លោក សេក សុផល អ្នកស្រាវជ្រាវ មជ្ឈមណ្ឌល Ritsumeikan ដើម្បីការសិក្សាកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិក បានជជែកបញ្ហានេះក្នុងកម្មវិធី Hello VOA ប្រចាំខែនិយាយអំពីអាស៊ាន ជាមួយលោក អូន ឆេងប៉រ ដែលបានចាក់ផ្សាយ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កន្លងទៅ។
ប្រសិនបើរកឃើញថាមានពិរុទ្ធភាព ពួកគេប្រឈមនឹងការជាប់ពន្ធនាគារពី៣ទៅ១៥ឆ្នាំសម្រាប់បទចោទមួយ។
សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃច័ន្ទថា របបយោធាមីយ៉ាន់ម៉ាកំពុងលេងល្បិចប្រើពេលវេលាដោយកំណត់ពេលបោះឆ្នោតក្នុងពេលពីរឆ្នាំ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានរៀបចំលើកទឹកចិត្តឱ្យអាស៊ានតែងតាំងបេសកជនម្នាក់។
អង្គការមនុស្សធម៌ចំនួន ១៦ បានចេញសេចក្តីថ្លែងការណ៍រួមព្រមានអំពី «មហន្តរាយមនុស្សធម៌រីករាលដាលនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបង្កឡើងដោយសារការរីករាលដាលដ៏ខ្លាំងនៃករណីឆ្លងជំងឺកូវីដ១៩ និងការកើនឡើងនៃអំពើហិង្សា»។
ប្រទេសថៃ មានកំណត់ត្រាឆ្លងវីរុសកូរ៉ូណារហូតដល់១១.៣០៥ ករណី កាលពីថ្ងៃទី២០ខែកក្កដា និងបន្ថែមចំនួនអ្នកស្លាប់រាប់សិប ឡើងដល់៣.៤០៨ នាក់ ចាប់តាំងពីខែមេសាមក។ ប្រទេសថៃ ទទួលបានការសរសើរចំពោះការទប់ទល់ការរាតត្បាតនៃជំងឺកូវីដ១៩កាលពីពេលដំបូងឡើយ។
អ្នកស្រាវជ្រាវនិយាយថា ការបាត់បង់ព្រៃឈើក្នុងទ្រង់ទ្រាយនិងល្បឿនខ្លាំងយ៉ាងនេះ កំពុងប៉ះពាល់ដល់កិច្ចប្រឹងប្រែងរក្សាជីវចម្រុះ និងទប់ស្កាត់ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
ការស្លាប់បានកើនឡើងយ៉ាងខ្លាំងជារៀងរាល់ថ្ងៃក្នុងអំឡុងការឆ្លងលើកទីបីដោយវីរុសកូរ៉ូណាប្រភេទដែលតា (delta) ដែលបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែឧសភា ដោយមានរបាយការណ៍អំពីចំនួនអ្នកស្លាប់៣២៦ នាក់ នៅថ្ងៃទី២៣ ខែកក្កដា ដែលនាំឱ្យចំនួនអ្នកស្លាប់ឡើងដល់៦.៤៥៩ នាក់។
ប្រជាពលរដ្ឋជាង១០លាននាក់រស់នៅក្នុងទីក្រុងហូជីមិញ ត្រូវស្ថិតក្រោមបម្រាមគោចរពេលយប់ចាប់ពីថ្ងៃច័ន្ទតទៅ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតចាប់ពីខែកុម្ភៈមកខ្លួនបានទទួលវ៉ាក់សាំងសរុបចំនួន ៩ លានដូសដែលក្នុងនោះរួមមានវ៉ាក់សាំងផលិតដោយក្រុមហ៊ុនឱសថសហរដ្ឋអាមេរិករុស្ស៊ី ចិន និងចក្រភពអង់គ្លេស។
ជាថ្មីម្តងទៀត មេដឹកនាំយោធាមីយ៉ាន់ម៉ា កំពុងព្យាយាមប្តូរឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិដែលប្រឆាំងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ដែលបណ្តេញមេដឹកនាំស៊ីវិល គឺលោកស្រី អង់សាន ស៊ូជី និងដណ្តើមកាន់កាប់រដ្ឋាភិបាល។
គិតត្រឹមថ្ងៃទី១៧ ខែកក្កដា វេជ្ជបណ្ឌិតឥណ្ឌូណេស៊ីចំនួន១១៤នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលធ្វើឲ្យចំនួនអ្នកស្លាប់នៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កើនឡើងជាង២ដង បើធៀបទៅនឹងចំនួនស្លាប់កាលពីខែមិថុនា។
ក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារក្នុងប្រទេសមីយ៉ាន់ម៉ាបានធ្វើបាតុកម្មកាលពីថ្ងៃច័ន្ទ នៅទិវាទុក្ករបុគ្គលដែលជាថ្ងៃឈប់សម្រាក ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធវីរជនដែលបានពលីដើម្បីឯករាជ្យ។
ព័ត៌មានផ្សេងទៀត
No media source currently available