លោក Bipin Rawat ប្រធានសេនាធិការការពារជាតិឥណ្ឌាបាននិយាយថា ស្ថានការណ៍មានភាពតានតឹងនៅ «ខ្សែបន្ទាត់កាន់កាប់ជាក់ស្តែង» (Line of Actual Control) នៅព្រំដែនភាគខាងកើតតំបន់ Ladakh ជាកន្លែងដែលកងទ័ពឥណ្ឌា និងចិនរាប់ពាន់នាក់ បានប្រឈមមុខដាក់គ្នារយៈពេលរាប់ខែមកហើយ។
ក្រសួងការងារសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣០ ខែកញ្ញា បានដាក់បញ្ចូលទិន្នផលនេសាទបានពីកោះតៃវ៉ាន់ទៅក្នុងបញ្ជីចុងក្រោយបង្អស់នៃ «ទំនិញជាប់ពាក់ព័ន្ធនឹងពលកម្មកុមារ ឬការងារដោយបង្ខំ» ដែលមានចែងនៅក្នុងច្បាប់ឆ្នាំ ២០០៥ របស់សហរដ្ឋអាមេរិក។
បងស្រីរបស់សកម្មជនថៃដែលត្រូវបានរាយការណ៍ថា បានបាត់ខ្លួនក្នុងទីក្រុងភ្នំពេញ គឺលោកWanchalerm Satsaksitគ្រោងធ្វើដំណើរមកកម្ពុជា ដោយសង្ឃឹមថា នឹងអាចជំរុញឲ្យមានការបន្តការស៊ើបអង្កេតលើករណីរបស់ប្អូនប្រុសរបស់ខ្លួន។
មានការរិះគន់នៅទូទាំងពិភពលោកចំពោះប្រតិបត្តិការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាលើជាតិសាសន៍រ៉ូហ៊ីងយ៉ាកាលពីឆ្នាំ ២០១៧។ ការបង្ក្រាបនេះ បានធ្វើឲ្យជាតិសាសន៍នេះរាប់សែននាក់ រត់គេចចេញពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសបង់ក្លាដេស។
នៅពេលសួរថាតើព្រះអង្គនឹងមានបន្ទូលយ៉ាងដូចម្ដេចទៅកាន់ក្រុមបាតុករ ព្រះអង្គបានមានព្រះរាជបន្ទូលដូច្នេះថា៖ «យើងស្រឡាញ់ពួកគេទាំងអស់ដូចៗគ្នា»។
ប្រទេសចិនបានយល់ព្រមចែករំលែកទិន្នន័យពីតំបន់មេគង្គលើជាមួយប្រទេសតាមដងទន្លេមេគង្គ។ ទំនប់ទប់ទឹករបស់ចិនត្រូវបានគេស្ដីបន្ទោសថា បានកាត់ផ្តាច់លំហូរធម្មជាតិនៃផ្លូវទឹកដ៏ធំបំផុតមួយរបស់ទ្វីបអាស៊ីនិងបានរួមចំណែកដល់ការឈឺចាប់ដោយសារគ្រោះរាំងស្ងួតកាលពីពេលថ្មីៗនេះ។
ប៉ូលិសទីក្រុងហុងកុងបានចាប់ខ្លួនមនុស្សចំនួន៧នាក់កាលពីថ្ងៃអាទិត្យចំពោះការប្រតាយប្រតប់គ្នាមួយដែលបានកើតឡើងនៅក្នុងរដ្ឋសភានៃទីក្រុងនេះក្នុងអំឡុងពេលដែលមានការប៉ះទង្គិចគ្នាមួយរវាងក្រុមអ្នកតំណាងរាស្ត្រដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនិងអ្នកតំណាងរាស្ត្រដែលគាំទ្ររដ្ឋាភិបាល
មនុស្សរាប់សិបនាក់ទៀត មិនដឹងថាកំពុងស្ថិតនៅទីណានៅឡើយទេនៅក្នុងសហគមន៍ទាំងនោះ នៅក្នុងខេត្ត Quang Nam ដែលផ្ទះបានត្រូវកប់ដោយសារការបាក់ដី។
ជនអ៊ុយហ្គ័រ៥នាក់ប្រាប់ថា ពួកគេត្រូវបានមន្ត្រីចិនទាក់ទងដោយផ្ទាល់ ឬដឹងតាមស្ថានបេសកកម្មបរទេសថា ក្រុមគ្រួសាររបស់ពួកគេបានជាប់ពន្ធនាគារ ឬស្លាប់ដោយសារជំងឺនៅជំរំដែលត្រូវបានគេហៅថា ជំរំអប់រំឡើងវិញ។
មន្ត្រីយោធាចូលនិវត្តន៍តៃវ៉ាន់ចំនួន៣រូបកំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការចោទប្រកាន់ពីសកម្មភាពចារកម្មឱ្យគណបក្សកុម្មុយនិស្តចិន ដោយមន្ត្រីមួយរូបត្រូវបានគេឃុំខ្លួនចំពោះការផ្តល់ព័ត៌មានសម្ងាត់ទៅឱ្យប្រទេសចិន។
ខ្យល់ព្យុះនេះ គឺជាខ្យល់ព្យុះទី ៤ នៅក្នុងខែនេះដែលបោកបក់ចំប្រទេសវៀតណាម ដែលបានធ្វើឲ្យមានរលកសមុទ្រកម្ពស់រហូតដល់ ៦ ម៉ែត្រ ហើយចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់នៅទូទាំងតំបន់។
ព័ត៌មានផ្សេងទៀត
No media source currently available