ការបណ្តេញអ្នកតាក់តែងច្បាប់ទាំងបួនរូប និងការលាលែងព្រមៗគ្នារបស់សមាជិក១៥រូបផ្សេងទៀត ពីរដ្ឋសភាហុងកុងដែលមានអាសនៈសរុបចំនួន៧០នេះ នឹងបន្សល់ទុកតែក្រុមអ្នកតាក់តែងច្បាប់ដែលគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំងតែប៉ុណ្ណោះ។
លោកសាស្រ្តាចារ្យ Rahmanបានប្រាប់ VOAថា៖ «នេះជាប្រភេទម៉ូលេគុលតែមួយនៃវ៉ាក់សាំង RNA និងត្រូវរក្សាទុកក្នុងសីតុណ្ហភាព-៨០អង្សារសេ ដូច្នេះវ៉ាក់សាំងនេះមិនសាកសមសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ទេ»។
ការបិទសាលារៀនច្រើនខែមកហើយក្នុងប្រទេសឥណ្ឌាដោយសារការរាតត្បាតជំងឺកូវីដ១៩ បានបំផុសគំនិតបង្កើតវិធីថ្មីៗដើម្បីបង្រៀនសិស្សដែលមិនអាចរៀនតាម អនឡាញ ដោយសារពួកគេគ្មានទូរសព្ទទំនើបឬហៅថា smart phones គ្មានកុំព្យូទ័រ ឬសេវា internet។
ក្រុមអ្នកវិភាគនិយាយថា កំណើនការបើកយន្តហោះយោធាអាមេរិកពីលើសមុទ្រនានានៅក្បែរប្រទេសចិនដែលត្រូវបានគេរាយការណ៍នោះ ឆ្លុះបញ្ចាំងពីឆន្ទៈរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងការស្វែងយល់ និងបង្អាក់ដល់ការពង្រីកអំណាចចិននៅក្នុងផ្ទៃទឹកមានជម្លោះ។
គណបក្សនេះ នៅតែមានប្រជាប្រិយភាពនៅក្នុងប្រទេស ក៏ប៉ុន្តែកិត្តិនាមរបស់ខ្លួននៅឯក្រៅប្រទេសបានធ្លាក់ចុះ បន្ទាប់ពីរងការចោទប្រកាន់ថា បានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជាតិសាសន៍ភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម។
លោក Bipin Rawat ប្រធានសេនាធិការការពារជាតិឥណ្ឌាបាននិយាយថា ស្ថានការណ៍មានភាពតានតឹងនៅ «ខ្សែបន្ទាត់កាន់កាប់ជាក់ស្តែង» (Line of Actual Control) នៅព្រំដែនភាគខាងកើតតំបន់ Ladakh ជាកន្លែងដែលកងទ័ពឥណ្ឌា និងចិនរាប់ពាន់នាក់ បានប្រឈមមុខដាក់គ្នារយៈពេលរាប់ខែមកហើយ។
ក្រសួងការងារសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣០ ខែកញ្ញា បានដាក់បញ្ចូលទិន្នផលនេសាទបានពីកោះតៃវ៉ាន់ទៅក្នុងបញ្ជីចុងក្រោយបង្អស់នៃ «ទំនិញជាប់ពាក់ព័ន្ធនឹងពលកម្មកុមារ ឬការងារដោយបង្ខំ» ដែលមានចែងនៅក្នុងច្បាប់ឆ្នាំ ២០០៥ របស់សហរដ្ឋអាមេរិក។
បងស្រីរបស់សកម្មជនថៃដែលត្រូវបានរាយការណ៍ថា បានបាត់ខ្លួនក្នុងទីក្រុងភ្នំពេញ គឺលោកWanchalerm Satsaksitគ្រោងធ្វើដំណើរមកកម្ពុជា ដោយសង្ឃឹមថា នឹងអាចជំរុញឲ្យមានការបន្តការស៊ើបអង្កេតលើករណីរបស់ប្អូនប្រុសរបស់ខ្លួន។
មានការរិះគន់នៅទូទាំងពិភពលោកចំពោះប្រតិបត្តិការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាលើជាតិសាសន៍រ៉ូហ៊ីងយ៉ាកាលពីឆ្នាំ ២០១៧។ ការបង្ក្រាបនេះ បានធ្វើឲ្យជាតិសាសន៍នេះរាប់សែននាក់ រត់គេចចេញពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសបង់ក្លាដេស។
នៅពេលសួរថាតើព្រះអង្គនឹងមានបន្ទូលយ៉ាងដូចម្ដេចទៅកាន់ក្រុមបាតុករ ព្រះអង្គបានមានព្រះរាជបន្ទូលដូច្នេះថា៖ «យើងស្រឡាញ់ពួកគេទាំងអស់ដូចៗគ្នា»។
ប្រទេសចិនបានយល់ព្រមចែករំលែកទិន្នន័យពីតំបន់មេគង្គលើជាមួយប្រទេសតាមដងទន្លេមេគង្គ។ ទំនប់ទប់ទឹករបស់ចិនត្រូវបានគេស្ដីបន្ទោសថា បានកាត់ផ្តាច់លំហូរធម្មជាតិនៃផ្លូវទឹកដ៏ធំបំផុតមួយរបស់ទ្វីបអាស៊ីនិងបានរួមចំណែកដល់ការឈឺចាប់ដោយសារគ្រោះរាំងស្ងួតកាលពីពេលថ្មីៗនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available