ប៉ូលិសទីក្រុងហុងកុងបានចាប់ខ្លួនមនុស្សចំនួន៧នាក់កាលពីថ្ងៃអាទិត្យចំពោះការប្រតាយប្រតប់គ្នាមួយដែលបានកើតឡើងនៅក្នុងរដ្ឋសភានៃទីក្រុងនេះក្នុងអំឡុងពេលដែលមានការប៉ះទង្គិចគ្នាមួយរវាងក្រុមអ្នកតំណាងរាស្ត្រដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនិងអ្នកតំណាងរាស្ត្រដែលគាំទ្ររដ្ឋាភិបាល
មនុស្សរាប់សិបនាក់ទៀត មិនដឹងថាកំពុងស្ថិតនៅទីណានៅឡើយទេនៅក្នុងសហគមន៍ទាំងនោះ នៅក្នុងខេត្ត Quang Nam ដែលផ្ទះបានត្រូវកប់ដោយសារការបាក់ដី។
ជនអ៊ុយហ្គ័រ៥នាក់ប្រាប់ថា ពួកគេត្រូវបានមន្ត្រីចិនទាក់ទងដោយផ្ទាល់ ឬដឹងតាមស្ថានបេសកកម្មបរទេសថា ក្រុមគ្រួសាររបស់ពួកគេបានជាប់ពន្ធនាគារ ឬស្លាប់ដោយសារជំងឺនៅជំរំដែលត្រូវបានគេហៅថា ជំរំអប់រំឡើងវិញ។
មន្ត្រីយោធាចូលនិវត្តន៍តៃវ៉ាន់ចំនួន៣រូបកំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការចោទប្រកាន់ពីសកម្មភាពចារកម្មឱ្យគណបក្សកុម្មុយនិស្តចិន ដោយមន្ត្រីមួយរូបត្រូវបានគេឃុំខ្លួនចំពោះការផ្តល់ព័ត៌មានសម្ងាត់ទៅឱ្យប្រទេសចិន។
ខ្យល់ព្យុះនេះ គឺជាខ្យល់ព្យុះទី ៤ នៅក្នុងខែនេះដែលបោកបក់ចំប្រទេសវៀតណាម ដែលបានធ្វើឲ្យមានរលកសមុទ្រកម្ពស់រហូតដល់ ៦ ម៉ែត្រ ហើយចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់នៅទូទាំងតំបន់។
អ្នកជាប់ឃុំភេទស្រីមួយចំនួនរាយការណ៍ពីការបៀតបៀននិងយាយីផ្លូវភេទ រួមទាំងការរំលោភសេពសន្ថវៈទៀតផង។
អ្នកវិភាគថា ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាមេរិកនេះ ជាកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតមួយ ក្នុងការជំរុញសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យប្រឆាំងនឹងឥទ្ធិពលនយោបាយ និងយោធារបស់ចិន ដែលកំពុងតែមានការកើនឡើងក្នុងទ្វីបអាស៊ី។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញអ្នករិះគន់ឲ្យបង្ហាញភស្តុតាង«កិច្ចព្រមព្រៀងសម្ងាត់»របស់កម្ពុជាជាមួយប្រទេសចិនក្នុងការអនុញ្ញាតឲ្យមានវត្តមានកងទ័ពចិនក្នុងប្រទេសកម្ពុជា។ លោក ហ៊ុន សែន អះអាងជាថ្មីថា គ្មានកិច្ចព្រមព្រៀងបែបនេះទេ។
គម្រោងរបស់សហរដ្ឋអាមេរិកនៅក្នុងការលក់អាវុធទំនើបចំនួន ៣ ទៅឱ្យកោះតៃវ៉ាន់ដែលត្រូវបានគេរាយការណ៍ ទំនងជាមិនជួយតៃវ៉ាន់ឱ្យត្រៀមខ្លួនតទល់នឹងប្រទេសចិនឱ្យមានប្រសិទ្ធភាពដូចការមានសព្វាវុធផលិតក្នុងស្រុកបន្ថែម និងការហ្វឹកហ្វឺនទាហានឲ្យកាន់តែខ្លាំងក្លានោះទេ។
នាវាចម្បាំងនេះ ដែលជានាវាដំបូងបង្អស់ដែលឥណ្ឌាផ្ដល់ដល់ប្រទេសដទៃ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនទំនាក់ទំនងផ្នែកយោធាជាមួយនឹងប្រទេសមីយ៉ាន់ម៉ា។
មន្ត្រីក្នុងប្រទេសអាហ្វហ្គានីស្ថាន និយាយថា ការរត់ជាន់គ្នាមួយក្បែរអគ្គកុងស៊ុលប៉ាគីស្ថាន ក្នុងទីក្រុងជាប់ព្រំដែនភាគខាងកើត និងការវាយប្រហារដោយក្រុមឧទ្ទាម នៅកន្លែងផ្សេងៗទៀត នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ បានសម្លាប់មនុស្សចំនួនប្រមាណ ៥០ នាក់។
ដើម្បីលើកកម្ពស់យុទ្ធនាការសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ «ឥណ្ឌូប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរីនិងបើកចំហ» លោក Suga បានអំពាវនាវឲ្យមានការបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរបែបជំនួញរវាងប្រទេសដែលរងគ្រោះដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
ព័ត៌មានផ្សេងទៀត
No media source currently available