ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​របស់​អ្នកស្រី Aung San Suu Kyi មាន​ទំនុកចិត្ត​នៅ​ពេល​ការរាប់​សន្លឹក​ឆ្នោត​ក្រៅ​ផ្លូវការ​បង្ហាញ​ថា​នាំមុខ


រូបឯកសារ៖ អ្នកស្រី Aung San Suu Kyi មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) ចូលរួម​នៅក្នុង​ការប្រជុំ​សភា​លើកដំបូង​របស់​មីយ៉ាន់ម៉ា បន្ទាប់ពី​ការបោះឆ្នោត​ថ្ងៃទី៨ ខែវិច្ឆិកា នៅ​វិមាន​សភា​ជាន់​ទាប​ក្នុង​ទីក្រុង Naypyitaw កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។
រូបឯកសារ៖ អ្នកស្រី Aung San Suu Kyi មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) ចូលរួម​នៅក្នុង​ការប្រជុំ​សភា​លើកដំបូង​របស់​មីយ៉ាន់ម៉ា បន្ទាប់ពី​ការបោះឆ្នោត​ថ្ងៃទី៨ ខែវិច្ឆិកា នៅ​វិមាន​សភា​ជាន់​ទាប​ក្នុង​ទីក្រុង Naypyitaw កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។

គណបក្ស​កាន់​អំណាច​របស់​ប្រទេស​មីយ៉ាន់ម៉ា ​ដែល​ដឹកនាំ​ដោយ​អ្នកស្រី Aung San Suu Kyi បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​មាន​ទំនុក​ចិត្ត​ថា ខ្លួន​នឹង​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ បន្ទាប់ពី​បាន​រាយការណ៍​ថា ខ្លួន​បាន​នាំមុខ​លើ​ការ​បោះឆ្នោត​ដែល​ផ្អែក​លើ​ការ​រាប់​សន្លឹក​ឆ្នោត​ក្រៅ​ផ្លូវការ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ការ​ធ្វើ​ប្រជាមតិ​លើ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដ៏​ក្មេង​ខ្ចី ដែល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​កាន់​អំណាច​ដឹកនាំ​ដោយ​អ្នកស្រី Aung San Suu Kyi។

គណបក្ស​នេះ ​នៅតែ​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ប្រទេស ក៏ប៉ុន្តែ​កិត្តិនាម​របស់​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​បាន​ធ្លាក់ចុះ បន្ទាប់ពី​រង​ការ​ចោទ​ប្រកាន់​ថា​ បាន​ប្រព្រឹត្តិ​អំពើ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ជាតិ​សាសន៍​ភាគ​តិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម។

គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវការ​អាសនៈ​សរុប​ចំនួន ៣២២ ដើម្បី​បង្កើត​រដ្ឋាភិបាល ហើយ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ឈ្នះ​ការ​បោះឆ្នោត ប៉ុន្តែ​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ ដោយសារតែ​គណបក្ស​ថ្មីៗ​លេច​ឡើង ហើយ​គណបក្ស​ជាតិ​សាសន៍​ភាគ​តិច​នានា​ទទួល​បាន​ការ​គាំទ្រ​នៅ​តាម​តំបន់​មួយ​ចំនួន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG