ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ថា​ការវាយ​ប្រហារ​របស់​ដ្រូន​រុស្ស៊ី​បាន​ដៅលើ​ទីកន្លែង​ថាមពល​ក្នុង​តំបន់ Sumy


ទាហាន​អ៊ុយក្រែន​រត់​ទៅ​ជួយ​កសិករ​ពន្លត់​ភ្លើង​ឆេះ​ចម្ការ​នៅ​ជិតទីក្រុង Pokrovsk តំបន់ Donetsk កាល​ពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០២៤ ចំ​ពេល​មាន​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន។
ទាហាន​អ៊ុយក្រែន​រត់​ទៅ​ជួយ​កសិករ​ពន្លត់​ភ្លើង​ឆេះ​ចម្ការ​នៅ​ជិតទីក្រុង Pokrovsk តំបន់ Donetsk កាល​ពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០២៤ ចំ​ពេល​មាន​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន។

ការវាយ​ប្រហារ​ពេញ​មួយ​យប់​របស់​ដ្រូន​រុស្ស៊ី​បាន​ដៅលើ​ទីកន្លែង​ថាមពល​នៅ​ក្នុង​តំបន់​ភាគ​ឦសាន្ត​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​មន្ត្រី​អ៊ុយក្រែន​កាលពី​ថ្ងៃ​អង្គារ។

ការវាយ​ប្រហារ​នោះ​បាន​ធ្វើ​ឱ្យ​ដាច់​ចរន្ត​អគ្គីសនី​នៅ​ក្នុង​តំបន់ Sumy ជា​ទីកន្លែង​ដែល​ពួក​មន្ត្រី​បាន​និយាយ​ថា​ ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូន​ចំនួន១៦គ្រឿង។

ការវាយ​ប្រហារ​លើ​តំបន់ Sumy ជា​ផ្នែក​មួយ​នៃ​ការវាយ​ប្រហារ​កាន់តែ​ខ្លាំង​ឡើង​របស់​ដ្រូនដែល​យោធា​អ៊ុយក្រែន​បាន​និយាយ​ថា ​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​រុស្ស៊ី៣១គ្រឿង​នៃ​ដ្រូន​ទាំង​អស់៥១គ្រឿង។

ការបាញ់​ស្ទាក់​នេះ​ក៏​បាន​កើត​មាន​ឡើង​នៅ​ពីលើ​តំបន់ Kharkiv, Kherson, Mykolaiv និងPoltavaផង​ដែរ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​អ៊ុយ ក្រែន​ចំនួន១៥គ្រឿង​ នៅ​លើ​តំបន Bryansk ជា​ទីកន្លែង​ដែល​ពួក​អាជ្ញាធរ​បាន​រាយ ការណ៍​ថា​ មិន​មាន​ការខូចខាត​ឬ​មនុស្ស​ស្លាប់​ឬ​អ្នក​រងរបួស​ទេ។ ដ្រូនអ៊ុយក្រែន​មួយ​គ្រឿង​ទៀត​បាន​វាយ​ប្រហារ​តំបន់ Kursk របស់​រុស្ស៊ី។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ លោកDmitry Peskov បាន​ប្រាប់​ពួក​អ្នក​យក ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា ​រុស្ស៊ី​កំពុង​បង្កើន​ទំហំ​នៃ​កងទ័ព​របស់​ខ្លួន​ ដោយសារ​«ការគំរាម​កំហែង»នៅ​តាម​បណ្តោយ​ព្រំដែន​របស់​ខ្លួន។

លោក Peskovបាន​និយាយ​ទៀត​ថា«ការណ៍​នេះ​បណ្តាល​មកពី​បរិយាកាស​ប្រកប​ដោយ​អរិភាព​យ៉ាង​ខ្លាំង​នៅ​ព្រំដែន​ភាគ​ខាង​លិច​របស់​យើង ​និង​អស្ថិរភាព​នៅ​តាម​ព្រំដែន​ភាគ​ខាង​កើត​របស់​យើង។ ការណ៍​នេះ​ទាមទារ​ឱ្យ​មាន​ការចាត់​វិធានការ​សមរម្យ។»

ប្រធានាធិបតី​រុស្ស៊ី​ លោកVladimir Putin កាលពី​ថ្ងៃ​ចន្ទ​បាន​បញ្ជារឱ្យ​យោធា​របស់​លោក​ពង្រីក​ចំនួន​កងទ័ព​ទៅដល់១សែន៨ម៉ឺន​នាក់​ ដែល​ធ្វើ​ឱ្យ​ចំនួន​កងទ័ព​សរុប​ទាំង​អស់មាន ១លាន៥សែន​នាក់។ លោក Putinបាន​អំពាវនាវ​ឱ្យ​បង្កើន​កងទ័ព​ចុងក្រោយ​បង្អស់​កាសពី​ខែ​ធ្នូ ឆ្នាំមុន។

ចំណាត់ការ​នេះ​កើត​មាន​ឡើង​នៅពេល​ដែល​កងទ័ព​រុស្ស៊ី​ព្យាយាមបណ្តេញ​កងទ័ព​អ៊ុយក្រែន​ ដែល​បាន​រុល​ចូល​ក្នុង​តំបន់ Kursk របស់​រុស្ស៊ី​នៅ​ដើម​ខែ​សីហា៕

XS
SM
MD
LG