ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ជំរុញ​ឱ្យ​មាន​សន្តិភាព​នៅ​អ៊ុយក្រែន ក្រោយពី​អាមេរិក​អនុញ្ញាត​ឱ្យ​បាញ់​មីស៊ីល​ចូល​ជ្រៅ​ទៅ​រុស្ស៊ី


ផ្សែងហុយចេញ​ពី​​អគារ​មួយ​នៅ​ប្រទេស​អ៊ុយក្រែនបន្ទាប់ពីរងការវាយប្រហារ​ពីរុស្ស៊ីកាលពីថ្ងៃទី​២៤ តុលា ឆ្នាំ២០២៤។
ផ្សែងហុយចេញ​ពី​​អគារ​មួយ​នៅ​ប្រទេស​អ៊ុយក្រែនបន្ទាប់ពីរងការវាយប្រហារ​ពីរុស្ស៊ីកាលពីថ្ងៃទី​២៤ តុលា ឆ្នាំ២០២៤។

ប្រទេស​ចិន​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ចន្ទ​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន ក្រោយពី​រដ្ឋាភិបាល​អាមេរិក​បាន​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​ប្រើ​មីស៊ីល​អាមេរិក​ដែល​អាច​បាញ់​បាន​ចម្ងាយ​ឆ្ងាយ​លើ​គោលដៅ​យោធា​ក្នុង​ប្រទេស​រុស្ស៊ី។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ពេល​ត្រូវបាន​សួរ​អំពី​ការ​សម្រេច​របស់​អាមេរិក​បែបនេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Lin Jian បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ថា៖ «បទឈប់បាញ់​កាន់តែ​ឆាប់​និង​ដំណោះស្រាយ​នយោបាយ​មួយ​នឹង​ផ្តល់​ប្រយោជន៍​ដល់​ភាគី​ទាំងអស់»។

លោក​ថ្លែង​ថា៖ «កិច្ចការ​បន្ទាន់​បំផុត​គឺ​ការ​ជំរុញ​ឱ្យ​មាន​ការ​បន្ថយ​កម្តៅ​ស្ថានការណ៍​ឱ្យ​បាន​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

ប្រទេស​ចិន​បាន​បង្ហាញ​ខ្លួន​ថា​ជា​ភាគី​អព្យាក្រឹត្យ​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន និង​បាន​បញ្ជាក់​ថា​ខ្លួន​មិន​បាន​បញ្ជូន​ជំនួយ​បែប​ប្រល័យ​ដល់​ភាគី​ណាមួយ​ទេ ខុសពី​សហរដ្ឋ​អាមេរិក​និង​បស្ចិម​ប្រទេស​ផ្សេងទៀត។

តែ​ចិន​នៅតែ​ជា​សម្ព័ន្ធមិត្ត​សេដ្ឋកិច្ច​និង​នយោបាយ​ដ៏​ជិតស្និទ្ធ​របស់​រុស្ស៊ី ហើយ​ប្រទេស​សមាជិក​អង្គការ​អូតង់ (NATO) បាន​ហៅ​ចិន​ថា​ជា «អ្នក​ជួយ​ជំរុញ​មិន​រារែក» ឱ្យ​មាន​សង្គ្រាម​នេះ ដោយ​ចិន​មិន​ដែល​ថ្កោលទោស​ម្តងណា​ឡើយ​ចំពោះ​សង្គ្រាម​នេះ។

កាលពី​ថ្ងៃ​ចន្ទ លោក Lin បាន​ថ្លែង​ថា៖ «ចិន​តែងតែ​លើកទឹកចិត្ត​និង​គាំទ្រ​រាល់​កិច្ច​ប្

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG