អ្នកស្រីបានព្រមានថា វិបត្តិអាកាសធាតុបានធ្វើឱ្យវិបត្តិវិសមភាពកាន់តែអាក្រក់ជាងមុន និងធ្វើឱ្យអន្តរាយដល់កិច្ចប្រឹងប្រែងដោះស្រាយភាពក្រីក្រ ភាពស្រេកឃ្លាន បញ្ហាសុខភាពមិនល្អ បញ្ហាផ្លាស់ទីដោយបង្ខំ និងបញ្ហារេចរឹលបរិស្ថាន។
កសិករមួយចំនួននៅតែសម្តែងការព្រួយបារម្ភខ្លាចខូចខាតផលស្រូវរបស់ពួកគេ ខណៈអាជ្ញាធរខេត្តមួយចំនួនកំពុងធ្វើអន្តរាគមន៍ទាញទឹកឱ្យកសិករប្រើប្រាស់។ អាជ្ញាធរខេត្តខ្លះបានអំពាវនាវឱ្យពលរដ្ឋផ្អាកធ្វើស្រែប្រាំងនាពេលនេះ។
សហគមន៍ជនជាតិដើមភាគតិចកួយក្នុងខេត្តព្រះវិហារនៅតែបន្តរកឃើញបទល្មើសព្រៃឈើកើតឡើងនៅតំបន់អភិរក្សដែនជម្រកសត្វព្រៃព្រះរការ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់ផលប៉ះពាល់ផ្នែកបរិស្ថាន និងការអាស្រ័យផល ការរស់នៅ ព្រមទាំងវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចកួយ។
យោងតាមរបាយការណ៍របស់ស្ថានទូតកម្ពុជា មានពលរដ្ឋខ្មែរជាង ១.៦០០ នាក់ រស់នៅក្នុងតំបន់រងគ្រោះ (ខេត្តចំនួន ៦ ) ហើយគិតត្រឹមថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ ពុំមានរបាយការណ៍អំពីពលរដ្ឋខ្មែរបានបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ដោយសារគ្រោះរញ្ជួយដីនេះទេ។
ទូរទស្សន៍ជាតិជប៉ុន NHK បានផ្សព្វផ្សាយក្រោយគ្រោះរញ្ជួយដីកើតឡើងក្នុងតំបន់ Noto នៃខេត្ត Ishikawa ថា៖ «ពលរដ្ឋទាំងអស់ក្នុងតំបន់នេះត្រូវតែជម្លៀសខ្លួនជាបន្ទាន់ទៅកាន់ទីដីខ្ពស់ភ្លាមៗ»។
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានវាយតម្លៃផលប៉ះពាល់បរិស្ថានដោយមានការទទួលខុសត្រូវចំពោះគម្រោងនៃការអភិវឌ្ឍនានា មិនឱ្យប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋ។
ការមានទឹកជំនន់បណ្តាលមកពីទឹកសមុទ្រឡើងខ្ពស់យ៉ាងលឿននិងកំណើនខ្យល់ព្យុះរដូវត្រជាក់ខ្លាំងក្លា បានបំផ្លាញក្រុង El Bosque ស្ទើរតែទាំងស្រុង ដោយបន្សល់ទុកបំណែកបេតុងដែលធ្លាប់ជាគ្រឹះផ្ទះ ដែលត្រូវបានកសាងនៅលើផ្ទៃខ្សាច់។
ការព្រួយបារម្ភនេះធ្វើឡើងដោយតំណាងជនជាតិដើមភាគតិចចំនួន១៨៦ ក្នុងនោះស្ត្រី៤៤នាក់ដែលមានវត្តមាននៅក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិជាសមូហភាពរវាងជនជាតិដើមភាគតិច ដើម្បីប្រមូលធាតុចូលពាក់ព័ន្ធក្តីបារម្ភនានា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នៅខេត្តសៀមរាប។
បើទោះបីជាកោះតៃវ៉ាន់មិនមែនជាសមាជិកអង្គការសហប្រជាជាតិក្តី ក៏ដែនកោះមួយនេះនិយាយថា ខ្លួនមានឆន្ទៈរួមចំណែកនៅក្នុងមូលនិធិរ៉ាប់រងការខូចខាត បង្កឡើងដោយការប្រែប្រួលអាកាសធាតុនៅឯសន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុអង្គការសហប្រជាជាតិ ដែលហៅកាត់ថា COP28 នៅក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
លោក Ruslan Strilets រដ្ឋមន្ត្រីក្រសួងការពារបរិស្ថាននិងធនធានធម្មជាតិអ៊ុយក្រែន បានប្រាប់វីអូអេថា ប្រតិភូអ៊ុយក្រែនមិនគ្រាន់តែមានបំណងលើកបញ្ជាក់ពីផលវិបាកផ្នែកបរិស្ថាននិងអាកាសធាតុ ដោយសារតែសង្គ្រាមប៉ុណ្ណោះទេ តែក៏ដើម្បីបង្រួបបង្រួមនិងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការសម្រេចបាននូវយុត្តិធម៌និងសន្តិភាពផងដែរ
ក្នុងសន្និសីទពិភពលោកលើកទី២៨ស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងឌូបៃ កាលពីថ្ងៃសៅរ៍ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឡើងថ្លែងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញដែលភាគច្រើនមានប្រភពពីវារីអគ្គិសនីឱ្យបាន ៧០ភាគរយ ត្រឹមឆ្នាំ២០៣០
គេរំពឹងថា ទឹកប្រាក់ចំនួន ២.៥ ពាន់លានដុល្លារនឹងជួយដល់កសិករ ស្របពេលដែលពួកគេកំពុងពង្រឹងសន្តិសុខស្បៀង និង ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។
ព័ត៌មានផ្សេងទៀត
No media source currently available