ទូរទស្សន៍ជាតិជប៉ុន NHK បានផ្សព្វផ្សាយក្រោយគ្រោះរញ្ជួយដីកើតឡើងក្នុងតំបន់ Noto នៃខេត្ត Ishikawa ថា៖ «ពលរដ្ឋទាំងអស់ក្នុងតំបន់នេះត្រូវតែជម្លៀសខ្លួនជាបន្ទាន់ទៅកាន់ទីដីខ្ពស់ភ្លាមៗ»។
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានវាយតម្លៃផលប៉ះពាល់បរិស្ថានដោយមានការទទួលខុសត្រូវចំពោះគម្រោងនៃការអភិវឌ្ឍនានា មិនឱ្យប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋ។
ការមានទឹកជំនន់បណ្តាលមកពីទឹកសមុទ្រឡើងខ្ពស់យ៉ាងលឿននិងកំណើនខ្យល់ព្យុះរដូវត្រជាក់ខ្លាំងក្លា បានបំផ្លាញក្រុង El Bosque ស្ទើរតែទាំងស្រុង ដោយបន្សល់ទុកបំណែកបេតុងដែលធ្លាប់ជាគ្រឹះផ្ទះ ដែលត្រូវបានកសាងនៅលើផ្ទៃខ្សាច់។
ការព្រួយបារម្ភនេះធ្វើឡើងដោយតំណាងជនជាតិដើមភាគតិចចំនួន១៨៦ ក្នុងនោះស្ត្រី៤៤នាក់ដែលមានវត្តមាននៅក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិជាសមូហភាពរវាងជនជាតិដើមភាគតិច ដើម្បីប្រមូលធាតុចូលពាក់ព័ន្ធក្តីបារម្ភនានា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នៅខេត្តសៀមរាប។
បើទោះបីជាកោះតៃវ៉ាន់មិនមែនជាសមាជិកអង្គការសហប្រជាជាតិក្តី ក៏ដែនកោះមួយនេះនិយាយថា ខ្លួនមានឆន្ទៈរួមចំណែកនៅក្នុងមូលនិធិរ៉ាប់រងការខូចខាត បង្កឡើងដោយការប្រែប្រួលអាកាសធាតុនៅឯសន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុអង្គការសហប្រជាជាតិ ដែលហៅកាត់ថា COP28 នៅក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
លោក Ruslan Strilets រដ្ឋមន្ត្រីក្រសួងការពារបរិស្ថាននិងធនធានធម្មជាតិអ៊ុយក្រែន បានប្រាប់វីអូអេថា ប្រតិភូអ៊ុយក្រែនមិនគ្រាន់តែមានបំណងលើកបញ្ជាក់ពីផលវិបាកផ្នែកបរិស្ថាននិងអាកាសធាតុ ដោយសារតែសង្គ្រាមប៉ុណ្ណោះទេ តែក៏ដើម្បីបង្រួបបង្រួមនិងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការសម្រេចបាននូវយុត្តិធម៌និងសន្តិភាពផងដែរ
ក្នុងសន្និសីទពិភពលោកលើកទី២៨ស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងឌូបៃ កាលពីថ្ងៃសៅរ៍ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឡើងថ្លែងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញដែលភាគច្រើនមានប្រភពពីវារីអគ្គិសនីឱ្យបាន ៧០ភាគរយ ត្រឹមឆ្នាំ២០៣០
គេរំពឹងថា ទឹកប្រាក់ចំនួន ២.៥ ពាន់លានដុល្លារនឹងជួយដល់កសិករ ស្របពេលដែលពួកគេកំពុងពង្រឹងសន្តិសុខស្បៀង និង ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។
លោកស្រី ហ៊ីលឡារី រ៉ូដហាម គ្លីនតុន (Hillary Rodham Clinton) បានថ្លែងក្នុងកិច្ចពិភាក្សានោះថា ជាទូទៅស្រ្តីបានរួមចំណែកតិចតួចបំផុតក្នុងការធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ ប៉ុន្តែពួកគេបែរជាត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងគេទៅវិញ។
អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេ បានសម្ភាសន៍កញ្ញា ហ៊ង សុជាតា ប្រតិភូយុវជនផ្នែកអាកាសធាតុពីកម្ពុជាដែលកំពុងចូលរួមសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ ឬហៅថា COP28 អំពីក្តីរំពឹងរបស់យុវជនពីភាគីពាក់ព័ន្ធនិងមេដឹកនាំពិភពលោកក្នុងការទប់ស្កាត់ការប្រែប្រួល
អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេ បានសម្ភាសន៍កញ្ញា អ៊ុត ច័ន្ទតារាពេជ្រ អ្នករៀបចំកម្មវិធី«សន្និសីទយុវជនក្នុងស្រុក» ប្រទេសកម្ពុជា ឆ្នាំ២០២៣ អំពីព័ត៌មានលម្អិតពាក់ព័ន្ធនឹងការចូលរួមសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ និងការប្តេជ្ញាចិត្តរបស់យុវជនក្នុងបន្តសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុដើម្បីចីរភាព
ក្រុមហ៊ុនប្រេងឥន្ធនៈនិងឧស្ម័នចំនួន ៥០ បានព្រមព្រៀងគ្នាកាត់បន្ថយការបញ្ចេញឧស្ម័នមេតានឱ្យបានក្បែរសូន្យនិងបញ្ឈប់ការដុតឧស្ម័នជាប្រចាំនៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យបាននៅត្រឹមឆ្នាំ ២០៣០ ខាងមុខ។
ព័ត៌មានផ្សេងទៀត
No media source currently available