កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងបរិស្ថានលោកសាយ សំអាល់ បានស្នើឲ្យអភិបាលខេត្តទាំងអស់ធ្វើអន្តរាគមន៍ឲ្យលុបចោលរាល់លិខិតស្នាមទាំងឡាយណាដែលបញ្ជាក់លើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិនិងក្នុងរបៀងអភិរក្សជីវៈចម្រុះ។
អាជ្ញាធរទន្លេមេគង្គ មន្រ្តីសាលាខេត្តជាប់ទន្លេ និងប្រជាពលរដ្ឋឲ្យដឹងនៅថ្ងៃអង្គារនេះថា ទឹកទន្លេមេគង្គបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់យ៉ាងរហ័ស ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសផ្នែកខាងលើទន្លេមេគង្គ ដូចជាប្រទេសចិនជាដើម។
ក្រុមអ្នកវិទ្យាសាស្រ្តបានផ្សារភ្ជាប់អាកាសធាតុអាក្រក់នៅជុំវិញពិភពលោកទៅនឹងការប្រែប្រួលអាកាសធាតុ ហើយការសិក្សាស្រាវជ្រាវមួយចំនួននាពេលថ្មីៗនេះព្រមានថា ស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។
រដ្ឋាភិបាលក្រុងប៉េកាំងបានឲ្យដឹងកាលពីថ្ងៃពុធថា កិច្ចសហប្រតិបត្តិការផ្នែកអាកាសធាតុជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងអាស្រ័យលើភាពរឹងមាំនៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក។
លោករដ្ឋមន្ត្រីបញ្ជាក់ថាភារកិច្ចបង្ក្រាបបទល្មើសព្រៃឈើ ត្រូវបានប្រគល់ទៅដល់ថ្នាក់ក្រោម តាមច្បាប់ដែលរដ្ឋាភិបាលបានធ្វើកំណែទម្រង់កាលពីកន្លងទៅ។
ក្រុមមន្ត្រីនៅភាគខាងលិចប្រទេសអាល្លឺម៉ង់និយាយថា ភ្លៀង និងទឹកជំនន់យ៉ាងខ្លាំងបានសម្លាប់មនុស្សយ៉ាងតិចណាស់៨០នាក់ ខណៈមនុស្សជាង១ពាន់នាក់ទៀតកំពុងបាត់ខ្លួន។
ចំនួនមនុស្សស្លាប់ដោយសារការបាក់ដីដ៏ធំមួយកាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុងមាត់សមុទ្រ Atami នៃប្រទេសជប៉ុន បានកើនឡើងដល់ចំនួនយ៉ាងហោចណាស់ក៏៧នាក់ដែរ។
អភិបាលខេត្តកណ្តាលអះអាងថាការចាក់ថ្មចូលទឹកទន្លេក្នុងភូមិសាស្រ្តអរិយក្សត្រ ជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ឃុន សៀ (Khun Sea Development Group) ដែលបានជួលដីរដ្ឋចំនួន៧០ហិកតា ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចតាមដងទន្លេ។
ការបាក់ដីកាលពីថ្ងៃសៅរ៍បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃដែលអ្នកព្យាករណ៍អាកាសធាតុបាននិយាយថាមានភ្លៀងធ្លាក់ច្រើនជាងចំនួនទឹកភ្លៀងធម្មតាពេញមួយខែកក្កដា។ ផ្ទះនិងអគារចំនួន១៣០ត្រូវបានបំផ្លាញ។
ការចាក់ថ្មនៅតាមមាត់ទន្លេត្រើយខាងអរិយក្សត្រក្នុងស្រុកល្វាឯម ខេត្តកណ្តាល មិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ នាំឲ្យមានការរិះគន់និងជាចម្ងល់សម្រាប់សាធារណជនដែលតែងធ្វើដំណើរតាមសាឡាង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការចិញ្ចឹមសត្វតោដែលត្រូវបានរឹបអូសពីជនជាតិចិន ជាករណី«ពិសេសមួយ» ក្រោមហេតុផលថា ជាការចិញ្ចឹមតាំងពីតូច ហើយដូចជាសមាជិកគ្រួសារ។
ផ្ទះនិងអគារប្រមាណ១៣០ខ្នងត្រូវបានបំផ្លិចបំផ្លាញកាលពីថ្ងៃសៅរ៍នៅពេលគ្រោះមហន្តរាយនេះបានកើតឡើងនៅក្នុងទីក្រុង Atami ដែលស្ថិតនៅចម្ងាយប្រមាណ៩០គីឡូម៉ែត្រភាគនិរតីទីក្រុងតូក្យូ។
ព័ត៌មានផ្សេងទៀត
No media source currently available