ការបាក់ដីកាលពីថ្ងៃសៅរ៍បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃដែលអ្នកព្យាករណ៍អាកាសធាតុបាននិយាយថាមានភ្លៀងធ្លាក់ច្រើនជាងចំនួនទឹកភ្លៀងធម្មតាពេញមួយខែកក្កដា។ ផ្ទះនិងអគារចំនួន១៣០ត្រូវបានបំផ្លាញ។
ការចាក់ថ្មនៅតាមមាត់ទន្លេត្រើយខាងអរិយក្សត្រក្នុងស្រុកល្វាឯម ខេត្តកណ្តាល មិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ នាំឲ្យមានការរិះគន់និងជាចម្ងល់សម្រាប់សាធារណជនដែលតែងធ្វើដំណើរតាមសាឡាង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការចិញ្ចឹមសត្វតោដែលត្រូវបានរឹបអូសពីជនជាតិចិន ជាករណី«ពិសេសមួយ» ក្រោមហេតុផលថា ជាការចិញ្ចឹមតាំងពីតូច ហើយដូចជាសមាជិកគ្រួសារ។
ផ្ទះនិងអគារប្រមាណ១៣០ខ្នងត្រូវបានបំផ្លិចបំផ្លាញកាលពីថ្ងៃសៅរ៍នៅពេលគ្រោះមហន្តរាយនេះបានកើតឡើងនៅក្នុងទីក្រុង Atami ដែលស្ថិតនៅចម្ងាយប្រមាណ៩០គីឡូម៉ែត្រភាគនិរតីទីក្រុងតូក្យូ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានឲ្យដឹងថាអាជ្ញាធរខេត្តបានដកហូតដីក្នុងតំបន់អភិរក្សមកវិញ ក្រោយមានការកាប់ទន្រ្ទានខុសច្បាប់ និងមានការចេញលិខិតស្នាមទទួលស្គាល់ដោយរដ្ឋបាលឃុំ។
គណៈកម្មការទន្លេមេគង្គនៃអន្តររដ្ឋាភិបាល (MRC) បានជំរុញប្រទេសចិន និងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យចែករំលែកទិន្នន័យបន្ថែមទៀតស្តីពីប្រតិបត្តិការវារីអគ្គិសនីដែលបណ្តាលឲ្យមានការកើនឡើង ឬការធ្លាក់ចុះនៃកម្រិតទឹកនៅក្នុងទន្លេមេគង្គ។
ចៅក្រមស៊ើបសួរនៃតុលាការខេត្តមណ្ឌលគិរី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានសម្រេចឃុំខ្លួនមន្រ្តីយោធា និងនគរបាលព្រំដែនសរុបចំនួន៩នាក់ ក្រោមបទចោទសមគំនិតបើកដៃឲ្យមានការកាប់ឈើនាំទៅប្រទេសវៀតណាម។
មជ្ឈមណ្ឌលអគ្គិភ័យអន្តរកម្មជាតិដែលសម្របសម្រួលការកៀរគរធនធានដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិកបានព្រមានថាបណ្តារដ្ឋនៅឆេ្នរខាងលិចជាច្រើនកំពុងប្រឈមនឹងលទ្ធភាពភ្លើងឆេះព្រៃធំដុំនៅប៉ុន្មានខែខាងមុខនេះ។
គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការវប្បធម៌ វិទ្យាសាស្ត្រ និងអប់រំរបស់អង្គការសហប្រជាជាតិ ឬ UNESCO បានផ្តល់យោបល់ថា តំបន់ផ្កាថ្មប៉ប្រះទឹកប្រវែង២.៣០០គីឡូម៉ែត្រនោះគួរត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីនៃបេតិកភណ្ឌពិភពលោក។
អាមេរិកបញ្ចប់ជំនួយការពារព្រៃឡង់កម្ពុជា ក្រោមហេតុផលថាបញ្ហាព្រួយបារម្ភមិនត្រូវបានដោះស្រាយ
លោក វណ្ណ សុផាត មន្ត្រីស៊ើបអង្កេតនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថា រដ្ឋគួរតែមានរៀបចំកន្លែងសមរម្យមុននឹងធ្វើការបណ្តេញចេញដោយបង្ខំ ឬរុះរើបែបនេះ ដោយត្រូវគោរពសិទ្ធិនៃការរស់នៅតាមច្បាប់ជាតិ និងអន្តរជាតិពិសេស គឺសិទ្ធិមនុស្សអន្តរជាតិតែម្តង។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួនបានបញ្ឈប់សកម្មភាពអភិវឌ្ឍន៍ប្រេងនៅក្នុងតំបន់ជម្រកសត្វព្រៃ Arctic ក្នុងរដ្ឋ Alaska ដែលផ្ទុយនឹងលោកអតីតប្រធានាធិបតី Donald Trump ដែលអនុញ្ញាតឱ្យខួងប្រេង។
ព័ត៌មានផ្សេងទៀត
No media source currently available