ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​មនុស្ស​ស្លាប់​​កើនឡើង​នៅ​ក្នុង​ការបាក់​ដី​នៅ​ប្រទេស​ជប៉ុន


ក្រុមការងារ​កំពុង​ព្យាយាម​ជួយសង្គ្រោះ​ជនរងគ្រោះ​ពី​គ្រោះ​បាក់ដី​ដែល​បង្ក​ឡើង​​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្រុង Atami ប្រទេស​ជប៉ុន ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។ (Kyodo/via Reuters)
ក្រុមការងារ​កំពុង​ព្យាយាម​ជួយសង្គ្រោះ​ជនរងគ្រោះ​ពី​គ្រោះ​បាក់ដី​ដែល​បង្ក​ឡើង​​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្រុង Atami ប្រទេស​ជប៉ុន ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។ (Kyodo/via Reuters)

ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការបាក់​ដី​ដ៏​ធំមួយ​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ទីក្រុង​មាត់​សមុទ្រ Atami នៃ​ប្រទេស​ជប៉ុន បាន​កើន​ឡើង​ដល់​ចំនួន​យ៉ាង​ហោចណាស់​ក៏​៧នាក់​ដែរ។

បុគ្គលិក​ជួយ​សង្គ្រោះ​ជាច្រើន​កំពុង​បន្ត​ជីក​កកាយ​កម្ទេច​បាក់បែក​ដើម្បី​ស្វែងរកជនរងគ្រោះ។ មនុស្ស​យ៉ាង​ហោចណាស់​ក៏​២៧​នាក់​ដែរ ដែល​នៅ​បាត់​ខ្លួន​នៅឡើយ ថ្វីបើ​អាជ្ញាធរ​សង្ឃឹម​ថា មនុស្ស​ខ្លះ​បាន​ចាកចេញ​ពី​ទីក្រុង​នោះ ដោយសារ​តែ​មនុស្សភាគច្រើន​នៅ​ក្នុង​ទីក្រុង Atami ជា​អ្នក​មកពី​ខាង​ក្រៅ ​ឬ​ជួល​ផ្ទះ​នៅ​ទីនោះ​សម្រាប់​វិស្សមកាល។

ការបាក់ដី​កាលពី​សប្តាហ៍​មុន បណ្តាល​មកពី​ការធ្លាក់​ភ្លៀង​អស់​ជាច្រើន​ថ្ងៃ​ដែល​ពួក​អ្នក​ព្យាករណ៍​អាកាសធាតុ​ថា មាន​ការធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​នៅ​ក្រុង Atami ច្រើនជាង​ធម្មតា​នៅ​ខែ​កក្កដា​ទាំង​មូល។

ផ្ទះ​និង​អាគារ​ចំនួន​៣០០​ខ្នងត្រូវ​បាន​បំផ្លាញ។

ពួក​មន្ត្រី​ជឿ​ថា ការបាក់​ដី​បាន​ផ្តើមចេញពី​តំបន់​មួយ​ដែល​មាន​ប្រវត្តិ​ការប្រែប្រួល​ស្ថានភាព​ដី។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press៕

XS
SM
MD
LG