បទប្បញ្ញត្តិដែលគ្រោងឡើងនេះក៏នឹងបង្ខំក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកនិងក្រុមហ៊ុនផលិតរថយន្តធំៗរបស់ប្រទេសផ្សេងទៀតឱ្យដកចេញនូវសុសវែរនិងហាដវែរសំខាន់ៗរបស់ចិនចេញពីរថយន្តទាំងអស់នៅក្នុងសហរដ្ឋអាមេរិកក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះផងដែរ។
ការបោះឆ្នោតកំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៥ ចំនួន២០៨ដុល្លារក្នុងមួយខែ កាលពីថ្ងៃព្រហស្បតិ៍។
ក្រោយការបោះឆ្នោតកំណត់យកតួលេខ ២០៦ ដុល្លារ សម្រាប់ប្រាក់ឈ្នួលគោលអប្បរមាក្នុងឆ្នាំ ២០២៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសបន្ថែម ២ ដុល្លារដូចរៀងរាល់ឆ្នាំ ធ្វើឱ្យតួលេខមានចំនួន ២០៨ ដុល្លារ។
មកដល់ប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតី ការផ្លាស់ប្តូររបស់ធនាគារកណ្តាលអាមេរិក ក៏មានសក្តានុពលក្នុងការវាយលុកលើទិដ្ឋភាពសេដ្ឋកិច្ច ខណៈដែលពលរដ្ឋអាមេរិកាំងត្រៀមខ្លួនចូលបោះឆ្នោត។
ការចរចានេះកំពុងស្ថិតក្នុងមានការប្រទាញប្រទង់ក្នុងគម្លាតចំនួន ៨ ដុល្លារអាមេរិក ដោយតំណាងកម្មករនិយោជិតធ្លាប់ទាមទារឱ្យដំឡើង ១៤ ដុល្លារអាមេរិក ចុះមកត្រឹម១០ ដុល្លារ។
អ្នកវិភាគមើលឃើញថា បើទោះបីជាមានដំណើរទស្សនកិច្ចច្រើនក៏ដោយ ប៉ុន្តែសមិទ្ធផលហាក់មិនទាន់អាចវាយតម្លៃបាន ស្របពេលដែលស្ថានភាពកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមិនទាន់ប្រសើរនៅឡើយ។
អ្នកតាមដានសង្គមយល់ឃើញថា នេះគឺជារឿងចាំបាច់ដើម្បីបញ្ចៀសនូវការភាន់ច្រឡំ ឬក៏ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់ប្រជាជន។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែងថា ក្រុមហ៊ុនខ្មែរអាចប្រើប្រាស់ថវិកាវិនិយោគទាំងស្រុង ប្រសិនបើក្រុមហ៊ុនចិនសម្រេចដកភាគហ៊ុនវិនិយោគលើគម្រោងព្រែកជីកហ្វូណន។ លោកនៅតែអះអាងថា គម្រោងព្រែកជីកនេះបានបង្ហាញឯករាជ្យភាពរបស់កម្ពុជាក្នុងការដឹកជញ្ជូន។
ក្នុងការប្រញាប់លក់ហ៊ុនចេញភ្លាមៗនៅតាមទីផ្សារភាគហ៊ុនទូទាំងតំបន់អាស៊ី ផ្សារ Nikkei បានបិទដោយភាគហ៊ុនធ្លាក់ចុះ១២,៤% ដូចទៅនឹងការដាំក្បាលចុះនៃផ្សារភាគហ៊ុនក្នុងព្រឹត្តិការណ៍«Black Monday»នៅឆ្នាំ១៩៨៧ដែរ។
ការិយាល័យដ៏មានអំណាចរបស់ចិនបានផ្តល់ការគាំទ្រយុទ្ធសាស្ត្ររយៈពេលយូររបស់គណបក្សកុម្មុយនីស្តចិន សម្រាប់ការរីកលូតលាស់សេដ្ឋកិច្ចដោយការលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ទំនិញចំណាយថវិកាកាន់តែច្រើនឡើង
ការិយាល័យស្ថិតិការងារនៃក្រសួងការងារអាមេរិកបាននិយាយក្នុងរបាយការណ៍ការងារដែលគេតាមមើលយ៉ាងដឹតដល់កាលពីថ្ងៃសុក្រថាចំនួនការងារកើន១១ម៉ឺន៤ពាន់កាលពីខែមុន ក្រោយពីកើនឡើងបាន១៧ម៉ឺន៩ពាន់កាលពីខែមិថុនា។
សន្ទស្សន៍ផលិតកម្មរបស់វិទ្យាស្ថានសម្រាប់ការគ្រប់គ្រងការផ្គត់ផ្គង់ (ISM) គឺមាន៤៦,៨ ភាគរយនៅក្នុងខែកក្កដា ដោយធ្លាក់ចុះចំនួន១,៧ភាគរយធៀបនឹងខែមុន។
ព័ត៌មានផ្សេងទៀត
No media source currently available