ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កំណើន​ការងារ​អាមេរិក​យឺត​ជាង​ការ​រំពឹង​ទុក​ក្នុង​ខែ​កក្កដា ខណៈ​ការគ្មាន​ការងារ​ធ្វើ​កើន​ដល់​ ៤,៣%


រូបឯកសារ៖ កម្មករសំណង់ជនជាតិអាមេរិកាំង​ម្នាក់​សែង​រន្ទា​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២៤ ក្នុង​ទីក្រុង Boston រដ្ឋ Massachusetts។
រូបឯកសារ៖ កម្មករសំណង់ជនជាតិអាមេរិកាំង​ម្នាក់​សែង​រន្ទា​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២៤ ក្នុង​ទីក្រុង Boston រដ្ឋ Massachusetts។

កំណើន​ការងារ​អាមេរិក​កើន​យឺត​ជាង​ការ​រំពឹង​ទុក​ក្នុង​ខែ​កក្កដា ខណៈ​គ្មាន​ការងារ​ធ្វើ​កើន​ដល់​៤,៣%។ ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ភាព​ភ័យខ្លាច​កាន់​តែ​ខ្លាំង​ថា​ទីផ្សារ​ការងារ​កំពុង​ដាំ​ក្បាល​ចុះ​ហើយ​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ងាយ​ធ្លាក់ចុះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ ងារ​សារព័ត៌មាន Reuters ដែល​បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​២​សីហា។

ការិយាល័យ​ស្ថិតិ​ការងារ​នៃ​ក្រសួង​ការងារ​អាមេរិក​បាន​និយាយ​ក្នុង​របាយការណ៍​ការងារ​ដែល​គេ​តាម​មើល​យ៉ាង​ដឹតដល់​កាល​ពី​ថ្ងៃ​សុក្រ​ថា​ចំនួន​ការងារ​កើន​១១​ម៉ឺន​៤​ពាន់​កាល​ពី​ខែ​មុន ក្រោយ​ពី​កើនឡើង​បាន​១៧​ម៉ឺន​៩​ពាន់​កាល​ពី​ខែ​មិថុនា។

ក្រុម​សេដ្ឋវិទូ​ដែលត្រូវ​ស្ទង់​មតិ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មានReutersបាន​ព្យាករណ៍​ចំនួន​ការងារ​ឡើង​ដល់​១៧​ម៉ឺន​៥​ពាន់ ក្រោយ​ពី​ការ​រាយការណ៍​ថា​បាន​កើន​២០​ម៉ឺន​៦ពាន់​កាល​ពី​ខែ​មិថុនា។ ការ​ប៉ាន់ប្រមាណ​ស្ថិត​នៅ​ចន្លោះ​ពី​៧​ម៉ឹន​ដល់​២២​ម៉ឺន​៥​ពាន់។​

ព្យុះ​កំបុតត្បូង Beryl ដែល​បាន​ផ្តាច់​ភ្លើង​នៅ​រដ្ឋ Texasនិង​បោកបក់​លើ​ផ្នែក​ខ្លះ​នៅ​រដ្ឋ Louisiana ក្នង​អំឡុង​សប្តាហ៍​ស្ទង់មតិ​ពី​ចំនួន​ការងារ​នេះ ទំនង​ជា​រួម​ចំណែក​ដល់​ការ​កើនឡើង​នូវ​ចំនួន​ការងារ​តិច​ជាង​ការ​រំពឹង​ទុក​នេះ។

ទីផ្សារ​ការងារ​កំពុង​កើន​យឺត ដោយ​សារ​ការ​ជួល​បុគ្គល​មាន​តិចតួច​ មិន​មែន​ដោយ សារ​ការ​បញ្ឈប់​បុគ្គល​ទេ នៅ​ពេល​ដែល​អត្រា​ការប្រាក់​កើន​ខ្ពស់​នៅ​ឆ្នាំ​២០២២និង​២០២៣ ធ្វើ​ឲ្យ​តម្រូវការ​ធ្លាក់ចុះ។ ទិន្នន័យ​រដ្ឋាភិបាល​ក្នុង​សប្តាហ៍​នេះ បង្ហាញ​ថា​ការ​ជួល​បុគ្គលិកថ្មី​បាន​ធ្លាក់​ចុះ​ដល់​រយៈ​៤​ឆ្នាំ​នៅ​ក្នុង​ខែ​មិថុនា៕

XS
SM
MD
LG