ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកបានថ្លែងថា កិច្ចព្រមព្រៀងនេះនឹងបង្កើនជើងហោះហើរដឹកអ្នកដំណើរចិនដែលអនុញ្ញាតឲ្យចូលនិងចេញពីសហរដ្ឋអាមេរិកកើនពីចំនួនបច្ចុប្បន្ន១២ជើងក្នុងមួយសប្ដាហ៍ទៅ១៨ជើង ចាប់ពីថ្ងៃទី១ ខែកញ្ញា ហើយនឹងបន្តកើនដល់ទៅ២៤ជើងក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៩ ខែតុលាខាងមុខនេះ។
បើទោះបីប្រទេសអាហ្វ្រិកខាងត្បូង ជាប្រទេសប្រជាធិបតេយ្យនិងមានរដ្ឋធម្មនុញ្ញកំណែទម្រង់មួយ ដែលធានាឱ្យមានសមភាពយេនឌ័រយ៉ាងណាក្តី ក៏អ្នកស្រី Peters និយាយថា ការកើនឡើងនៃចំនួនជនរងគ្រោះជាស្ត្រីភេទ ដែលត្រូវបានសម្លាប់នៅក្នុងត្រីមាសទី ១ ក្នុងឆ្នាំនេះ មានន័យថា នេះមិនមែនជាការឈប់សម្រាកដោយក្តីសប្បាយរីករាយនោះឡើយ។
អ្នកលក់អង្កររូបនេះបន្តថា ភាគច្រើនអង្ករនៅតាមទីផ្សារជាពិសេសក្នុងរាជធានីភ្នំពេញមានការឡើងថ្លៃពីមួយកម្រិតទៅមួយកម្រិត ប៉ុន្តែអ្នកស្រីថា បើតម្លៃស្រូវរបស់កសិករវិញហាក់ចុះថោកទៅវិញ។
ក្រុងព្រះសីហនុគឺជាតំបន់វិនិយោគចម្រុះរបស់ខេត្តព្រះសីហនុ ដែលមានការអភិវឌ្ឍគម្រោង អគារលំនៅដ្ឋាន និងពាណិជ្ជកម្ម ហើយក៏មានបញ្ហាមួយចំនួនបានកើតឡើងផងដែរនៅពេលមានវត្តមានជនជាតិចិនច្រើននៅទីនោះ។
លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀននៅកម្ពុជាក្នុងឆ្នាំនេះ នៅតែមានចំនួនច្រើនដដែល។
ទិន្នន័យថ្មីពីការិយាល័យស្ថិតិអូស្រ្តាលីបង្ហាញថា ពលរដ្ឋមួយចំនួនកំពុងធ្វើការងារពីរ ឬច្រើនជាងនេះ ស្របពេលដែលគ្រួសារនានាកំពុងព្យាយាមទប់ទល់ការកើនឡើងនៃការចំណាយក្នុងការរស់នៅ។
អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី ប្រាប់វីអូអេក្នុងបទសម្ភាសន៍កាលពីចុងខែកក្កដាថា រដ្ឋាភិបាលគួរមានផែនការទាក់ទាញអ្នកវិនិយោគដែលមានសក្តានុពលមកបង្ហើយសំណង់អគារដែលនៅសេសសល់ ក្រោយទុកចោលជាច្រើនឆ្នាំ តាំងពីមានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។
ចាប់តាំងពីខែមករាដល់ខែសីហា ឆ្នាំ ២០២៣ រោងចក្រចំនួន ១៧៧ បានព្យួរកិច្ចសន្យាការងាររបស់កម្មករ ដែលសរុបប្រមាណ ១២ ម៉ឺននាក់។
ការដើរដង្ហែក្បួន ក៏ជាផ្នែកមួយនៃសកម្មភាពប្រារព្ធទិវាស្ត្រីអាហ្វ្រិកប្រចាំឆ្នាំផងដែរ។ ថ្ងៃឈប់សម្រាកនេះ ត្រូវបានប្រកាសដោយសហភាពអាហ្វ្រិក ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែកក្កដា។
សេចក្តីរាយការណ៍ពីការកាត់បន្ថយប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការស៊ីវិលនៅក្នុងប្រទេសចិន បានចាប់ផ្តើមកើតឡើងនៅក្នុងអំឡុងឆ្នាំ២០២១ ខណៈពេលដែលរដ្ឋាភិបាលមូលដ្ឋានកំពុងជួបនឹងបញ្ហាទីផ្សារអចលនទ្រព្យ។
ការត្អូញត្អែររបស់ពលរដ្ឋរូបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មកម្ពុជាបានជូនដំណឹងកាលពីដើមសប្តាហ៍នេះថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១០ ខែសីហានេះ ប្រេងសាំងធម្មតាមានតម្លៃ ៤,៥៥០ រៀលក្នុងមួយលីត្រ ដែលកើនឡើងចំនួន៤០០រៀល បើធៀបនឹងសប្ដាហ៍មុន។
ព័ត៌មានផ្សេងទៀត
No media source currently available