ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីទាំងពីរនឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយអតិផរណា។
មនុស្សប្រហែល ៧លាននាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនមកទល់ពេលនេះ ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយនៅថ្ងៃ ទី២៤ ខែកុម្ភៈ។
ជីវភាពអ្នករត់ម៉ូតូឌុបនៅបន្តគ្មានមនុស្សជិះ ខណៈមុខរបរផ្សេងទៀតបានធូរស្រាលឡើងវិញជាបណ្តើរៗនៅពេលប្រទេសកម្ពុជាបើកចំហឡើងវិញ ក្រោយពីការរាំងខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍ពីរាជធានីភ្នំពេញដូចតទៅ៖
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទ បានថ្លែងថា ប្រាក់បៀវត្សរ៍របស់មន្រ្តីរាជការស៊ីវិល នឹងត្រូវដំឡើងក្នុងឆ្នាំ២០២៣ ក្រោយខកខានមិនបានដំឡើងរយៈពេល២ឆ្នាំជាប់គ្នា ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
ការលក់ប្រេងទៅឱ្យប្រទេសនៅក្នុងតំបន់អាស៊ីបានបង្កើនប្រាក់ចំណូលនៃការនាំចេញរបស់រុស្ស៊ី ខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសម្ពន្ធមិត្តកំពុងព្យាយាមកម្រិតលំហូរហិរញ្ញ វត្ថុដែលគាំទ្រការធ្វើសង្គ្រាមរបស់រដ្ឋាភិបាលក្រុងមូស្គូ។
ទូកទេសចរណ៍នៅតំបន់ទេសចរណ៍បឹងទន្លេសាបចាប់ផ្តើមមានសកម្មភាពឡើងវិញក្រោយពីជំងឺកូវីដ១៩បានបង្ខំឱ្យប្រទេសនានាបិទព្រំដែន ហើយដែលបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជាពិសេសវិស័យទេសចរណ៍ ជាប់គាំង និងធ្លាក់ចុះប្រមាណ២ឆ្នាំនោះ។
ក្នុងចំណោមទូករាប់សិបគ្រឿងដែលចតចោលនោះ គឺមានទូកប្រមាណ២០% ត្រូវបានជួសជុលរង់ចាំដឹកអ្នកទេសចរ ខណៈទូកខ្លះទៀតបានផ្តល់សេវាដល់អ្នកទេសចរបណ្តើរៗហើយ។
អំឡុងពេលជំងឺកូវីដ១៩ រាតត្បាតដែលធ្វើឱ្យជីវភាពអ្នកក្រីក្រកាន់តែតោកយ៉ាកនោះ សមាគមរបស់ជនក្រីក្រនេះ ថែមទាំងបានបង្កើតកម្មវិធីមួយគឺ«អ្នកមានដាក់ អ្នកខ្វះដក»ដែលអ្នកមានជីវភាពធូរធាអាចចែករំលែកជួយអ្នកខ្សត់ក្នុងគ្រាដ៏លំបាកនេះ។
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ក្នុងរដ្ឋធានីកូឡំបូនៃប្រទេសស្រីលង្កាបានឡើងចំនួន៣៩,១ភាគរយនៅក្នុងខែឧសភានេះ។
ក្នុងឱកាសស្នាក់នៅប្រទេសស្វីស លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងអញ្ជើញថ្លែងសុន្ទរកថា «រាត្រីកម្ពុជា» (Cambodia Night) ដែលជាព្រឹត្តិការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ ប្រ៊ីជ គ្រុប (WorldBridge Group) ក្នុងគោលបំណងដើម្បីលើកស្ទួយធុរកិច្ចបរទេសនៅក្នុងប្រទេសកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available