ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតិផរណា​នៅ​ក្នុង​ប្រទេស​ស្រីលង្កា​ឡើង​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយ


រូបឯកសារ៖ កម្មករ​រង់ចាំ​បន្ទាប់​ពី​យក​បាវ​អង្ករ​ទៅ​ក្នុង​​ផ្សារ​លក់​ដុំ​មួយ ក្នុង​អំឡុងពេល​ដែល​ប្រទេស​ស្រីលង្កា​​នេះ​មាន​វិបត្តិ​សេដ្ឋកិច្ច​ នៅ​រដ្ឋធានី​កូឡុំបូ ប្រទេស​ស្រីលង្កា ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២២។ (REUTERS)
រូបឯកសារ៖ កម្មករ​រង់ចាំ​បន្ទាប់​ពី​យក​បាវ​អង្ករ​ទៅ​ក្នុង​​ផ្សារ​លក់​ដុំ​មួយ ក្នុង​អំឡុងពេល​ដែល​ប្រទេស​ស្រីលង្កា​​នេះ​មាន​វិបត្តិ​សេដ្ឋកិច្ច​ នៅ​រដ្ឋធានី​កូឡុំបូ ប្រទេស​ស្រីលង្កា ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២២។ (REUTERS)

ប្រទេស​ស្រីលង្កា​ដែល​កំពុងប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ខ្លាំង​នៅពេល​នេះ កំពុង​មានអតិផរ ណាក្នុង​កម្រិត​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​មាន​កាលពីពេល​មុន​ក្នុង​រយៈពេល៨ខែ​ជាប់​ៗគ្នា​ រហូត​មក​ដល់​ខែ​ឧសភា​នេះ ខណៈ​ដែល​ប្រទេស​ដែន​កោះ​មួយ​នេះ កំពុង​តស៊ូ​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ចដ៏​អាក្រក់​របស់​ខ្លួន។ នេះបើតាម​ទិន្នន័យ​ផ្លូវការ​ដែល​បាន​បង្ហាញ​ឱ្យ​ដឹងនៅ​ថ្ងៃ​ពុធ​នេះ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។

សន្ទស្សន៍​តម្លៃ​ទំនិញ​ប្រើប្រាស់ក្នុងរដ្ឋធានី​កូឡំបូ​នៃ​ប្រទេស​ស្រីលង្កា​បាន​ឡើង​ចំនួន​៣៩,១ភាគរយ​នៅ​ក្នុងខែ​ឧសភា​នេះគឺ​ឡើង​ពី​ចំនួន២៩,៨ភាគរយ​កាល​ពី​ខែ​មេសាកន្លង​ទៅ។ នេះបើតាម​ការ​ឱ្យ​ដឹង​របស់​នាយកដ្ឋាន​ស្ថិតិជាតិរបស់​ស្រីលង្កា។

អតិផរណា​ម្ហូបអាហារ​នៅ​ក្នុង​រដ្ឋធានី​កូឡំបូ​បានឡើង​ដល់៥៧,៤ភាគរយ​ក្នុង​ខែ​ឧសភា​គឺ ឡើង​ពី​ចំនួន៤៦,៦ភាគរយ​កាល​ពី​ខែ​មេសា។

ការឡើង​ថ្លៃ​ដ៏​ខ្ពស់​នេះ​នៅ​មិន​ទាន់​រាប់បញ្ចូល​តម្លៃ​ប្រេង​ឥន្ធនៈ​ដែល​កំពុង​ឡើង​ថ្លៃ​ខ្លាំង​នៅ​ក្នុង​ប្រទេស​នេះ​ដែល​ជា​ទំនិញ​ប្រើប្រាស់​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​មុខ​ទំនិញ​សំខាន់ៗ​ផ្សេង​ទៀត​ដែលស្រីលង្កា​កំពុង​ប្រឈម​ការខ្វះខាត​ការ​ផ្គត់​ផ្គង់នៅ​ទូទាំង​ប្រទេស។

ស្រីលង្កា​ដែល​មាន​សេដ្ឋកិច្ច​ពឹង​ផ្អែកទៅ​លើ​ការនាំចូល​ពី​ក្រៅប្រទេស​បាន​ប្រឈម​នឹងកង្វះ​ខាតរូបិយវត្ថុ​បរទេសយ៉ាងខ្លាំង​ដែលជំរុញ​ឱ្យ​មាន​កង្វះខាត​ស្បៀងអាហារ ថ្នាំពេទ្យ​និង​ទំនិញ​ប្រើប្រាស់​ចាំបាច់​ផ្សេងៗទៀត។

ដោយ​ប្រឈម​នឹងការខ្វះខាត​ប្រាក់​ដ៏​ខ្លាំង​នោះ រដ្ឋាភិបាល​ស្រីលង្កា​កាលពី​ថ្ងៃ​អង្គារ​ម្សិល មិញ​បាន​បង្កើនការយក​ពន្ធលើ​គ្រប់​វិស័យ​ទាំង​អស់ហើយ​បាន​ដកចេញ​បទបញ្ជាកាត់បន្ថយ​ពន្ធដារ​ដែល​បាន​ដាក់​ចេញដោយ​ប្រធានាធិបតី​ស្រីលង្កា​លោកGotabaya Rajapaksa កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៩។

ការធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ាអស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​របស់​ពលរដ្ឋ​ស្រីលង្កា​នៅ​ខាង​មុខវិមាន​ប្រធានាធិបតី​បាន​ទាមទារ​ឱ្យ​ប្រធានាធិបតី​ស្រី​លង្កា​ចុះចេញ​ពី​តំណែង​ដោយសារ​តែ​រដ្ឋាភិបាលរបស់​លោក​បាន​បរាជ័យក្នុង​ការដោះស្រាយ​វិបត្តិ​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​នេះ៕

XS
SM
MD
LG