ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធការប្រគល់ដីកាន់កាប់ជាយូរឆ្នាំដោយកសិកររស់នៅក្នុងតំបន់បឹងទន្លេសាបកាលពីខែឧសភា ឆ្នាំ ២០២២ មក កសិករមួយចំនួននិយាយថា ពួកគេនៅមិនទាន់មានលទ្ធភាពចូលទៅធ្វើស្រែក្នុងដី ដែលត្រូវកាត់ចេញពីការអភិរក្សនោះទេ។
លោក ហ៊ុន សែន ថ្លែងបន្តថា ការណ៍ដែលរដ្ឋាភិបាលមិនចាត់វិធានការធ្ងន់ធ្ងរទៅលើលោក ខឹម វាសនា គឺដោយហេតុថា ប្រធានគណបក្សរូបនោះមិនបានអំពាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាកងទ័ពងើបឡើងដើម្បី«ផ្តួលរលំរដ្ឋាភិបាល»ឡើយ ដោយលោកប្រៀបធៀបទៅនឹងមេដឹកនាំគណបក្សសង្រ្គោះជាតិ។
ការដាក់លក់មូលបត្ររដ្ឋ កើតឡើងជិតមួយឆ្នាំ ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែតុលា ឆ្នាំ ២០២១ ជាពេលដែលរដ្ឋាភិបាលកម្ពុជាប្រកាសឱ្យដឹងផងដែរនូវថវិកាជាតិសម្រាប់ឆ្នាំ ២០២២ ដែលត្រូវបានគ្រោងទុកក្នុងចំនួនប្រមាណ ៨.០១៣ លានដុល្លារអាមេរិក។
ការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្លូវការនឹងអាចធ្វើឡើង នៅខែកញ្ញាខាងមុខ បន្ទាប់ពីការចរចាដែលចាប់ផ្តើមកាលពីថ្ងៃពុធ។
សង្គ្រាមនៅអ៊ុយក្រែនអាចរុញច្រានគម្រោងផ្លូវរថភ្លើងដែលបានពន្យារពេលជាយូរមកហើយឱ្យបន្តទៅមុខ ដើម្បីតភ្ជាប់ផ្លូវដឹកជញ្ជូនពីចិនទៅតំបន់អាស៊ីកណ្ដាល មជ្ឈិមបូព៌ា និង អឺរ៉ុប។
រុស្ស៊ីកំពុងស្វែងរកអតិថិជនថ្មីសម្រាប់លក់ថាមពលរបស់ខ្លួននៅក្នុងតំបន់ នៅពេលដែល អឺរ៉ុប ដែលជាទីផ្សារនៃការនាំចេញដ៏ធំបំផុតរបស់ខ្លួន គ្រោងដាក់ទណ្ឌកម្មសន្សឹមៗ លើប្រេងរបស់រុស្ស៊ីនៅចុងឆ្នាំនេះ។
លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍លោក Anthony Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា អំពីដំណើរទស្សនកិច្ចនៅខែកក្កដា និងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។
កសិករធ្វើស្រែនៅក្បែរព្រែកក្នុងខេត្តជាប់មាត់សមុទ្រនៃប្រទេសកម្ពុជា ត្អូញត្អែរអំពីកម្រិតទឹកសមុទ្រឡើង ហើយទឹកប្រៃបានជ្រៀតចូលស្រែរបស់ពួកគេ ដែលបណ្តាលឲ្យពួកគេមិនអាចធ្វើស្រែទទួលបានផល។
សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចនិងប្រកាន់លទ្ធិប្រជាធិបតេយ្យ ចង់បានទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជា ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលឯកបក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
គម្រោងនេះដែលមានឈ្មោះថា Harvest III ជាផ្នែកមួយនៃគម្រោងសន្តិសុខស្បៀងអាហាររយៈពេល ១២ ឆ្នាំរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជា ដែលដឹកនាំដោយទីភ្នាក់ងារ USAID ដោយធ្វើការសហការជាមួយកសិករខ្មែរ និងភាគីជាដៃគូក្នុងវិស័យស្បៀងអាហារ ដើម្បីពង្រីកទីផ្សារកសិកម្មកម្ពុជា។
ប្រទេសស្រីលង្កាមានបំណុលសរុបចំនួន ៥១ ពាន់លានដុល្លារអាមេរិក ហើយប្រទេសនេះត្រូវការថវិកាចំនួន ៧ ពាន់លានដុល្លារអាមេរិកដើម្បីដោះស្រាយកាតព្វកិច្ចបំណុលរបស់ខ្លួន និងដើម្បីអាចបន្តប្រតិបត្តិការរបស់រដ្ឋាភិបាលសម្រាប់រយៈពេលដែលនៅសេសសល់នៅក្នុងឆ្នាំនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available