តៃវ៉ាន់ព្យាយាមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំមួយរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៩៤មក។
ខេត្តចំនួនពីរក្នុងប្រទេសចិនបានលុបចោលការរឹតត្បិតការផ្លាស់ទីលំនៅពីជនបទទៅទីក្រុងបន្ទាប់ពីអនុវត្តបទប្បញ្ញត្តិនេះអស់៦៣ឆ្នាំ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅមិនជឿជាក់ចំពោះ ប្រសិទ្ធភាពនៃការអនុវត្តនៅឡើយ។
ដោយសារវត្តមាននៃការផ្ទុះឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ធំបំផុតដែលមិនធ្លាប់មាន គឺចាប់ផ្ដើមពីថ្ងៃទី ២០ ខែកុម្ភៈមក ក្រុមសេដ្ឋវិទូបានសម្ដែងក្ដីបារម្ភថា ក្ដីរំពឹងទុកអំពីការងើបឡើងវិញនៃសេដ្ឋកិច្ចជាមួយកំណើនវិជ្ជមាននៅឆ្នាំនេះ អាចនឹងរងការរំខាន។
សេតវិមានបានឲ្យដឹងថា ប្រាក់ជំនួយ ១.៤០០ ដុល្លារសហរដ្ឋអាមេរិក តាមរយៈ «គម្រោងសង្គ្រោះសហរដ្ឋអាមេរិក» ឬ American Rescue Plan នឹងចូលក្នុងគណនេយ្យធនាគាររបស់ពលរដ្ឋអាមេរិកាំងភាគច្រើន នៅចុងសប្តាហ៍នេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
អង្គការពលកម្មអន្តរជាតិ (ILO) និយាយថា ការងារតាមប្រព័ន្ធអ៊ីនធឺណិតបានកើនឡើងច្រើនជាងមុន៥ដងនៅទូទាំងពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ហើយភាគច្រើន គឺនៅសហរដ្ឋអាមេរិក ឥណ្ឌា និងអង់គ្លេស។
លោក Zeya Thu អ្នកវិភាគសេដ្ឋកិច្ច និងនយោបាយមីយ៉ាន់ម៉ា បានព្រមានថា វិបត្តិនយោបាយមីយ៉ាន់ម៉ានឹងនាំឱ្យមានអស្ថិរភាពហិរញ្ញវត្ថុ ហើយនៅទីបំផុត «ធនាគារត្រូវតែបន្តផ្តល់សេវាកម្មរបស់ខ្លួន»។
ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានកើនឡើង ៦,៥% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០។កំណើនសេដ្ឋកិច្ចគឺ ២,៣% ក្នុងឆ្នាំ២០២០។ នេះបើតាមទិន្នន័យរដ្ឋាភិបាលចិន។
ការទាក់ទាញដោយសារប្រាក់ឈ្នួលខ្ពស់ក្នុងវិស័យដាំកញ្ឆាបានបាត់បង់ទៅវិញសម្រាប់មនុស្សមួយចំនួន នៅពេលមានការចុះបង្រ្កាបដោយប៉ូលិស។
សហភាពអឺរ៉ុបទទូចថា មានយន្តការឯទៀតៗជាស្រេច ដើម្បីពិភាក្សាអំពីសិទ្ធិមនុស្ស តែលោក Janda មានជំនឿថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងខ្វល់ខ្វាយខ្លាំងខាងនយោបាយ បើសិនជាកង្វល់ទាំងនេះទាក់ទិននឹងពាណិជ្ជកម្ម ដែលជាវិស័យចិនគិតគូរខ្លាំង។
រដ្ឋាភិបាលកម្ពុជាបានសម្រេចរក្សាច្រកនាំត្រីចេញចូលចំនួនបួនប្រភេទពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម។
អ្នកស្រី Yellen បានប្រាប់ទូរទស្សន៍ CNN ថា បើសំណើកញ្ចប់ថវិកាជំនួយនោះត្រូវបានអនុម័ត នោះសេដ្ឋកិច្ចរបស់ស.រ.អ អាចវិលទៅរកអ្វីដែលត្រូវបានចាត់ទុកថាអាចផ្ដល់ការងារបានពេញលេញនៅត្រឹមឆ្នាំ២០២២ ដោយមានអត្រាគ្មានការងារធ្វើចំនួន៤% បើប្រៀបធៀបទៅនឹងអត្រាគ្មានការងារធ្វើចំនួន៦,៣% កាលពីខែមករា។
គំនាបលើក្រុមសហជីពដែលបម្រើប្រយោជន៍កម្មករ បានកើនឡើងខ្លាំងក្រោយការដាក់ឲ្យប្រើប្រាស់ច្បាប់សហជីព ដែលមានមាត្រាមួយចំនួន រងការរិះគន់ពីក្រុមអ្នកការពារសិទ្ធិកម្មករ។
ព័ត៌មានផ្សេងទៀត
No media source currently available