ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​ចិន​ងើបឡើង​វិញ​គួរឱ្យ​ចាប់​អារម្មណ៍​ ប៉ុន្តែ​តើ​កំណើន​នេះ​អាច​បន្ត​បាន​ទេ?


រូបឯកសារ៖ កម្មករចិនម្នាក់កំពុងធ្វើការក្នុងដំណើរការផលិតកម្មថ្មពិល នៅក្នុងរោងចក្រថាមពលមួយ នៅក្រុង Hauibei ក្នុងខេត្ត Anhui ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ កម្មករចិនម្នាក់កំពុងធ្វើការក្នុងដំណើរការផលិតកម្មថ្មពិល នៅក្នុងរោងចក្រថាមពលមួយ នៅក្រុង Hauibei ក្នុងខេត្ត Anhui ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រទេស​ចិន​បាន​បង្ហាញ​ការងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍ បន្ទាប់ពីការថយ​ចុះ​ដោយសារជំងឺ​រាតត្បាត​ធ្ងន់ធ្ងរ​ ក្នុង​ឆ្នាំ​កន្លង​មក​នេះ។​ មើល​គ្រប់​ជ្រុង​ទាំងអស់ ​គឺ​តួលេខ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ​នៅ​ដើម​ខែកុម្ភៈ​ មាន​ទំហំ​ធំធេង​ជាង​តួលេខ​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​ នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ផ្សេង​ទៀត។​

ទោះជាយ៉ាងណា អ្នក​វិភាគ​ខ្លះ​ថា​ ​សមត្ថភាព​របស់​បក្ស​កុម្មុយនិស្ត​ចិន​ក្នុង​ការ​អនុវត្ត​វិធាន​ការ​ត្រួត​ពិនិត្យ​ជំងឺ​យ៉ាង​តឹងរ៉ឹង​នោះ​ បាន​ជួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជំរុញសេដ្ឋកិច្ច​ឡើងវិញ​ បើ​ប្រៀបធៀប​នឹង​ប្រទេស​ប្រជា​ធិបតេយ្យ​ភាគច្រើន​ ដែល​រដ្ឋាភិបាល​មិន​មាន​អំណាច​បែប​នេះ។ ​អាជ្ញាធរ​ចិន​អាច​កាត់​ផ្តាច់​តំបន់​ដែល​រងផល​ប៉ះពាល់​យ៉ាងខ្លាំង​ពី​ផ្នែក​ផ្សេងៗ​នៃ​ប្រទេស​ និង​ធ្វើឱ្យ​រោងចក្រ​ដំណើរការ​តាម​ការកំណត់។​

លោក​ស្រី​ Lourdes Casanova ​ប្រធាន​វិទ្យាស្ថាន​ Emerging Markets Institute ​នៃ​សាកល​វិទ្យាល័យ​ Cornell​ បាន​ប្រាប់​វីអូអេ​ថា៖ ​«ចិន​មាន​គោល​នយោបាយ​តឹងរ៉ឹង​ណាស់ ​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​រាតត្បាត។ ​ភាពបត់បែន​របស់​បក្ស​កុម្មុយនិស្ត​បាន​ធ្វើឱ្យ​ការ​អនុវត្ត​វិធាន​ការ​តឹងរ៉ឹង​ មាន​ភាព​ងាយ​ស្រួល​ជាង​នៅ​តំបន់​ផ្សេង​ទៀត​នៃ​ពិភពលោក»។​

ស្ថានភាព​ខុស​ប្លែក​គ្នានៅ​ក្នុង​ប្រទេស​ប្រជា​ធិបតេយ្យ​ជាច្រើន ​ដែល​មាន​ការ​លំបាក​ក្នុង​ការ​ប្រើប្រាស់​វិធានការ​តឹងរ៉ឹង​ ដើម្បី​ទប់ស្កាត់​ការរាលដាល​នៃ​ជំងឺ​ និង​ដាក់​ការបិទ​សកម្មភាព​សង្គម​ ជា​វិធាន​រក្សា​គម្លាត​ពីគ្នា។​

ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ចិន​ បានកើន​ឡើង​ ៦,៥%​ នៅក្នុង​ត្រីមាស​ទី​៤ ​ឆ្នាំ​២០២០។​កំណើន​សេដ្ឋកិច្ច​គឺ​ ២,៣% ក្នុង​ឆ្នាំ២០២០។ នេះបើតាម​ទិន្នន័យ​រដ្ឋាភិបាល​ចិន។

​ការរើបឡើងវិញ​នេះ​ធ្វើ​ឲ្យ​សេដ្ឋវិទូភ្ញាក់ផ្អើល​ ព្រោះ​ផលិតភាព​ឧស្សាហកម្ម​របស់​ប្រទេស​ចិនបាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ដោយសារ​ការបិទ​សកម្មភាព​សង្គម​នៅ​ក្នុង​ត្រីមាស​ទី១ ​និង​ទី ២ ​ឆ្នាំមុន៕

XS
SM
MD
LG