គំនាបលើក្រុមសហជីពដែលបម្រើប្រយោជន៍កម្មករ បានកើនឡើងខ្លាំងក្រោយការដាក់ឲ្យប្រើប្រាស់ច្បាប់សហជីព ដែលមានមាត្រាមួយចំនួន រងការរិះគន់ពីក្រុមអ្នកការពារសិទ្ធិកម្មករ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ស៊ាង ថៃ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ភាគីពាក់ព័ន្ធរបស់កម្ពុជាកំពុងពិភាក្សាគ្នា ហើយមិនទាន់ដឹងថា តើនឹងឆ្លើយតបយ៉ាងដូចម្តេចទៅភាគីវៀតណាមនៅឡើយទេ។
ក្នុងឆ្នាំ២០២១នេះ បើតាមគំរោងរបស់រដ្ឋាភិបាល បំណុលនឹងនេះកើនដល់រង្វង់១០ពាន់លានដុល្លារ។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកនឹងធ្វើការស៊ើបអង្កេតលើហានិភ័យ ដែលកើតឡើងពីការសម្អាតប្រាក់និងបង្កើតយុទ្ធសាស្ត្រ ដើម្បីការពារទប់ទល់នឹងការសម្អាតប្រាក់។
បើគិតពីឆ្នាំ១៩៩៣ មកដល់ដំណាច់ឆ្នាំ២០២០ ទំហំកម្ចីដែលកម្ពុជាបានខ្ចីពីដៃគូអភិវឌ្ឍន៍ បានកើនដល់ជាង ៩,៦៥១លានដុល្លារសហរដ្ឋអាមេរិកហើយ។
លោក Biden បានស្នើកញ្ចប់ថវិកាចំនួន ១,៩ លានលានដុល្លារ ដែលក្នុងនោះរួមមានទាំងថវិកាសម្រាប់បង្កើនល្បឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ការជួយឲ្យសាលារៀនបើកដំណើរការឡើងវិញ ជំនួយថវិកាសម្រាប់រដ្ឋបាលថ្នាក់រដ្ឋនិងថ្នាក់មូលដ្ឋាន និងថវិកាចំនួន ១.៤០០ ដុល្លារដល់ពលរដ្ឋ។
មិនមែនតែកម្មករនៅព្រលានយន្តហោះខេត្តសៀមរាបទេ ដែលត្រូវបាត់បង់ការងារ ក៏ប៉ុន្តែបុគ្គលិកតាមសណ្ឋាគារ ឬផ្ទះសំណាក់តូចធំរបស់ខេត្ត ដែលពេញពាសដោយប្រាសាទបុរាណមួយនេះបានបាត់បង់ការងារ ឬនៅមានការងារហើយការងារខ្លះត្រូវបានម្ចាស់សណា្ឋគារអនុញ្ញាតឲ្យធ្វើ...
ពលករកម្ពុជាដែលបន្តរស់នៅក្នុងប្រទេសថៃ ដូចជាលោក ជឹម ចេង និងភរិយា ត្រូវប្រឈមនឹងសម្ពាធសេដ្ឋកិច្ចនិងក្ដីបារម្ភអំពីហានិភ័យសុខភាព ខណៈប្រទេសថៃកំពុងប្រឈមនឹងការផ្ទុះឆ្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំក្នុងសហគមន៍ ដែលរាតត្បាតខ្លាំងពីពាក់កណ្ដាលខែធ្នូមក។
ថ្លែងនៅក្នុងកិច្ចប្រជុំតាមអនឡាញមួយរបស់វេទិកាសេដ្ឋកិច្ចពិភពលោក លោក Xi Jinping បានថ្លែងថា ទិដ្ឋភាពសេដ្ឋកិច្ចសាកលលោកនៅតែមានភាពមិនប្រាកដប្រជា ហើយភាពអាសន្នផ្នែកសុខភាពសាធារណៈ «ប្រហែលជានឹងអាចកើតឡើងម្ដងទៀត» នៅពេលខាងមុខ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ប្រាប់វីអូអេថា រាប់ពីរដូវវស្សាឆ្នាំ២០២០ម កសត្វគោប្រមាណ ៤២ម៉ឺនក្បាល នៅទូទាំងប្រទេស បានឈឺដោយសារជំងឺអុតក្តាម និងជាង ៥០០ ក្បាលទៀត ឈឺដោយជំងឺសារទឹក និងជំងឺបូសខ្យល់។
ទោះបីជាមានរលកទី២នៃការឆ្លងរាលដាលមេរោគកូរ៉ូណានៅក្នុងប្រទេសអាហ្វ្រិកជាច្រើនក្តី កាលពីថ្ងៃទី១ ខែមករា ទ្វីបនេះបានចាប់ផ្តើមបង្កើតប្លុកពាណិជ្ជកម្មដ៏ធំបំផុតមួយនៅក្នុងពិភពលោកបន្ទាប់ពីអង្គការពាណិជ្ជកម្មពិភពលោក។
អ្នកស្រី Yellen បានថ្លែងថា៖ «យើងត្រូវតតាំងជាមួយនឹងការអនុវត្តមិនយុត្តិធម៌និងខុសច្បាប់ដ៏ហួសហេតុរបស់ប្រទេសចិន។ យើងបានត្រៀមរួចហើយក្នុងការប្រើប្រាស់នូវគ្រប់មធ្យោបាយទាំងអស់ ដើម្បីដោះស្រាយនូវបញ្ហាទាំងនេះ»។
ព័ត៌មានផ្សេងទៀត
No media source currently available