ផ្លូវរថភ្លើងដែលតភ្ជាប់ប្រទេសកម្ពុជា និងប្រទេសថៃ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃចន្ទនេះ ដែលនេះជាកិច្ចប្រឹងប្រែងមួយដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo គ្រោងនឹងប្រកាសនៅថ្ងៃចន្ទនេះថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump នឹងបញ្ចប់ការលើកលែងការដាក់ទណ្ឌកម្មចំពោះប្រទេសដែលនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់។
ក្រុមហ៊ុនចិន ឈ្មោះថា Union Development Group (UDG) បានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជាចំនួន៤៥០០០ហិកតា ក្នុងស្រុកចំនួនពីរនៅក្នុងខេត្តកោះកុង គឺស្រុកបុទុមសាគរ និងគីរីសាគរ កាលពីឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍទៅជាកន្លែងលំហែកាយដ៏ធំមួយ។
ប្រទេសកម្ពុជាបានដាក់ពាក្យបណ្តឹងតវ៉ានៅតុលាការយុត្តិធម៌អឺរ៉ុបប្រឆាំងនឹងការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការកំណត់ពន្ធនាំអង្ករពីកម្ពុជាចូលទីផ្សារសហភាពអឺរ៉ុប
កាលពីសប្តាហ៍មុន រដ្ឋាភិបាល បានប្រកាស ជាផ្លូវការក្នុងការស្ថាបនាទំនប់វារីអគ្គិសនីនៅលើស្ទឹងក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទំនប់ដែលមានទំហំថាមពល៨០មេហ្គាវ៉ាត់ និងតម្លៃជាង២៣០លានដុល្លារអាមេរិកនេះ នឹងត្រូវចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០១៩នេះ។
កាលពីខែមីនា ករណីជម្លោះដីធ្លីក្នុងគ្រួសារមួយនៅខេត្តព្រះសីហនុបានផ្ទុះឡើងរហូតដល់មានការចែករំលែកវីដេអូ និងរូបភាពទៅលើបណ្តាញសង្គមហ្វេសប៊ុក។ ដីដែលមានជម្លោះនេះមានតម្លៃជាង១លានដុល្លារ ជាតម្លៃឡើងថ្លៃក្រោយជនជាតិចិនបានសម្រុកមកយ៉ាងគំហុកក្នុងខេត្តព្រះសីហនុ។
គ្រប់ពេលទាំងអស់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានកាត់សេចក្តីប្រឆាំងនឹងភាគីទាំង២។
ការធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារផ្សេងទៀត ក៏ជាផ្នែកមួយដែលអាចនឹងធ្វើឲ្យកម្ពុជាបានបាត់បង់ឋានៈអនុគ្រោះពន្ធ ដែលអនុញ្ញាតឲ្យកម្ពុជាចំណេញប្រាក់ប្រមាណជា៧០០លានដុល្លារក្នុងមួយឆ្នាំៗពីការនាំចេញទំនិញដោយមិនបង់ពន្ធ។
ស្ពានក្រូចឆ្មារឆ្លងកាត់ទន្លេមេគង្គគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំក្រោយ។ នេះបើយោងតាមក្រុមហ៊ុន Shanghai Construction Engineering Group ដែលបានចុះកិច្ចសន្យាធ្វើស្ពាននេះ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ នេះ គណៈកម្មការសហភាពអឺរ៉ុបប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការដែលអាចឈានទៅដកហូតបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធពាណិជ្ជកម្មពីប្រទេសកម្ពុជា ដោយសារតែការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
នៅ៣ឆ្នាំបន្ទាប់ពីម្រេចកំពតរបស់កម្ពុជាត្រូវបានសហភាពអឺរ៉ុបទទួលស្គាល់ជាផ្លូវការថា ជា«ផលិតផលសម្គាល់ភូមិសាស្ត្រ» ដែលទទួលបានការការពារនោះ សហភាពអឺរ៉ុបក៏បានទទួលស្គាល់ផលិតផល«ស្ករត្នោតកំពង់ស្ពឺ»ជាផលិតផលសម្គាល់ភូមិសាស្ត្រនៅដើមខែមេសានេះ។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានប្រាប់រដ្ឋមន្រ្តីការបរទេសរបស់អង្គការអូតង់កាលពីថ្ងៃព្រហស្បតិ៍ថា សម្ព័ន្ធមិត្តដែលមានប្រទេស២៩ ត្រូវតែផ្លាស់ប្តូរវិធីដោះស្រាយរបស់ខ្លួនទៅតាមព្រឹត្តិការណ៍ដែលគំរាមកំហែងទូទាំងពិភពលោក។
ព័ត៌មានផ្សេងទៀត
No media source currently available