នៅប្រទេសហ្ស៊ីមបាវ៉េ ការធ្វើចំណាកស្រុក ពីតំបន់ដាច់ស្រយាលមកទីក្រុង បានបង្កឲ្យមានតម្រូវការលំនៅដ្ឋាន ដែលនាំឲ្យមានការសាងសង់សំណង់អាគារនៅលើតំបន់ដីសើម និងបង្កឲ្យមានការព្រួយបារម្ភជាច្រើនអំពីបរិស្ថាន និងការផ្គត់ផ្គង់ទឹក។
នៅប៉ុន្មានម៉ោងមុនជំនួបរវាងលោកប្រធានាធិបតី Donald Trump ជាមួយឧបនាយករដ្ឋមន្រ្តីចិនលោក Liu He នៅឯសេតវិមាន លោកប្រធានាធិបតី Donald Trump បានបង្ហាញសុទិដ្ឋិនិយមចំពោះការស្វែងរកការធ្វើពាណិជ្ជកម្ម
ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍បានបើកឲ្យដំណើរការស្ថានប័នយន្តការហិរញ្ញវត្ថុថ្មីមួយដើម្បបញ្ចប់កិច្ចព្រមព្រៀងអាជីវកម្មមិនប្រើលុយដុល្លារជាមួយប្រទេសអ៊ីរ៉ង់ដើម្បីជៀសវាងកុំឲ្យប៉ះពាល់ទណ្ឌកម្មពាណិជ្ជកម្ម
លោក Stephen Barclay រដ្ឋមន្ត្រីទទួលបន្ទុកសម្រាប់ការចាកចេញរបស់អង់គ្លេសបានប្រាប់វិទ្យុ BBC នៅក្នុងកិច្ចសម្ភាសន៍មួយនៅថ្ងៃពុធនេះថា ការផ្លាស់ប្ដូរទាំងនោះគឺជាប្រធានបទនៃការចរចានៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ការិយាល័យ CBO បានប៉ាន់ស្មានថា គម្រោងចំណាយរបស់រដ្ឋាភិបាលសហព័ន្ធប្រមាណ១៨ពាន់លានដុល្លារត្រូវបានពន្យារពេលក្នុងអំឡុងការបិទរដ្ឋាភិបាល។
ប្រជាពលរដ្ឋខ្មែរដែលភាគច្រើនមានជីវភាពក្រីក្របានធ្វើដំណើរមកទទួលប្រាក់អំណោយ ក្នុងកញ្ចប់ក្រហមដោយសេចក្តីត្រេកអរ ហើយម្នាក់ៗទទួលបានពីរម៉ឺនរៀល។
ការិយាល័យទទួលបន្ទុកត្រួតពិនិត្យថវិការបស់សភាហៅកាត់ថា CBO បានធ្វើការសន្និដ្ឋានកាលពីថ្ងៃចន្ទថា ការបិទផ្នែកខ្លះនៃរដ្ឋាភិបាលអាមេរិកដ៏យូរបំផុតមិនដែលធ្លាប់មាន បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសខាតអស់៣ពាន់លានដុល្លារ។
ទោះប្រទេសមួយចំនួនលុបចោលគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មជាមួយចិនក្តី មេដឹកនាំកម្ពុជាបានព្រមព្រៀងជាមួយចិនដើម្បីពន្លឿនការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមផ្លូវក្រវ៉ាត់ពាណិជ្ជកម្មនេះដើម្បីកសាងក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រនិងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១។
ពេលសហភាពអឺរ៉ុបបានចាប់ផ្តើមយកពន្ធអង្ករកម្ពុជារយៈពេល៣ឆ្នាំ កសិករធ្វើស្រែចាប់ផ្តើមរអ៊ូរទាំរឿងស្រូវធ្លាក់ថ្លៃ បើទោះជាស្រូវរបស់ពួកគាត់មិនមែនជាប្រភេទស្រូវនាំចូលទៅទីផ្សារអឺរ៉ុបក៏ដោយ។
សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏ធំជាងគេបំផុតរបស់កម្ពុជាហើយ ការអនុគ្រោះពន្ធធ្វើឱ្យកម្ពុជាចំណេញប្រាក់ជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ។
ប្រមុខការទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាមិនទាន់មានដំណឹងជាក់លាក់ណាមួយទាក់ទិនការផ្តើមដកប្រព័ន្ធអនុគ្រោះពន្ធ ដែលផ្តល់ឲ្យកម្ពុជាតាំងពីឆ្នាំ២០០២មកនោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available