កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនដែលត្រូវបានប្រកាសដាច់ដោយឡែកពីគ្នាកាលពីថ្ងៃសុក្រដោយប្រទេសទាំងពីរ នឹងក្លាយជាផលចំណេញដល់កសិករអាមេរិកដែលនឹងត្រូវចេញទៅទិញត្រាក់ទ័រធំៗជាងមុន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតី លោក ត្រាំ បានហៅកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងថា ជាកិច្ចព្រមព្រៀង«ដ៏អស្ចារ្យ»។
បន្ទាប់ពីការចរចាអស់ជាច្រើនខែមក កាលពីថ្ងៃអង្គារអ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាបានប្រកាសអំពីការអនុម័តរបស់គណបក្សអ្នកស្រីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។
រដ្ឋបាលលោក ត្រាំ និងប្រទេសចិនជិតឈានទៅបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម មួយដែលនឹងផ្អាកការតំឡើងពន្ធគយលើទំនិញនាំចេញរបស់ប្រទេសទាំងពីរដែលការណ៍នេះនឹងជួយបន្ធូរបន្ថយភាពតានតឹងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលបានកើតឡើងរយៈពេល១៧ខែមកនេះ។
ប្រជាពលរដ្ឋខ្មែរនៅតាមដងទន្លេ បានរូតរះធ្វើការនេសាទត្រីក្នុងរដូវប្រហុក ផ្អកនិងត្រីឆ្អើរ នៅដើមខែធ្នូ ឆ្នាំ២០១៩នេះ នៅពេលដែលទឹកទន្លេសាបកំពុងហូរស្រកចេញទៅទន្លេមេគង្គវិញ។
យុទ្ធនាការរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក Boris Johnsonគឺ ផ្តោតលើកិច្ចប្រឹងប្រែងដែលមានសរសេរពាក្សស្លោកថា«បញ្ចប់ Brexit»។
សហភាពអ៊ឺរ៉ុបបានគំរាមដកការអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីកម្ពុជា បន្ទាប់ពីរបាយការណ៍របស់គណៈកម្មការអឺរ៉ុបបានរកឃើញថា រដ្ឋាភិបាលរបស់លោកហ៊ុនសែនបានបង្ក្រាបក្រុមប្រឆាំង សង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយ។
លោក Bloomberg ជាបេក្ខជនប្រធានាធិបតីម្នាក់មានគោលជំហរទន់ភ្លន់ចំពោះគោលនយោបាយពាណិជ្ជកម្មចិន។ លោកគឺជាពាណិជ្ជករសេរី ដែលមានគំនិតមិនសូវរិះគន់លើគោលនយោបាយផ្ដាច់ការផ្ទៃក្នុងរបស់ប្រទេសចិន បើប្រៀបជាមួយនឹងគូប្រជែងផ្សេងទៀតរបស់លោក។
រដ្ឋាភិបាលកម្ពុជាបានផ្តល់ដើមទុនដល់ធនាគារអភិវឌ្ឍន៍ជនបទចំនួន២៥ភាគរយ ធៀបនឹងសំណើប្រាក់កម្ចីបន្ទាន់២០០លានដុល្លាររបស់សហព័ន្ធស្រូវអង្ករកម្ពុជាក្នុងការប្រមូលទិញស្រូវពីកសិករដើម្បីស្តុកទុកក្នុងរដូវច្រូតកាត់ និងសម្រាប់ការនាំចេញ។
ដោយសារតែទំនាក់ទំនងជិតស្និទ្ធរបស់កម្ពុជានិងចិន និងសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជា ក្រុមហ៊ុនអភិវឌ្ឍចិន ម្ចាស់អាជីវកម្ម សហគ្រិន កម្មករសំណង់ និងអ្នករកស៊ីអចលនទ្រព្យជនជាតិចិន នាំគ្នាសម្រុកចូលមករកស៊ីនិងធ្វើការក្នុងប្រទេសកម្ពុជា
ព័ត៌មានផ្សេងទៀត
No media source currently available