ការអនុគ្រោះពន្ធពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គាំទ្រឲ្យមានកំណើននេះ។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានអំពាវនាវឲ្យកសិករធ្វើស្រែស្រូវប្រាំងតែម្តងបានហើយ ដោយសារកង្វះទឹក ខណៈដែលមិនមានភ្លៀង។ កសិករនៅក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បាន និងកំពុងបារម្ភយ៉ាងខ្លាំងចំពោះកង្វះទឹកធ្វើស្រែ ហើយពួកគេកំពុងតែបូមទឹកពីប្រឡាយ អូរតូចៗ ទាំងលំបាកលំបិន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានច្រានចោលមតិរិះគន់តាមបណ្តាញសង្គមហ្វេសប៊ុកដែលបានលើកឡើងថា ក្រសួងមិនមានមន្ត្រីបច្ចេកទេសដើម្បីចុះជួយស្វែងរកទីផ្សារ ដែលបណ្តាលឲ្យតម្លៃស្រូវអង្ករធ្លាក់ចុះទាប មិនស្របទៅនឹងតម្លៃនៃវត្ថុធាតុដើម
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនេះ បានឲ្យដឹងថាខ្លួនត្រូវការអង្គាសថវិកាច្រើនជាងនេះ ដើម្បីជួយដល់ប្រទេសស៊ីមបាវ៉េ។
អ្នកតាមដានស្ថានការណ៍នយោបាយនិយាយថា ការដកនាវាស្រាវជ្រាវរបស់ចិនចេញពីដែនទឹកមានជម្លោះនៅក្នុងខែតុលា និងការដែលវៀតណាមនឹងធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានធ្វើឱ្យប្រទេសទាំង២ចាប់ផ្តើមចរចាគ្នាឡើងវិញនៅដើមខែនេះ។
កោះដាច់ស្រយាលរបស់កេនយ៉ាឈ្មោះ Lamu ដែលស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កំពុងស្ថិតក្រោមការគំរាមកំហែង។ អាជ្ញាធរកំពុងអនុវត្តគម្រោងធំៗនៅលើដីគោក ក៏ប៉ុន្តែពលរដ្ឋនៅក្នុងស្រុកបារម្ភថា ការអភិវឌ្ឍ និងលំហូរជនមកពីខាងក្រៅ នឹងប៉ះពាល់ដល់វប្បធម៌ក្នុងស្រុក។
កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនដែលត្រូវបានប្រកាសដាច់ដោយឡែកពីគ្នាកាលពីថ្ងៃសុក្រដោយប្រទេសទាំងពីរ នឹងក្លាយជាផលចំណេញដល់កសិករអាមេរិកដែលនឹងត្រូវចេញទៅទិញត្រាក់ទ័រធំៗជាងមុន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតី លោក ត្រាំ បានហៅកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងថា ជាកិច្ចព្រមព្រៀង«ដ៏អស្ចារ្យ»។
បន្ទាប់ពីការចរចាអស់ជាច្រើនខែមក កាលពីថ្ងៃអង្គារអ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាបានប្រកាសអំពីការអនុម័តរបស់គណបក្សអ្នកស្រីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។
រដ្ឋបាលលោក ត្រាំ និងប្រទេសចិនជិតឈានទៅបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម មួយដែលនឹងផ្អាកការតំឡើងពន្ធគយលើទំនិញនាំចេញរបស់ប្រទេសទាំងពីរដែលការណ៍នេះនឹងជួយបន្ធូរបន្ថយភាពតានតឹងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលបានកើតឡើងរយៈពេល១៧ខែមកនេះ។
ប្រជាពលរដ្ឋខ្មែរនៅតាមដងទន្លេ បានរូតរះធ្វើការនេសាទត្រីក្នុងរដូវប្រហុក ផ្អកនិងត្រីឆ្អើរ នៅដើមខែធ្នូ ឆ្នាំ២០១៩នេះ នៅពេលដែលទឹកទន្លេសាបកំពុងហូរស្រកចេញទៅទន្លេមេគង្គវិញ។
ព័ត៌មានផ្សេងទៀត
No media source currently available