សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ខ្លួនកំពុងស្នើសុំខ្ចីប្រាក់ពីធនាគារជនបទដើម្បីត្រៀមទប់ទល់នឹងកង្វះខាតហិរញ្ញប្បទានសម្រាប់ប្រមូលទិញស្រូវពីកសិករ។
លោក Trump បាននិយាយនៅក្នុងក្រុងឡុងដ៍ ដែលនៅទីនោះលោកបានចូលរួមក្នុងការប្រជុំមួយនៃពួកមេដឹកនាំអង្គការអូតង់ថា «ខ្ញុំគ្មានពេលកំណត់ចុងក្រោយបង្អស់ទេ។
ការហូរចូលយ៉ាងគំហុកនូវចំនួនពលរដ្ឋនិងវិនិយោគទុនចិន បានប្រែក្លាយទីក្រុងជាប់មាត់សមុទ្រនៃខេត្តព្រះសីហនុដែលធ្លាប់តែស្ងាត់ស្ងៀម ទៅជាទីក្រុងរបស់ចិន ពោរពេញទៅដោយកាស៊ីណូ រង្គសាល ភោជនីយដ្ឋាន និងហាងម៉ាស្សាដែលគ្រប់គ្រងដោយអ្នកវិនិយោគជនជាតិចិន មកពីប្រទេសចិន។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថាលោកនឹងចាប់ផ្ដើមយកពន្ធឡើងវិញភ្លាមៗ ទៅលើទំនិញដែកថែប និងអាលុយមីញ៉ូមដែលនាំចូលពីប្រទេសប្រេស៊ីលនិងអាហ្សង់ទីន។
កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន បានជាប់គាំងដោយសារតែច្បាប់ថ្មីមួយដែលគាំទ្រដោយគណបក្សធំៗទាំងពីររបស់អាមេរិក ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី។
ការហូរចូលយ៉ាងគំហុកនៃទុនវិនិយោគ និងអ្នកទេសចរចិនមកកម្ពុជា បាននាំឱ្យប្រទេសមួយនេះ ដើរតួយ៉ាងសំខាន់លើការដឹកមុខវិស័យសំខាន់ៗដែលជួយជ្រោងសេដ្ឋកិច្ចកម្ពុជា នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានវិស័យអចលនទ្រព្យ វិស័យសំណង់ និងការវិនិយោគសាធារណៈ។
ប៉ុន្តែមន្ត្រីជំនាញកម្ពុជាបានសម្រាលការព្រមាននេះ ដោយប្រដូចប្រព័ន្ធអនុគ្រោះ EBA ទៅនឹង «អាវពោងសង្គ្រោះជីវិត» ដែលកម្ពុជានឹងឈប់ប្រើ ដើម្បីបញ្ជាក់ថា កម្ពុជាអាចរស់ដោយគ្មានអាវពោងនេះបាន។
ប្រទេសវៀតណាមតម្រូវឲ្យធនាគាររបស់ខ្លួនពិចារណាលើហាភិន័យបរិស្ថាន សង្គម និងអភិបាលកិច្ច នៅពេលពួកគេធ្វើការវិភាគហានិភ័យឥណទាន។ ធនាគារវៀតណាមចំនួន១៧បានបង្កើតនាយកដ្ឋានដើម្បីធ្វើការវិភាគលើផលប៉ះពាល់ទៅលើបរិស្ថាននិងសង្គម ដែលកើតចេញពីការឲ្យខ្ចីប្រាក់របស់ពួកគេ។
រដ្ឋសភាជាតិបានអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២០ដែលនឹងបើកផ្លូវឲ្យរដ្ឋាភិបាលចំណាយទឹកប្រាក់ប្រមាណជាង៣៣លានលានរៀលឬប្រមាណជា៨,២ពាន់លានដុល្លារអាមេរិក។ ការចំណាយលើវិស័យយោធា និងសន្តិសុខជាតិនៅតែកើនខ្ពស់ជាងវិស័យអាទិភាពសំខាន់ៗផ្សេងទៀត
ធនាគារ Westpac ដែលជាធនាគារធំបំផុតទី២នៅក្នុងប្រទេសអូស្ត្រាលីរងការចោទប្រកាន់ពីការល្មើសនឹងច្បាប់ប្រឆាំងនឹងការលាងលុយកខ្វក់និងការផ្ដល់ហិរញ្ញប្បទានដើម្បីប្រព្រឹត្តអំពើភេរវកម្មក្នុងទឹកប្រាក់២៣លានដុល្លារអាមេរិក។
កាលពីថ្ងៃចន្ទ រដ្ឋាភិបាលកម្ពុជានិងកូរ៉េខាងត្បូងបានចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវរួមគ្នាមួយ ដើម្បីពិនិត្យមើលលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬ Free Trade Agreement (FTA) រវាងប្រទេសទាំងពីរ។
អ្នកវិភាគរូបនេះមើលឃើញថា រដ្ឋាភិបាលកម្ពុជាបានខិតខំប្រើប្រាស់យន្តការជាច្រើនដើម្បីដោះស្រាយដែរ បើទោះបីជានៅចំពោះមុខសាធារណជនរដ្ឋាភិបាលបានបង្ហាញជំហររឹងរូសក៏ដោយ។
ព័ត៌មានផ្សេងទៀត
No media source currently available