ពួកមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក កំពុងនិយាយសម្រាលពីរបាយការណ៍របស់កាសែត Wall Street Journal ថា លោក Steven Mnuchin រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកកំពុងគិតអំពីការលុបចោលពន្ធគយលើទំនិញនាំចូលខ្លះឬទាំងអស់របស់ចិន។
បន្ទាប់ពីមានប្រតិកម្មទៅលើការសម្រេចយកពន្ធគយរបស់សហភាពអឺរ៉ុបចំពោះការនាំចូលអង្កររបស់កម្ពុជាទៅកាន់ទីផ្សារដ៏ធំរបស់សហភាពមួយនេះ រដ្ឋាភិបាលខ្មែរក៏បានប្រកាសថា នឹងបន្តតវ៉ាប្រឆាំងនឹងការសម្រេច ដែលរដ្ឋាភិបាលខ្មែរយល់ថា ជាការធ្វើឃាតចំណូលកសិករក្រីក្ររបស់កម្ពុជា។
គេហទំព័រ Kiplinger បាននិយាយថា ការងារល្អបំផុតសម្រាប់ពលរដ្ឋអាមេរិកាំង ដែលមិនមានសញ្ញាប័ត្រពីមហាវិទ្យាល័យ គឺតំណាងផ្នែកលក់ អ្នកជំនាញផ្នែកជំនួយកុំព្យូទ័រ និងអ្នករៀបចំតម្លើងបណ្តាញភ្លើង។
មានតែអគ្គិសនីតែ១៨ភាគរយប៉ុណ្ណោះដែលផលិតនៅក្នុងប្រទេសនីហ្សេរីយ៉ា ត្រូវបានផលិតចេញពីប្រភពកើតឡើងវិញដូចជាថាមពលព្រះអាទិត្យនិងខ្យល់។
កាលពីឆ្នាំ២០១៧ កម្ពុជានាំផលិតផលផ្នែកធ្វើដំណើរនេះចូលសហរដ្ឋអាមេរិកក្នុងបរិមាណ៤០០លានដុល្លារ។ បើគ្មានGSP ទេ ទំនិញទាំងនេះអាចត្រូវយកពន្ធគយរហូតដល់២០ភាគរយដែលត្រូវជា៨០លានដុល្លារ។
រដ្ឋាភិបាលខ្មែរនៅថ្ងៃព្រហស្បតិ៍នេះបានលុបចោលសន្និសីទព័ត៌មានស្តីអំពីការសម្រេចរបស់សហភាពអឺរ៉ុបក្នុងការយកពន្ធគយលើការនាំចេញអង្ករកម្ពុជា ដោយត្រូវការពេលវេលាបន្ថែមដើម្បីពិនិត្យឯកសាររាប់សិបទំព័រទាក់ទិននឹងការយកពន្ធនេះ។
គណៈកម្មការអឺរ៉ុបបាននិយាយកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបនឹងដាក់ពន្ធលើអង្ករពីកម្ពុជានិងមីយ៉ាន់ម៉ាចាប់ផ្តើមនៅថ្ងៃសុក្រដើម្បីការពារទីផ្សារសហភាពអឺរ៉ុប។
ក្រសួងការបរទេសចិនបានប្រកាសនាពេលថ្មីៗនេះថាកាណាដាបានចាប់ខ្លួនជនជាតិចិនម្នាក់គឺលោកស្រី Meng Wanzhou តាមតែអំពើចិត្ត។
រដ្ឋមន្រ្តីក្រសួងការងារកម្ពុជាបានចេញសេចក្តីណែនាំបន្ថែមទៀតឲ្យមន្រ្តីពាក់ព័ន្ធរបស់ខ្លួនចូលរួមក្នុងការធានា និងលើកកម្ពស់សិទ្ធិសេរីភាពបន្ថែមទៀតដល់សហជីពតាមរយៈការសម្រួលបែបបទនីតិវិធីនៃការចុះបញ្ជី។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលខ្មែរទទួលបន្ទុកខាងសាងសង់ បានបញ្ជាក់ពីការបន្តកើនឡើងនៃទុនវិនិយោគក្នុងវិស័យសំណង់។ គ្រាន់តែនៅ២០១៨ ទុនវិនិយោគក្នុងវិស័យនេះមានដល់ទៅ៥៧៥៥លានដុល្លារ។
នៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកនឹងចាប់មន្រ្តីគណបក្សប្រឆាំងដាក់ពន្ធនាគារបន្ថែម ប្រសិនបើសហគមន៍អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយលោកថាដោយសារមន្រ្តីបក្សប្រឆាំងគឺជាអ្នកអំពាវនាវឲ្យអន្តរជាតិដាក់ទណ្ឌកម្មលើកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available