កាលពីព្រឹកថ្ងៃសុក្រ មន្រ្តីជាន់ខ្ពស់ម្នាក់របស់សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមអំពីការស្វែងរកមធ្យោបាយឆ្ពោះទៅកាន់ការចរចាពាណិជ្ជកម្មជាមួយចិន។
«ខ្ញុំគិតថា មានហេតុផលជាច្រើនដែលគួរឲ្យព្រួយបារម្ភពីអនាគតនៃអភិបាលកិច្ចល្អនៅកម្ពុជា»។
ថ្មីៗនេះ លោកបានផ្តល់បទសម្ភាសន៍ដល់កញ្ញា យូ សុធារី នៃ VOA អំពីការអភិវឌ្ឍ និងអភិបាលកិច្ចរបស់រដ្ឋាភិបាលកម្ពុជា។
អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ីលោក Stephen Groff បានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលបានផ្សាយតាមអ៊ីនធឺណិតថា កំណើនវិសមភាពនៅក្នុងបណ្តាប្រទេសអាស៊ាន ធ្វើឲ្យមានផលអវិជ្ជមានចំពោះសេដ្ឋកិច្ច និងប៉ះពាល់ដល់រចនាសម្ព័ន្ធសង្គម។
លោកស្រី អេង លីគង់ ដែលជាសហស្ថាបនិក និងប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា មានទស្សនវិស័យដោះស្រាយបញ្ហាប្រឈមដែលស្ត្រីសហគ្រិនតែងតែជួបប្រទះ ដូចជាចំណេះដឹងនៅមានកម្រិត គំនាបវប្បធម៌និងគ្រួសារ និងកង្វះហិរញ្ញវត្ថុជាដើមដើម្បីឲ្យស្ត្រីកាន់តែអាចអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួននិងសហគមន៍។
អ្នកស្រី ស្រ៊ាត មុំសុភា ជាស្ថាបនិកនិងនាយកប្រតិបត្តិនៃក្រុមហ៊ុនទេសចរណ៍ SOPHIYA។ អ្នកស្រីគឺជាសហគ្រិនស្ត្រីកម្ពុជាម្នាក់ក្នុងចំណោម១២នាក់ ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងគម្រោងទស្សនកិច្ចស្តីពី ភាពជាអ្នកដឹកនាំអន្តរជាតិ របស់ក្រសួងការបរទេសអាមេរិក។
គម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់ចិនសន្យាថានឹងធ្វើឱ្យប្រសើរឡើងនូវការដោះដូរពាណិជ្ជកម្មក្នុងតំបន់រួមទាំងការពង្រីកតំបន់ទន្លេមេគង្គ តាមរយៈការបំផ្ទុះដុំថ្មធំៗដោយគ្រាប់រំសេវ និងខ្សាច់នៅតាមបណ្តោយផ្លូវប្រវែង ១,៦ គីឡូម៉ែត្រ ដើម្បីបង្កើតផ្លូវទឹកសម្រាប់ទូកធន់ធ្ងន់របស់ចិនដែលមានទម្ងន់ដល់ទៅ៥០០តោន។
ប្រទេសកុម្មុយនីស្តវៀតណាមដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងភាពក្រីក្រកំពុងតែមានសន្ទុះសេដ្ឋកិច្ចខ្លាំង បើប្រៀបធៀបទៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍។ អ្នកវិភាគនិងអ្នកជំនាញសេដ្ឋកិច្ចយល់ថា ពីព្រោះប្រទេសកម្ពុជានិងវៀតណាមធ្លាប់ឆ្លងកាត់ប្រវត្តិជូរចត់ និងមានកត្តាសេដ្ឋកិច្ចស្រដៀងគ្នា កម្ពុជាគួរសិក្សាការអភិវឌ្ឍសេដ្ឋកិច្ចពីប្រទេសវៀតណាមដើម្បីដោះស្រាយភាពយឺតយ៉ាវក្នុងការធ្វើពិពិធកម្ម កង្វះហេដ្ឋារចនាសម្ព័ន្ធ និងកម្សោយនៃផលិតភាព។
លោក Trump មិនបានបង្ហាញភស្តុតាងដើម្បីគាំទ្រដល់ការចោទប្រកាន់នេះទេ ហើយលោកក៏មិនបានបញ្ជាក់ថា ការបោះឆ្នោត ដែលចិនដាក់ជាគោលដៅនោះជាការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិប្រធានាធិបតីក្នុងពេលខាងមុខឬយ៉ាងណានោះទេ។
នៅថ្ងៃអង្គារនេះ ក្រសួងរៀបចំដែនដីបានប្រកាសក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា លោក ជា សុផារ៉ា រដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី ត្រូវបានចាត់តាំងដោយផ្ទាល់ពីលោក ហ៊ុន សែន ដើម្បីធ្វើដំណើរត្រួតពិនិត្យនិងកាយយកដីដែលបានចាក់បំពេញសមុទ្រមួយកន្លែងស្ថិតក្នុងឆ្នេរព្រែកត្រែង ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នឹងធ្វើឱ្យឆ្នេរសមុទ្រនោះមានសភាពដូចធម្មជាតិវិញ។
កាលពីថ្ងៃចន្ទសហរដ្ឋអាមេរិកបានប្រកាសថាខ្លួនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន នៅពេលណាដែលរដ្ឋាភិបាលក្រុងប៉េកាំងយល់ព្រមបើកកិច្ចចរចានេះ ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏បានរៀបចំដាក់ពន្ធគយជាថ្មីទៅលើទំនិញរបស់ចិនបន្ថែមទៀតដែលមានតម្លៃ២០០ពាន់លានដុល្លារ។
ព័ត៌មានផ្សេងទៀត
No media source currently available