ក្រុមហ៊ុនអន្តរជាតិមួយដែលផ្តល់សេវាកម្មផ្ទេរប្រាក់បានចាប់ផ្តើមបើកឲ្យប្រើសេវាផ្ញើប្រាក់តាមអ៊ិនធឺណិតសម្រាប់ជនជាតិអាហ្វ្រិកដើម្បីជួយសម្រួលឲ្យមានភាពងាយស្រួលជាងមុនក្នុងការផ្ញើនិងទទួលប្រាក់។ ក្រុមអ្នកវិភាគនិយាយថា ក្រុមហ៊ុនផ្ទេរប្រាក់ WorldRemit នឹងជួយកាត់បន្ថយតម្លៃផ្ញើប្រាក់និងជួយជំរុញដល់ផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់អាហ្វ្រិក។
ប្រទេសចិនបានចាប់ផ្ដើមបង្កើនការវិនិយោគនៅក្នុងប្រទេសវៀតណាម ហើយវៀតណាមបានស្វាគមន៍វិនិយោគទាំងនេះក្នុងលក្ខណៈប្រយ័ត្នប្រយែងដើម្បីផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចរបស់ខ្លួន។ អ្នកវិភាគនានាអះអាងថា ចិនបង្កើនការវិនិយោគនេះគឺដើម្បីគេចពីការបង់ពន្ធគយខ្ពស់លើការនាំចេញទំនិញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលអាមេរិកតម្រូវកាលពីពេលថ្មីៗនេះ។
លោក Nick Beresford ធ្វើការជាមួយអង្គការសហប្រជាជាតិចំនួន១៦ឆ្នាំមកហើយ លើផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មុនពេលលោកកាន់ដំណែងជានាយកគ្រប់គ្រង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ប្រចាំប្រទេសកម្ពុជា លោកធ្លាប់ជានាយករងនៃទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះប្រចាំប្រទេសបង់ក្លាដែស។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិកលោក Donald Trump បានវាយប្រហារដោយពាក្យសម្ដីលើលោក Richard Trumka ប្រធានអង្គការ AFL-CIO ដែលជាសហព័ន្ធសហជីពកម្មករដ៏ធំបំផុតនៅក្នុងសហរដ្ឋអាមេរិក គឺក្នុងរយៈពេលមួយថ្ងៃក្រោយមកបន្ទាប់ពីលោក Richard Trumka បានរិះគន់គោលនយោបាយពាណិជ្ជកម្មរបស់លោក Trump ថាមានការប៉ះពាល់ចំពោះកម្មករអាមេរិកាំង។
នៅថ្ងៃចន្ទនេះ ប្រធានាធិបតីចិនលោក Xi Jinping បានប្រាប់មេដឹកនាំនយោបាយ និងមេដឹកនាំអាជីវកម្មនៃបណ្ដាប្រទេសនានានៅទ្វីបអាហ្វ្រិកថា ការវិនិយោគរបស់របស់ចិននៅក្នុងទ្វីបអាហ្វ្រិកគឺធ្វើឡើងក្នុងគោលបំណងបង្កើនការអភិវឌ្ឍរបស់ទ្វីបនេះ។
ពលរដ្ឋកម្ពុជាក្រីក្រច្រើនឡើងៗបានជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុដោយត្រូវសងរំលោះភ្លាម ក្រោយពីបានទទួលប្រាក់កម្ចី ខុសពីបំណងកូនបំណុល ដែលចង់ខ្ចីលុយនេះយកទៅប្រើប្រាស់។
សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានកើនឡើង ៤,២ ភាគរយដែលជាអាត្រាប្រចាំឆ្នាំក្នុងខែមេសា ឧសភា និងខែមិថុនា។ កំណើនសម្រាប់ត្រីមាសទីពីរនេះបង្ហាញពីការកើនឡើង១ភាគ១០ នៃមួយភាគរយខ្ពស់ជាងការព្យាករណ៍។
កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីដ៏ធំរវាងសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិកជាជ័យជម្នះសម្រាប់ប្រទេសទាំង២ នេះបើតាមការបញ្ជាក់របស់លោក Robert Lighthizer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ លោកបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនោះនឹងបង្កើតការងារកាន់តែច្រើនឡើងសម្រាប់កម្មករនិងកសិករ។
រូបិយវត្ថុនៃបណ្ដាប្រទេសជាច្រើននៅទ្វីបអាស៊ី បានធ្លាក់តម្លៃបើធៀបនឹងប្រាក់ដុល្លារអាមេរិកនៅក្នុងឆ្នាំនេះ ខណៈពេលដែលចិននិងសហរដ្ឋអាមេរិកមានជម្លោះពាណិជ្ជកម្មជាមួយនឹងគ្នា។ ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយថា អ្នកតាក់តែងគោលនយោបាយអាចដោះស្រាយបញ្ហាធ្លាក់ចុះនៃតម្លៃរូបិយវត្ថុទាំងនេះនៅពេលបច្ចុប្បន្ននេះបានប្រសើរជាងពេលកន្លងមក។
សហរដ្ឋអាមេរិកនិងម៉ិកស៊ិកបានឈានដល់ការព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលធ្វើឲ្យប្រទេសកាណាដាក្លាយជាប្រទេសឯកោ នៅក្នុងការព្យាយាមពិនិត្យឡើងវិញឬជំនួសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើងដែលហៅកាត់ថា NAFTA។ នេះបើយោងតាមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ខណៈដែលកម្លាំងពលកម្ម និងទីផ្សារការងារនៅកម្ពុជាមានតម្លៃថោក ការធ្វើចំណាកស្រុកមានការទទួលស្គាល់ថា បានផ្តល់ប្រយោជន៍មួយចំនួនជាពិសេសចំណូលទៅដល់ប្រជាពលរដ្ឋ។ យ៉ាងណាក៏ដោយ ទាំងពលករ និងអ្នកជំនាញលើកឡើងថា កម្ពុជានឹងត្រូវប្រឈមវិបត្តិកង្វះទីផ្សារការងារធ្ងន់ធ្ងរ នាពេលអនាគត ប្រសិនបើពលកររាប់សែននាក់ដែលកំពុងធ្វើការនៅប្រទេសទាំងនោះ ត្រឡប់មកកម្ពុជាវិញ។
កំពង់ស្ពឺជាខេត្តមួយដែលសម្បូរទៅដោយជម្លោះដីធ្លី។ ក្នុងស្រុកឱរ៉ាល់មានជម្លោះដីធ្លីរ៉ាំរ៉ៃចំនួន២គឺជម្លោះជាមួយក្រុមហ៊ុនស្ករអំពៅនិងក្រុមហ៊ុនដាំដំឡូងHLH Agriculture Cambodia។ នៅមុនការបោះឆ្នោត អាជ្ញាធរបានសន្យាជាមួយអ្នកមានជម្លោះដីធ្លីថា នឹងដោះស្រាយបញ្ហានេះប្រសិនបើគណបក្សកាន់អំណាចឈ្នះការបោះឆ្នោត។ រហូតមកដល់ពេលនេះឋ្រជាជនទាំងនោះកំពុងរង់ចាំដំណោះស្រាយតាមការសន្យា។ លោក ស៊ុន ណារិន នៃVOAរាយការណ៍ពីខេត្តកំពង់ស្ពឺ
ព័ត៌មានផ្សេងទៀត
No media source currently available