គម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់ចិនសន្យាថានឹងធ្វើឱ្យប្រសើរឡើងនូវការដោះដូរពាណិជ្ជកម្មក្នុងតំបន់រួមទាំងការពង្រីកតំបន់ទន្លេមេគង្គ តាមរយៈការបំផ្ទុះដុំថ្មធំៗដោយគ្រាប់រំសេវ និងខ្សាច់នៅតាមបណ្តោយផ្លូវប្រវែង ១,៦ គីឡូម៉ែត្រ ដើម្បីបង្កើតផ្លូវទឹកសម្រាប់ទូកធន់ធ្ងន់របស់ចិនដែលមានទម្ងន់ដល់ទៅ៥០០តោន។
ប្រទេសកុម្មុយនីស្តវៀតណាមដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងភាពក្រីក្រកំពុងតែមានសន្ទុះសេដ្ឋកិច្ចខ្លាំង បើប្រៀបធៀបទៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍។ អ្នកវិភាគនិងអ្នកជំនាញសេដ្ឋកិច្ចយល់ថា ពីព្រោះប្រទេសកម្ពុជានិងវៀតណាមធ្លាប់ឆ្លងកាត់ប្រវត្តិជូរចត់ និងមានកត្តាសេដ្ឋកិច្ចស្រដៀងគ្នា កម្ពុជាគួរសិក្សាការអភិវឌ្ឍសេដ្ឋកិច្ចពីប្រទេសវៀតណាមដើម្បីដោះស្រាយភាពយឺតយ៉ាវក្នុងការធ្វើពិពិធកម្ម កង្វះហេដ្ឋារចនាសម្ព័ន្ធ និងកម្សោយនៃផលិតភាព។
លោក Trump មិនបានបង្ហាញភស្តុតាងដើម្បីគាំទ្រដល់ការចោទប្រកាន់នេះទេ ហើយលោកក៏មិនបានបញ្ជាក់ថា ការបោះឆ្នោត ដែលចិនដាក់ជាគោលដៅនោះជាការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិប្រធានាធិបតីក្នុងពេលខាងមុខឬយ៉ាងណានោះទេ។
នៅថ្ងៃអង្គារនេះ ក្រសួងរៀបចំដែនដីបានប្រកាសក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា លោក ជា សុផារ៉ា រដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី ត្រូវបានចាត់តាំងដោយផ្ទាល់ពីលោក ហ៊ុន សែន ដើម្បីធ្វើដំណើរត្រួតពិនិត្យនិងកាយយកដីដែលបានចាក់បំពេញសមុទ្រមួយកន្លែងស្ថិតក្នុងឆ្នេរព្រែកត្រែង ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នឹងធ្វើឱ្យឆ្នេរសមុទ្រនោះមានសភាពដូចធម្មជាតិវិញ។
កាលពីថ្ងៃចន្ទសហរដ្ឋអាមេរិកបានប្រកាសថាខ្លួនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន នៅពេលណាដែលរដ្ឋាភិបាលក្រុងប៉េកាំងយល់ព្រមបើកកិច្ចចរចានេះ ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏បានរៀបចំដាក់ពន្ធគយជាថ្មីទៅលើទំនិញរបស់ចិនបន្ថែមទៀតដែលមានតម្លៃ២០០ពាន់លានដុល្លារ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានណែនាំឲ្យជំនួយការរបស់លោកចាប់ផ្តើមដំណើរការដាក់ពន្ធគយបន្ថែមទៀតលើទំនិញរបស់ចិនដែលមានទឹកប្រាក់ ២០០ពាន់លានដុល្លារបើទោះបីជាលោករដ្ឋមន្រ្តីក្រសួងហរិញ្ញវត្ថុសហរដ្ឋអាមេរិក Steven Mnuchin មានបំណងធ្វើការចរចាឡើងវិញជាមួយចិនអំពីដំណោះស្រាយសង្គ្រាមពាណិជ្ជកម្មនេះក៏ដោយ។
វៀតណាមចង់ធ្វើវិនិយោគជាមួយនឹងក្រុមហ៊ុនបរទេស ក្នុងការនាំចេញទំនិញនានា ដើម្បីរក្សាកំណើនសេដ្ឋកិច្ចឲ្យនៅថេរពី ៦ភាគរយទៅ៧ភាគរយដដែល។
ក្រុមហ៊ុនអន្តរជាតិមួយដែលផ្តល់សេវាកម្មផ្ទេរប្រាក់បានចាប់ផ្តើមបើកឲ្យប្រើសេវាផ្ញើប្រាក់តាមអ៊ិនធឺណិតសម្រាប់ជនជាតិអាហ្វ្រិកដើម្បីជួយសម្រួលឲ្យមានភាពងាយស្រួលជាងមុនក្នុងការផ្ញើនិងទទួលប្រាក់។ ក្រុមអ្នកវិភាគនិយាយថា ក្រុមហ៊ុនផ្ទេរប្រាក់ WorldRemit នឹងជួយកាត់បន្ថយតម្លៃផ្ញើប្រាក់និងជួយជំរុញដល់ផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់អាហ្វ្រិក។
ប្រទេសចិនបានចាប់ផ្ដើមបង្កើនការវិនិយោគនៅក្នុងប្រទេសវៀតណាម ហើយវៀតណាមបានស្វាគមន៍វិនិយោគទាំងនេះក្នុងលក្ខណៈប្រយ័ត្នប្រយែងដើម្បីផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចរបស់ខ្លួន។ អ្នកវិភាគនានាអះអាងថា ចិនបង្កើនការវិនិយោគនេះគឺដើម្បីគេចពីការបង់ពន្ធគយខ្ពស់លើការនាំចេញទំនិញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលអាមេរិកតម្រូវកាលពីពេលថ្មីៗនេះ។
លោក Nick Beresford ធ្វើការជាមួយអង្គការសហប្រជាជាតិចំនួន១៦ឆ្នាំមកហើយ លើផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មុនពេលលោកកាន់ដំណែងជានាយកគ្រប់គ្រង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ប្រចាំប្រទេសកម្ពុជា លោកធ្លាប់ជានាយករងនៃទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះប្រចាំប្រទេសបង់ក្លាដែស។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិកលោក Donald Trump បានវាយប្រហារដោយពាក្យសម្ដីលើលោក Richard Trumka ប្រធានអង្គការ AFL-CIO ដែលជាសហព័ន្ធសហជីពកម្មករដ៏ធំបំផុតនៅក្នុងសហរដ្ឋអាមេរិក គឺក្នុងរយៈពេលមួយថ្ងៃក្រោយមកបន្ទាប់ពីលោក Richard Trumka បានរិះគន់គោលនយោបាយពាណិជ្ជកម្មរបស់លោក Trump ថាមានការប៉ះពាល់ចំពោះកម្មករអាមេរិកាំង។
ព័ត៌មានផ្សេងទៀត
No media source currently available