សហព័ន្ធស្រូវអង្ករកម្ពុជា បាននាំចូលអង្ករទៅទីផ្សារសហភាពអឺរ៉ុប ចន្លោះពី២៥ ទៅ៣០ម៉ឺនតោនក្នុងមួយឆ្នាំៗ។ អង្ករដែលបាននាំចូលទៅទីផ្សារសហភាពអឺរ៉ុប គឺ៦០ភាគរយជាប្រភេទអង្ករផ្កាម្លិះ ហើយប្រមាណជា៤០ភាគរយទៀតជាប្រភេទស្រូវអ៊ីអ៊ែ ហៅជាភាសាអង់គ្លេសថា White Rice។
តំបន់ស្រែគររបស់ជនជាតិដើមភាគតិចក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង កំពុងលិចលង់ ដោយសារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២។
លោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping បានព្រមព្រៀងគ្នាផ្អាកដំឡើងពន្ធគយនាំចូលរយៈពេល៩០ថ្ងៃ ដើម្បីចរចាគ្នាបន្ថែមទៀត។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសថាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន នឹងអនុញ្ញាតឲ្យកសិករអាមេរិកាំងអាចលក់ផលិតផលរបស់ពួកគេឲ្យទីក្រុងប៉េកាំងបានភ្លាមៗ។
អ្នកនាំចេញសម្លៀកបំពាក់ពីកម្ពុជាក៏បានបង្ហាញការបារម្ភរបស់ខ្លួនថា ការបាត់បង់ឋានៈអនុគ្រោះពន្ធនេះអាចនឹងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានយូរអង្វែងមកលើឧស្សាហកម្មកាត់ដេរដែលកំពុងផ្តល់ការងារដល់ប្រជារាស្ត្រខ្មែរយ៉ាងហោចណាស់៧០ម៉ឺននាក់នៅទូទាំងប្រទេស។
សេចក្តីប្រកាសរបស់ស្ថានទូតអាល្លឺម៉ង់បានលើកឡើងផងដែរថា ឥណទានចំនួនប្រមាណ៣៤លានដុល្លារនោះសង្ឃឹមថានឹងរួមចំណែកជួយប្រទេសកម្ពុជាសម្រេចគោលដៅក្នុងការកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់។
កិច្ចប្រជុំ G20 ដែលនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ ប្រឈមនឹងការព្រមានបន្ទាន់នានារបស់អង្គការរូបិយវត្ថុអន្តរជាតិ IMF និងអង្គការផ្សេងៗទៀត អំពីគ្រោះថ្នាក់ដែលអាចកើតឡើងចំពោះសេដ្ឋកិច្ចពិភពលោកដែលបណ្ដាលមកពីសង្គ្រាមពាណិជ្ជកម្មរបស់លោក Trump។
លោក Larry Kudlow ទីប្រឹក្សាសេដ្ឋកិច្ចប្រចាំសេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា « អ្នកតាមដានភាគច្រើនជឿថាសេដ្ឋកិច្ចរបស់ចិននឹងធ្លាក់ចុះ ស្របពេលដែលសេដ្ឋកិច្ចអាមេរិកនៅតែមានភាពរឹងមាំ ដែលនឹងក្លាយជាជំហររឹងមាំនៅក្នុងកិច្ចប្រជុំកំពូលនេះ»។
ប្រទេសចិន បម្រុងផ្សព្វផ្សាយអំពីកំណែទម្រង់របស់ខ្លួននៅអង្គការពាណិជ្ជកម្មពិភពលោក ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះផងដែរ ប្រទេសចិន ក៏ចង់បានអត្ថប្រយោជន៍ តាមរយៈការបន្តឋានៈរបស់ខ្លួន ជាប្រទេសកំពុងអភិវឌ្ឍន៍។
ប្រទេសចិនត្រូវបានគេឃើញថា បានធ្វើការវិនិយោគជាច្រើនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea)។
ប៉ូលិសបារំាងបានប៉ះទង្គិចគ្នានឹងក្រុមបាតុករនៅទូទាំងប្រទេសរយៈពេល៨ថ្ងៃជាប់ៗគ្នាកាលពីថ្ងៃសៅរ៍ក្នុងខណៈពេលដែលមានហ្វូងមនុស្សជាច្រើនពាន់នាក់បានតវ៉ាប្រឆាំងនឹងតម្លៃប្រេងដែលកំពុងឡើងថ្លៃ។
ធនាគារ Melli ស្ថិតនៅក្នុងចំណោមធនាគាររាប់សិបរបស់អ៊ីរ៉ង់ដែលរងការដាក់ទណ្ឌ កម្មរបស់សហរដ្ឋអាមេរិកឡើងវិញនៅថ្ងៃទី៥ ខែវិច្ឆិកា ដើម្បីធ្វើឲ្យផ្នែកហិរញ្ញវត្ថុរបស់អ៊ីរ៉ង់ឯកោ និងដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីរ៉ង់ឲ្យបញ្ចប់ការប្រកាន់អាកប្បកិរិយាអាក្រក់។
ព័ត៌មានផ្សេងទៀត
No media source currently available