ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករបារំាង​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​ពេល​តវ៉ា​តម្លៃប្រេង


បាតុកម្ម​ប្រឆាំង​នឹង​ការ​ឡើង​ថ្លៃ​ប្រេង​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។
បាតុកម្ម​ប្រឆាំង​នឹង​ការ​ឡើង​ថ្លៃ​ប្រេង​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

ប៉ូលិស​បារំាង​បាន​ប៉ះទង្គិច​គ្នា​នឹង​ក្រុមបាតុករ​នៅ​ទូទាំងប្រទេស​រយៈ​ពេល​៨ថ្ងៃ​ជាប់ៗ​គ្នា​កាលពីថ្ងៃ​សៅរ៍​ក្នុង​ខណៈ​ពេល​ដែល​មាន​ហ្វូងមនុស្ស​ជាច្រើនពាន់នាក់​បាន​តវ៉ា​ប្រឆាំង​នឹង​តម្លៃ​ប្រេង​ដែល​កំពុង​ឡើងថ្លៃ។​

ប៉ូលិស​បារំាង​បាន​ប៉ះទង្គិច​គ្នា​នឹង​ក្រុមបាតុករ​នៅ​ទូទាំងប្រទេស​រយៈ​ពេល​៨ថ្ងៃ​ជាប់ៗ​គ្នា​កាលពីថ្ងៃ​សៅរ៍​ក្នុង​ខណៈ​ពេល​ដែល​មាន​ហ្វូងមនុស្ស​ជាច្រើនពាន់នាក់​បាន​តវ៉ា​ប្រឆាំង​នឹង​តម្លៃ​ប្រេង​ដែល​កំពុង​ឡើងថ្លៃ។​

លោក​គ្រីសស្តុប កាស្តានែ (Chistophe Castaner) រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​និយាយ​ថា​មាន​បាតុករ​ជាង​១០ម៉ឺននាក់​បាន​ចេញ​មក​តវ៉ា​តាម​វិថីនានា​នៅ​ទូទាំង​ប្រទេស​ ដោយ​មាន​បាតុករ​ចំនួន​៨,០០០​នាក់​បាន​តវ៉ា​នៅ​មហាវិថី​សង់អេលីហ្សេ (Champ-Elysees) ​ដ៏ល្បីល្បាញ​នៅ​ប្រទេស​បារំាង។ មានបាតុករ​ចំនួន​១៣០នាក់​ត្រូវ​បាន​ចាប់​ខ្លួន។

ប៉ូលិស​ទីក្រុង​ប៉ារីស​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​និង​រថយន្តបាញ់ទឹក​ដើម្បីបំបែក​ហ្វូងបាតុករ​ដោយសារ​ពួកគេ​បាន​ដំឡើង​របាំងបិទផ្លូវ​និង​បាន​វាយកម្ទេច​ភ្លើង​ស្តុប​និង​ស្លាកសញ្ញា​វិថីនានា។ នេះ​ជា​ទិដ្ឋភាព​មួយ​ដែល​ដូច​ទៅនឹង​ការបះបោរ​របស់​ពលរដ្ឋ​ស៊ីវិល​ក្នុង​ឆ្នាំ​១៩៦៨។​

លោក​ប្រធានាធិបតីបារំាង អេម៉ាណូអែល ម៉ាក្រុង (Emmanuel Macron) ​បាន​សរសេរ​សារ​តាម​បណ្តាញ​ធ្វីតធឺ​ថា៖​ «គួរឱ្យអាម៉ាស់ណាស់​ចំពោះក្រុម​ដែល​វាយ​ប៉ូលិស។ គួរឱ្យ​អាម៉ាស់ណាស់​ចំពោះក្រុម​ប្រើហិង្សា​លើ​ពលរដ្ឋ​ដទៃ… នៅសាធារណរដ្ឋ​របស់យើង​គ្មាន​កន្លែង​ប្រព្រឹត្ត​ហិង្សា​ដូចនេះ​ទេ‍»។​

ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង ​AFP ​បាន​រាយការណ៍​ថា​មានបាតុករ​ខ្លះ​បាន​កាន់កាប់​គ្រប់គ្រងប៉ុស្តិ៍​យក​ប្រាក់ ប៉ុន្តែ​គ្រាន់តែ​អនុញ្ញាត​ឱ្យ​រថយន្ត​ឆ្លងកាត់​ដោយ​មិន​យក​ប្រាក់ ឬ​តម្រូវ​ឱ្យ​ពួកគេ​បើក​បរ​យឺតៗ​ជាក្បួន។ ល្បិច​នេះ​គឺ​ដើម្បី​ស្នើ​ឱ្យ​មាន​ការ​យកចិត្ត​ទុកដាក់​នឹង​ការតវ៉ា​របស់​បាតុករ​ប្រឆាំ​ងនឹង​តម្លៃ​សាំង​ដែល​ឡើងថ្លៃកាន់តែ​ខ្លាំង ជាពិសេស​ប្រេង​ម៉ាស៊ូត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG