ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ស្វាគមន៍​ការកាត់​ផ្តាច់​សេវាកម្ម​ទូរគមនាគមន៍​របស់​អាល្លឺម៉ង់​ដល់​ធនាគារ Melli ​របស់​អ៊ីរ៉ង់


រូបឯកសារ៖ សាខាធនាគារ Melli របស់​អ៊ីរ៉ង់ ក្នុង​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់ 
រូបឯកសារ៖ សាខាធនាគារ Melli របស់​អ៊ីរ៉ង់ ក្នុង​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់ 

ធនាគារ Melli ស្ថិត​នៅ​ក្នុង​ចំណោម​ធនាគារ​​រាប់​សិបរបស់​អ៊ីរ៉ង់​ដែល​រងការ​ដាក់​ទណ្ឌ កម្មរបស់​សហរដ្ឋ​អាមេរិក​ឡើង​វិញ​នៅ​ថ្ងៃ​ទី៥ ​ខែវិច្ឆិកា ​ដើម្បីធ្វើ​ឲ្យ​ផ្នែក​ហិរញ្ញវត្ថុ​របស់​អ៊ីរ៉ង់ឯកោ​ និង​​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់​ឲ្យ​បញ្ចប់​ការ​ប្រកាន់​អាកប្បកិរិយា​អាក្រក់។

សហរដ្ឋ​អាមេរិក​ស្វាគមន៍របាយការណ៍​មួយ ដែល​ថា ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ដ៏​ធំបង្អស់មួយ​របស់​ប្រទេស​អ៊ីរ៉ង់គឺ ធនាគារ Melli ​បាន​ឃើញសាខា​របស់​អាល្លឺម៉ង់ផ្តាច់​ចេញ​ពី​សេវាកម្ម​ទូរសព្ទ​ និងអ៊ីនធឺណិត​នៅ​ក្រោមការ​គាប​សង្កត់​នៃការ​ដាក់​ទណ្ឌ​កម្មរបស់​សហរដ្ឋ​អាមេរិក។

សេចក្តីការណ៍​មួយកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​កាសែត​ពាណិជ្ជកម្ម Handelsblatt បាន​ប្រាប់​ឲ្យ​ដឹងថា ក្រុមហ៊ុនទូរគមនាគមន៍ Deutsche Telekom ​ដែល​គ្រប់​គ្រង​មួយ​ផ្នែកដោយ​រដ្ឋ​របស់​អាល្លឺម៉ង់ ​បាន​កាត់​ផ្តាច់ទូរសព្ទ​និង​ប្រព័ន្ធ​អ៊ីនធឺណិត​ការិ​យា​ល័យ​នៅ​ទីក្រុង Hamburg របស់​ធនាគារ Melli។ គេមិនទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា​ នៅ​ពេលណា​ដែល​សាខា​ធនាគារ​នេះ​បានបាត់បង់​សេវាកម្ម​ទូរសព្ទ​ និង​អ៊ីនធឺណិតនោះ​ទេ។

កាសែតHandelsblattបាន​ដក​ស្រង់​សម្តី​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍ Deutsche Telekom ដែល​បាន​បញ្ជូន​សារ​ទៅ​ឲ្យ​ធនាគារ Melli ​មក​ចុះ​ផ្សាយ​ថា «យើងបាន​សន្មត់​ថា លោក ​អ្នក លែងបង់​ប្រាក់សម្រាប់​សេវាកម្ម​ទូរគមនាគមន៍​តទៅ​ទៀត​ហើយ»។ មិន​មានការ​ឆ្លើយ​តប​ជាបន្ទាន់​មកពីក្រុម​ហ៊ុន Deutsche Telekom ដល់​ការ​ស្នើសុំ​របស់ VOA ផ្សាយ​ជាភាសា​ពែក​ស្តីពី​ចំណាត់​ការ​នេះ។

ធនាគារ Melli ស្ថិត​នៅ​ក្នុង​ចំណោម​ធនាគាររាប់​សិបរបស់​អ៊ីរ៉ង់​ដែល​រងការ​ដាក់​ទណ្ឌ កម្មរបស់​សហរដ្ឋ​អាមេរិក​ឡើង​វិញ​នៅ​ថ្ងៃ​ទី៥ ​ខែវិច្ឆិកា ​ដើម្បីធ្វើ​ឲ្យ​ផ្នែក​ហិរញ្ញវត្ថុ​របស់​អ៊ីរ៉ង់ឯកោ​ និងដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់​ឲ្យ​បញ្ចប់​ការ​ប្រកាន់​អាកប្បកិរិយា​អាក្រក់។

​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ បាន​ដកសហរដ្ឋ​អាមេរិកកាល​ពី​ខែ​ឧសភាចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លែអ៊ែរ​ឆ្នាំ​២០១៥ ដែល​ប្រធានា​ធិបតី​កាន់​ដំណែង​មុន​របស់​លោក ​និង​មហាអំណាច​ពិភពលោក​៥​ផ្សេង​ទៀត​បាន​បន្ធូរ​បន្ថយ​ការ​ដាក់​ទណ្ឌកម្ម​ដល់​អ៊ីរ៉ង់​ដើម្បី​ដោះដូរ​ការ​បញ្ឈប់​សកម្ម​ភាព​នុយក្លែអ៊ែរ​របស់​ខ្លួន៕

XS
SM
MD
LG