ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចេញ​ដីកា​ចាប់ខ្លួន​អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី


រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu និងនាយអគ្គសេនាធិការយោធារុស្ស៊ីលោក Valery Gerasimov ជជែក​គ្នា​ក្នុង​កិច្ចប្រជុំមួយ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ (Kremlin via REUTERS)
រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu និងនាយអគ្គសេនាធិការយោធារុស្ស៊ីលោក Valery Gerasimov ជជែក​គ្នា​ក្នុង​កិច្ចប្រជុំមួយ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ (Kremlin via REUTERS)

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ហៅកាត់ ICC ​បាន​ចេញដីកាចាប់ខ្លួន​សម្រាប់​អតីត​រដ្ឋមន្ត្រីការពារ​ប្រទេស​រុស្ស៊ី លោក Sergei Shoigu និង​នាយ​អគ្គសេនាធិការ​យោធា​រុស្ស៊ី ​លោក​នាយ​ឧត្តម​សេនីយ៍ ​Valery Gerasimov។

តុលាការ ​ICC ​បាន​ឱ្យដឹង​កាលពី​ថ្ងៃអង្គារ​ថា៖ «មាន​មូលដ្ឋាន​សមរម្យ​ដើម្បី​ជឿថា​ជនសង្ស័យ​ទាំង​ពីរ ​មាន​ការទទួល​ខុសត្រូវ ​ក្នុង​ការវាយ​ប្រហារ​ដោយ​មីស៊ីល របស់​កង​កម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី ប្រឆាំង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​របស់​អ៊ុយក្រែន ​រវាង​ខែតុលា ​ឆ្នាំ​ ២០២២ ​និងខែមីនា​ ឆ្នាំ ​២០២៣។

តុលាការ​ ICC ​បាន​លើកឡើង​អំពី​ការវាយប្រហារ​របស់​រុស្ស៊ី ​ទៅលើ​រោងចក្រ​ថាមពល​អ៊ុយក្រែន។

សេចក្តី​ថ្លែងការណ៍​មួយរបស់​ ICC ​បាន​និយាយ​ថា ​លោក Shoigu ​និង​លោក Gerasimov​ ត្រូវ​បាន​សង្ស័យ​ថា ​មាន​ការទទួល​ខុសត្រូវ​ក្នុងការ​វាយប្រហារ​ដោយផ្ទាល់​ទៅលើ​គោលដៅ​ស៊ីវិល និង​បាន​ធ្វើឱ្យ​មាន​ការរងគ្រោះ​យ៉ាងខ្លាំង​លើ​ជនស៊ីវិល ​ហើយ​ថា ​រឿងទាំងពីរនេះ​ជា​ឱក្រិដ្ឋកម្ម​សង្គ្រាម។

ប្រធានាធិបតី​រុស្ស៊ី ​លោក ​Vladimir Putin ​បាន​ដក​តំណែង​លោក Shoigu ​ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ ក្នុង​ផ្នែក​មួយ​នៃ​ការរុះរើ​គណៈ​រដ្ឋមន្រ្តី ​នៅពេល​ដែល​លោក Putin ​ចាប់ផ្តើម​អាណត្តិ​ប្រធានាធិបតី​ថ្មី៕

ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបាន​ដកស្រង់ចេញពី​ទីភ្នាក់ងារ​សារព័ត៌មាន REUTERS

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG