លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានឃុំខ្លួនក្នុងមណ្ឌលកែប្រែម៤ នៅពន្ធនាគារ ក្នុងខេត្តពោធិ៍សាត់ ក្រោមបទចោទ «ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការថ្លែងរបស់លោកនៅប្រទេសជប៉ុន។
អ្នកស្រី Thuong Thi Mai អាយុ ៦៦ ឆ្នាំ ត្រូវបានចោទប្រកាន់ពីគណបក្សថា បានប្រព្រឹត្តកំហុសនិងរំលោភបំពាននៅពេលអ្នកស្រីកាន់តំណែងមួយផ្សេងទៀត ក្នុងចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយដោយគណបក្ស។
លោក Putin បានសរសើរដល់ប្រទេសចិននៅក្នុងពិធីតាំងពិព័រណ៍ពាណិជ្ជកម្មចិនរុស្ស៊ី នៅក្នុងទីក្រុង Harbin នៅភាគឦសាន្តប្រទេសចិន ដោយលើកសរសើរពីការរីកចម្រើនពាណិជ្ជកម្មទ្វេភាគី។
បន្ទាប់ពីសកម្មជនថៃម្នាក់បានស្លាប់ ពេលឋិតក្នុងការឃុំឃាំងបន្ទាប់ពីកូដកម្មអត់អាហារអស់រយៈពេលជាច្រើនខែ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានសន្យាកាលពីថ្ងៃទី១៥ ខែឧសភាថា រដ្ឋាភិបាលលោកនឹងធ្វើការស៊ើបអង្កេត ហើយលោកបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់សកម្មជនវ័យក្មេងនោះ។
ភាគីទាំងពីរបានឯកភាពដំឡើងកម្រិតទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» និងបានសម្រេចថា នឹងពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន»។
បើទោះបីជាគណបក្សគ្រប់គ្រងអំណាចរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi មិនបានដាក់បេក្ខជនឈរឈ្មោះក្នុងតំបន់នេះក៏ដោយ ក៏គណបក្សនេះនិយាយថា ខ្លួនបានគាំទ្រគណបក្សសំខាន់ៗក្នុងតំបន់នោះជាការជំនួសវិញ។
លោក Putin បានសម្ដែងការដឹងគុណចំពោះប្រទេសចិនសម្រាប់អ្វីដែលលោកហៅថាជាកិច្ចប្រឹងប្រែងរបស់ចិននៅក្នុងការដោះស្រាយស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន និងបាននិយាយថាលោកនឹងជូនដំណឹងដល់លោក Xi អំពីរឿងរ៉ាវវិវត្តន៍ចុងក្រោយ។
មេដឹកនាំទាំងពិរបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជានិងកូរ៉េខាងត្បូង ក្រោយជំនួបនៅវិមានប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងថ្ងៃទី ២ នៃដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត។
ក្នុងរយៈពេល១៥ថ្ងៃនេះ កម្ពុជានិងចិនក៏ធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅដែនសមុទ្រ ក្នុងខេត្តព្រះសីហនុផងដែរ។
លោក ហ៊ុន សែន បានស្នើឱ្យបញ្ឈប់យកគម្រោងព្រែកជីកហ្វូណននេះមកប្រឆាំងនឹងចិនក្នុងក្របខណ្ឌភូមិសាស្រ្តនយោបាយ ដោយលោកថា គម្រោងនេះជាគំនិតផ្តួចផ្តើមរបស់កម្ពុជាសុទ្ធសាធ។
លោក Lawrence Wong (ឡរិនស៍ វ៉ង់) ត្រូវបានជ្រើសរើសចេញពីក្រុមអ្នកនយោបាយជំនាន់ថ្មីមួយ នៃគណបក្សគ្រប់គ្រងអំណាច ក្នុងបំណងដើម្បីធានានូវនិរន្តរភាពនិងស្ថិរភាពនៅក្នុងប្រទេសដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនិងពាណិជ្ជកម្មអាស៊ីមួយនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available