កាលពីឆ្នាំ២០២០ រដ្ឋបាលលោក Trump បានលុបចោលការហាមប្រាមមិនឱ្យលោក Prabowo ចូលក្នុងសហរដ្ឋអាមេរិកដែលត្រូវបានដាក់កំហិតដោយមានការចោទប្រកាន់អំពីការរំលោភលើសិទ្ធិមនុស្ស។
នៅឆ្នាំ១៩៩៨ លោក Prabowo ត្រូវបានបណ្ដេញចេញពីយោធា បន្ទាប់ពីលោកទទួលរងនូវការចោទប្រកាន់ថាបានបញ្ជាឲ្យចាប់ជំរិតសកម្មជនការពារសិទ្ធិមនុស្សជាច្រើន ដែលរហូតមកទល់ពេលនេះ សកម្មជនជាង១០នាក់នៅតែបន្តបាត់ខ្លួននៅឡើយ។
ការប្រកាសអំពីវិធានការនេះតាមទូរទស្សន៍រដ្ឋគឺស្មើនឹងការទទួលស្គាល់ដ៏ធំមួយទោះបីមិនបានបង្ហើបក៏ដោយថា យោធាមីយ៉ាន់ម៉ាកំពុងប្រឹងប្រែងយ៉ាងត្រដាបត្រដួសនៅក្នុងការទប់ទល់នឹងការបះបោររបស់ក្រុមតស៊ូប្រដាប់អាវុធនៅទូទាំងប្រទេសប្រឆាំងនឹងការដឹកនាំរបស់ខ្លួន។
ការប្រកាសរបស់អាជ្ញាធរថៃអំពីការដោះលែងអតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra ត្រូវអ្នកវិភាគមើលឃើញថា នេះគឺជាសញ្ញាមួយនៃការតម្រែតម្រង់អំណាចថ្មីនៅក្នុងប្រទេសថៃ ដោយបញ្ចប់ជម្លោះជិតពីរទសវត្សរ៍កន្លងមករវាងបក្ខពួករបស់លោក Thaksin និងក្រុមវរជនកាន់អំណាចខណៈ មានជម្លោះថ្មីមួយកំពុងកើតឡើង។
លោកចៅក្រម Juan Merchan បាននិយាយថា ការជ្រើសរើសគណៈវិនិច្ឆ័យនឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែមីនា ដោយជម្នះលើការជំទាស់របស់លោក Trump ដែលថាការកាត់ក្តីនេះនឹងជ្រៀតជ្រែកជាមួយការឃោសនាបោះឆ្នោតរបស់លោក ដើម្បីយកតំណែងប្រធានាធិបតីរបស់លោកមកវិញក្នុងការបោះឆ្នោតនៅខែវិច្ឆិកា។
លោកស្រី Michelle Steel សមាជិកសភាអាមេរិកគណបក្សសាធារណរដ្ឋពីរដ្ឋកាលីហ្វ័រញ៉ា និងជាសហប្រធានក្រុមការងារសភាស្តីពីជនរងគ្រោះកុម្មុយនិស្តចម្រុះបក្ស បានថ្លែងថា លទ្ធិកុម្មុយនិស្តជាលទ្ធិឃោរឃៅ ដែលចាក់ឫសនៃភាពក្រីក្រ ភាពអស់សង្ឃឹម ភាពផ្តាច់ការនិយម និងបន្ទាប់មកគឺការស្លាប់។
អ្នកវិភាគនយោបាយលើកឡើងថា ការត្រៀមដំឡើងតួនាទីរបស់លោក ហ៊ុន ម៉ានី ជាការចាប់ផ្តើមដំណើរការពង្រឹងអំណាចរបស់គ្រួសារលោក ហ៊ុន សែន ហើយមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ។
គណបក្សភ្លើងទៀន ដែលគ្មានសិទ្ធិចូលរួមការបោះឆ្នោត បានប្រតិកម្មតបថា គណបក្សមិនបានប្រើប្រាស់មធ្យោបាយទុច្ចរិតណាមួយមកគាបសង្កត់អង្គបោះឆ្នោតខ្លួនជាង ២០០០ នាក់ ក្នុងការសម្រេចចិត្តលើសន្លឹកឆ្នោតរបស់ពួកគេឡើយ។
យុទ្ធនាការរបស់លោក Biden បានចាប់ផ្តើមប្រើ TikTok នេះ ដោយបង្ហាញពីលោកប្រធានាធិបតីដែលត្រូវបានគេសាកសួរនៅឯការប្រកួតផ្តាច់ព្រ័ត្រកីឡា Football អាមេរិក Super Bowl កាលពីថ្ងៃទី១១ ខែកុម្ភៈ ហើយមានរួមបញ្ចូលនូវទ្រឹស្ដីឃុបឃិតខាងនយោបាយដែលផ្ដោតលើតារាចម្រៀងដ៏ល្បីឈ្មោះ គឺនាង Taylor Swift។
លោក Subianto បានទទួលសន្លឹកឆ្នោតប្រហែល ៦០ ភាគរយ បើប្រៀបធៀបទៅនឹងអតីតអភិបាលខេត្តលោក Anies Beswadan បានទទួលសំឡេងឆ្នោតជាង ២០ ភាគរយ ខណៈដែលលោក Ganjar Pranowo ដែលជាអភិបាលខេត្តម្នាក់ទៀត បានស្ថិតឆ្ងាយក្នុងលំដាប់ទី ៣។
លោកបាននិយាយថា ពួកសាធារណរដ្ឋក្នុងរដ្ឋសភាដែលសម្រេចអំពីការគាំទ្រវិធានការសភាក្នុងការផ្តល់ជំនួយឱ្យការពារអ៊ុយក្រែនត្រូវតែជ្រើសរើសរវាង«ឈរជាមួយសហរដ្ឋអាមេរិកឬមួយជាមួយលោក Trump»។
ព័ត៌មានផ្សេងទៀត
No media source currently available