អាជ្ញាធរគយនិងការពារព្រំដែនសហរដ្ឋអាមេរិកបានរាប់ឃើញជនចំណាកស្រុក ២៣២.៩៧២នាក់ នៅតាមព្រំដែននិរតីកាលពីខែសីហា ដែលជាតួលេខមាននៅពេលនោះ។
អភិបាលតំបន់ Kharkivលោក Oleh Syniehubov បានប្រាប់ទូរទស្សន៍ BBC ថា មនុស្ស ១ភាគ៥នៅក្នុងភូមិនេះត្រូវបានសម្លាប់នៅក្នុងការវាយប្រហារភេរវកម្មតែមួយលើកនេះ។
រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៣ ហើយច្បាប់កំពូលដែលមានរយៈពេល៣០ឆ្នាំនេះ ត្រូវបានធ្វើវិសោធនកម្មចំនួន១០លើកមកហើយ។
ការចោទប្រកាន់រឿងពុករលួយនិងរឿងផែនការឃុបឃិតសម្ងាត់កំពុងគំរាមប៉ះពាល់ដល់អនាគតនយោបាយរបស់សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលបំផុតមួយរូបរបស់សហរដ្ឋអាមេរិក គឺ លោក Bob Menendez សមាជិកព្រឹទ្ធសភារដ្ឋ New Jersey ខាងបក្សប្រជាធិបតេយ្យ ប្រឈមនឹងការចោទប្រកាន់ជាច្រើនក្នុងរឿងពុករលួយ។
លោក Donald Trump កំពុងប្រយុទ្ធប្រឆាំងនឹងបណ្តឹងអំពី ការក្លែងបន្លំក្នុងសំណុំរឿងរដ្ឋប្បវេណីដែលមានតម្លៃ២៥០លានដុល្លារ ដែលអះអាងថា អតីតប្រធានាធិបតីបានផ្តល់ព័ត៌មានមិនពិតទាក់ទងនឹងតម្លៃនៃអាណាចក្រអចលនទ្រព្យរបស់លោក។
កាលពីចុងខែសីហា ក្រុមហ៊ុន Meta ដែលគ្រប់គ្រងបណ្តាញសង្គម Facebook បានសម្រេចច្រានចោលការណែនាំធ្វើឡើងដោយក្រុមប្រឹក្សាត្រួតពិនិត្យរបស់ខ្លួនក្នុងការផ្អាកគណនី Facebook របស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដោយសារសន្ទរកថាញុះញង់ឱ្យយមានអំពើហិង្សា។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅលើតេឡេក្រាមថាខ្លួនបានបាញ់ទម្លាក់ដ្រូនដែលហោះនៅលើតំបន់ Belgorod, Bryansk និង Kursk។ តំបន់ទាំង៣នេះស្ថិតនៅតាមបណ្តោយព្រំដែនរុស្ស៊ីនិងអ៊ុយក្រែន។
គេមិនរំពឹងថាសមាជិកនៅក្នុងរដ្ឋសភាដែលមានគណបក្សសាធារណរដ្ឋជាគណបក្សសំឡេងភាគច្រើននឹងបោះឆ្នោតបន្ថែមណាមួយទៀតទេនៅក្នុងសប្ដាហ៍នេះ។
ក្រសួងបានរកឃើញភាពមិនប្រក្រតីមានដូចជា ការលួចលាក់បើកដំណើរការច្រករបៀងខុសច្បាប់ស្ថិតក្នុងភូមិសាស្ត្រខេត្តជាប់ព្រំដែនមួយចំនួននិងការយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅនៅពេលឆ្លងកាត់ចេញចូលតាមច្រកទ្វារព្រំដែន។
កាលពីចុងខែកញ្ញា លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិបានចេញប្រកាសមួយ ដោយលុបឈ្មោះនាយទាហានម្នាក់ ដែលមានឋានៈជាវរសេនីយ៍ត្រី និងមានតួនាទីជាគ្រូបច្ចេកទេសថ្មើរជើងសាលានាយទាហានសកម្ម គឺលោក ពោន ធា ចេញពីក្របខណ្ឌ ដោយមូលហេតុពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្កើនការវាយប្រហារខ្លាំងប្រឆំាងនឹងលោក Donald Trump ដោយអះអាងថា អតីតប្រធានាធិបតី និងជាបេក្ខជនប្រធានាធិបតីនាំមុខខាងគណបក្សសាធារណរដ្ឋនេះគឺជាគំរាមកំហែងតម្លៃប្រជាធិបតេយ្យនិងស្ថាប័នរបស់អាមេរិក។
ព័ត៌មានផ្សេងទៀត
No media source currently available