លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ថ្លែងថា រដ្ឋាភិបាលគួរដាក់ចេញគោលនយោយសម្រួលដល់ការបង់សងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីសម្រាលបន្ទុកនៃការជំពាក់បំណុលនេះ។
ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានព្យាយាមដាក់ញត្តិសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីទាមទារឱ្យដោះលែងមេដឹកនាំសហជីព និងផ្តល់ដំណោះស្រាយការងារ ដែលពួកគេត្រូវបានបញ្ឈប់ពីការងារប៉ុន្មានឆ្នាំមកហើយ។
របាយការណ៍ស្រាវជ្រាវថ្មីមួយរបស់សមាគមខេមបូចាបង្ហាញថាស្ថានភាពសេរីភាពអ៊ីនធឺណិត និងសិទ្ធិឌីជីថល កំពុងតែស្ថិតនៅក្នុងក្តីព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយសារតែមានការគំរាមកំហែងដែលអាចប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួន។
សិស្សថ្នាក់ទី១២ប្រមាណ៧៣%នៃបេក្ខជនសរុបប្រមាណ១៣ម៉ឺននាក់ បានប្រឡងជាប់បាក់ឌុប កាលពីដើមខែវិច្ឆិកា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៥,៤ភាគរយនៅក្នុងឆ្នាំ២០២៣ ដែលជាកម្រិតទាបជាងបន្តិចពី៥,៥ភាគរយ ដែលត្រូវបានព្យាករទុកកាលពីខែឧសភាកន្លងទៅ ស្របពេលមានការងើបឡើងវិញក្នុងវិស័យទេសចរណ៍ និងសេវាដទៃទៀត។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញផ្សាយរបាយការណ៍ថ្មីមួយ ដោយរកឃើញថាស្ថានភាពសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មានសម្រាប់សាធារណជននៅតែបន្តរងការគាបសង្កត់ និងរឹតត្បិតក្នុងឆ្នាំ២០២៣នេះ។
ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥ នាថ្ងៃពុធ ទី២២ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ប្តេជ្ញារក្សាទំនាក់ទំនងស្អិតរមួតរវាងគ្នា ស្របពេលខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ក្រុមហ៊ុនចិនឈ្មោះShanghai Construction Groupបានដាក់គ្រឿងចក្រតៀមសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ក្រោមឥណទានសម្បទានរបស់ប្រទេសចិន ដែលមានតម្លៃប្រមាណ៦០លានដុល្លារអាមេរិក។
នៅព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា សហជីពមិនត្រូវប្រមែប្រមូលកម្មករ កម្មការិនីធ្វើកិច្ចការងារនយោបាយទេ។ មេដឹកនាំសហជីពលើកឡើងថា សហជីពគួររក្សាជំហរឯករាជ្យ ហើយការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករ។
ក្នុងរយៈពេល៣ខែក្រោយកាន់តំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានជួបជាមួយកម្មករប្រមាណ២០ម៉ឺននាក់ ដែលលោកចាត់ទុកការជួបនេះជារបៀបវារៈនយោបាយសំខាន់មួយ។ អ្នកតាមដានលើកឡើងថា ជំនួបនេះជារឿងល្អ ប៉ុន្តែត្រូវធ្វើឡើងក្នុងទម្រង់សន្ទនា ល្អជាង ខណៈខ្លះទៀតថា បញ្ហារបស់កម្មករមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។
នៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា ការងាររបស់ស្ថាប័នរដ្ឋខ្លះជាន់គ្នា ដែលតម្រូវឱ្យបែងចែកឱ្យបានច្បាស់លាស់។ លោកបញ្ជាក់ថា នេះជាកំណែទម្រង់មួយ ដែលរដ្ឋាភិបាលរបស់លោកនឹងរៀបចំនៅឆ្នាំ២០២៤ ខាងមុខ។
របាយការណ៍ថ្មីមួយរបស់អង្គការលីកាដូរកឃើញថា ការបញ្ចាំខ្លួនដោះបំណុល និងការរំលោភពលកម្មកុមារនៅតែបន្តកើតមាននៅក្នុងសិប្បកម្មផលិតឥដ្ឋ ដោយមិនមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជាអះអាងថា អាជ្ញាធរតែងចុះត្រួតពិនិត្យជារឿយៗនៅតាមសហគ្រាស។
ព័ត៌មានផ្សេងទៀត
No media source currently available