៤០ឆ្នាំក្រោយរបបខ្មែរក្រហម សិល្បៈករមួយចំនួនតូចដែលនៅរស់រានមានជីវិត បានតស៊ូថែរក្សាសិល្បៈខ្មែរទាំងនោះឲ្យមានជីវិតឡើងវិញ ស្របពេលជាមួយគ្នានោះ ក៏មានកិច្ចខិតខំប្រឹងប្រែងជាច្រើនដែលជំរុញឲ្យមានការបង្កើតសិល្បៈបែបថ្មីនៅកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ
៤០ឆ្នាំក្រោយរបបខ្មែរក្រហម នៅខែវិច្ឆិកាខាងមុខនេះ សិល្បៈខ្មែរទាំងបែបបុរាណនិងសម័យ គ្រប់ទម្រង់ នឹងត្រូវបានយកមកសម្តែងជាសាធារណៈនៅក្នុងមហោស្រពសិល្បៈដ៏ធំមួយ ដើម្បីអបអរសាទរការរក្សាកេរដំណែល ភាពជឿនលឿន និងច្នៃប្រឌិតថ្មីនៃសិល្បៈនៅកម្ពុជា។
នៅថ្ងៃទី១៥ ខែតុលានេះ កាលពីប្រាំពីរឆ្នាំមុនព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានយាងចូលទិវង្គត។ ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា បានរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។
នៅថ្ងៃទី១៥ ខែតុលានេះ កាលពីប្រាំពីរឆ្នាំមុនព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានយាងចូលទិវង្គត។ នៅថ្ងៃនេះ ក្រុមមន្ត្រីរដ្ឋាភិបាលនិងអ្នកវិភាគបានលើកពីស្នាព្រះហស្តរបស់ព្រះអង្គ ខណៈស្ថានទូតចិនប្រចាំទីក្រុងភ្នំពេញ ចាត់ទុកថា ព្រះអង្គគឺជាមិត្តអមតរបស់ប្រជាជនចិន។
លោក David Keller ភ្នាក់ងារពិសេសប្រចាំទីក្រុងសាន់ហ្វ្រានស៊ីស្កូ ក្នុងរដ្ឋកាលីហ្វ័រញ៉ា បានរឹបអូសរូបបដិមានេះ នៅកន្លែងដាក់លក់ដេញថ្លៃមួយ ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្រោយពេលដែលអ្នកប្រមូលវត្ថុបុរាណម្នាក់ដែលបានទិញរូបបដិមានេះ បានស្លាប់កាលពីឆ្នាំ២០១៥។
រឿងរ៉ាវអំពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ត្រូវបានចង់ក្រងជាអាល់ប៊ុមតន្ត្រីមួយ ដោយផលិតករអាមេរិកាំងឈ្នះពានរង្វាន់ Grammy ម្នាក់ គឺលោក Ian Brennan កាលពីឆ្នាំ ២០១៦។ ថ្មីៗនេះ លោក Brennan ទើបតែបានមករដ្ឋធានីវ៉ាស៊ីនតោន ដើម្បីធ្វើទស្សនកិច្ចផ្សព្វផ្សាយសៀវភៅអំពីការផលិតតន្ត្រ
បង្កើតឡើងលើកដំបូងនៅឆ្នាំ២០១៧ ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់អំណាននិងការនិពន្ធនៅកម្ពុជា មហោស្រពអក្សរសិល្ប៍ខ្មែរបានបន្តរីកចម្រើនទៅមុខ ដោយទទួលបានការចូលរួមពីក្រុមអ្នកនិពន្ធវ័យក្មេងកម្ពុជា និងការទទួលស្គាល់និងគាំទ្រពីសាធារណជនខ្មែរដែលស្រឡាញ់អំណាននិងអក្សរសិល្ប៍ខ្មែរ។
ពលរដ្ឋខ្មែរ-អាមេរិកាំងយល់ថា ពិធីនេះ គឺជាការផ្សារភ្ជាប់ពួកគេទៅនឹងប្រពៃណីទំនៀមទម្លាប់នៃប្រទេសកំណើតផងខ្លួន។
គ្រាដែលពលរដ្ឋខ្មែរនៅកម្ពុជាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋខ្មែរ-អាមេរិកាំង បានប្រារព្ធពិធីពុទ្ធសាសនាដ៏ធំនេះ នៅតាមវត្តអារាមខ្មែរនានាកាលពីចុងសប្ដាហ៍កន្លងទៅ។ ពលរដ្ឋខ្មែរ-អាមេរិកាំងយល់ថា ពិធីនេះ គឺជាការផ្សារភ្ជាប់ពួកគេទៅនឹងប្រពៃណីទំនៀមទម្លាប់នៃប្រទេសកំណើតផងខ្លួន។
ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅក្នុងរាជធានីភ្នំពេញ នាំគ្នាធ្វើការដាក់បិណ្ឌនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៩ ដែលត្រូវជាថ្ងៃកាន់បិណ្ឌទី១៣។ កញ្ញា កាន់ វិច្ឆិកា នៃ VOA បានផ្តិតយករូបភាពមួយចំនួន៕
ពលកររាប់រយនាក់ ដែលស្លៀកពាក់សម្លៀកបំពាក់ចម្រុះពណ៍និងម៉ូដបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ នៅវត្តស៊ីសុដារាម ក្នុងទីក្រុងបាងកក ដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវជាបិណ្ឌទី៩ នៅប្រទេសកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available