ភ្នំពេញ —
នៅចំពោះមុខរូបសំណាក ព្រះបរមកោដ្ឋ នរោត្តម សីហនុ នៅកណ្ដាលក្រុងភ្នំពេញ ក្រុមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា មកពីស្ថាប័នផ្សេងៗ ដែលស្លៀកពាក់ឯកសណ្ឋានផ្លូវការ បាននាំយកកម្រងផ្កាមកដាក់ថ្វាយ និងបង្ហាញការគោរពដល់ព្រះវិញ្ញាណក្ខន្ធរបស់អង្គ។
នៅថ្ងៃទី១៥ខែតុលា ឆ្នាំ២០១២ ពោលគឺកាលពីប្រាំពីរឆ្នាំមុនព្រះមហាវីរក្សត្រនរោត្តម សីហនុ បានយាងចូលទិវង្គត ក្នុងទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្ម៩០ ព្រះវស្សា។
កម្រងរូបភាពVOA៖ កម្ពុជារំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតអតីតមហាក្សត្រព្រះបាទ នរោត្តម សីហនុ
1/12
កងកិត្តិយសត្រែទ័ពកម្ពុជាកាន់កម្រងផ្កានៅមុខរូបសំណាកអតីតព្រះមហាក្សត្រ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)
នៅថ្ងៃទី១៥ ខែតុលានេះ កាលពីប្រាំពីរឆ្នាំមុនព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានយាងចូលទិវង្គត។ ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា បានរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ លោក ហ៊ុល រស្មី នៃ VOA បានផ្តិតយករូបភាពមួយចំនួននៃពិធីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតអតីតមហាក្សត្រព្រះបាទ នរោត្តម សីហនុនេះ៕
2/12
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្រុមមន្ត្រីយោធាផ្តល់ការគោរពដល់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ ក្នុងខួបគម្រប់ប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់ព្រះអង្គ ក្នុងរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)
នៅថ្ងៃទី១៥ ខែតុលានេះ កាលពីប្រាំពីរឆ្នាំមុនព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានយាងចូលទិវង្គត។ ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា បានរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ លោក ហ៊ុល រស្មី នៃ VOA បានផ្តិតយករូបភាពមួយចំនួននៃពិធីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតអតីតមហាក្សត្រព្រះបាទ នរោត្តម សីហនុនេះ៕
3/12
ក្រុមមន្ត្រីនគរបាលជាតិគោរពកងកិត្តិយសត្រែទ័ពកម្ពុជា ក្នុងពិធីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)
នៅថ្ងៃទី១៥ ខែតុលានេះ កាលពីប្រាំពីរឆ្នាំមុនព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានយាងចូលទិវង្គត។ ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា បានរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ លោក ហ៊ុល រស្មី នៃ VOA បានផ្តិតយករូបភាពមួយចំនួននៃពិធីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតអតីតមហាក្សត្រព្រះបាទ នរោត្តម សីហនុនេះ៕
4/12
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គោរពកងកិត្តិយសត្រែទ័ពកម្ពុជា ក្នុងពិធីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)
នៅថ្ងៃទី១៥ ខែតុលានេះ កាលពីប្រាំពីរឆ្នាំមុនព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានយាងចូលទិវង្គត។ ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា បានរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ លោក ហ៊ុល រស្មី នៃ VOA បានផ្តិតយករូបភាពមួយចំនួននៃពិធីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតអតីតមហាក្សត្រព្រះបាទ នរោត្តម សីហនុនេះ៕
5/12
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សំដែងការគោរពដល់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងទីក្រុងភ្នំពេញ។ (ហ៊ុល រស្មី/VOA)
នៅថ្ងៃទី១៥ ខែតុលានេះ កាលពីប្រាំពីរឆ្នាំមុនព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានយាងចូលទិវង្គត។ ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា បានរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ លោក ហ៊ុល រស្មី នៃ VOA បានផ្តិតយករូបភាពមួយចំនួននៃពិធីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតអតីតមហាក្សត្រព្រះបាទ នរោត្តម សីហនុនេះ៕
6/12
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ ចូលរួមពិធីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)
នៅថ្ងៃទី១៥ ខែតុលានេះ កាលពីប្រាំពីរឆ្នាំមុនព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានយាងចូលទិវង្គត។ ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា បានរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ លោក ហ៊ុល រស្មី នៃ VOA បានផ្តិតយករូបភាពមួយចំនួននៃពិធីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតអតីតមហាក្សត្រព្រះបាទ នរោត្តម សីហនុនេះ៕
7/12
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្រ្តីក្រោមឱវាទសំដែងការគោរពដល់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងទីក្រុងភ្នំពេញ។ (ហ៊ុល រស្មី/VOA)
នៅថ្ងៃទី១៥ ខែតុលានេះ កាលពីប្រាំពីរឆ្នាំមុនព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានយាងចូលទិវង្គត។ ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា បានរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ លោក ហ៊ុល រស្មី នៃ VOA បានផ្តិតយករូបភាពមួយចំនួននៃពិធីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតអតីតមហាក្សត្រព្រះបាទ នរោត្តម សីហនុនេះ៕
8/12
លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចថ្លែងពីស្នាព្រះហស្ថរបស់អតីតព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
នៅថ្ងៃទី១៥ ខែតុលានេះ កាលពីប្រាំពីរឆ្នាំមុនព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានយាងចូលទិវង្គត។ ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា បានរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ លោក ហ៊ុល រស្មី នៃ VOA បានផ្តិតយករូបភាពមួយចំនួននៃពិធីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតអតីតមហាក្សត្រព្រះបាទ នរោត្តម សីហនុនេះ៕
9/12
ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាដាក់កម្រងផ្កានៅរូបសំណាកអតីតព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

10/12
លោក ងួន ញិល អនុប្រធានទីមួយនៃរដ្ឋសភា ដើរកាត់កងកិត្តិយសត្រែទ័ពកម្ពុជា ក្នុងពិធីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)
នៅថ្ងៃទី១៥ ខែតុលានេះ កាលពីប្រាំពីរឆ្នាំមុនព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានយាងចូលទិវង្គត។ ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា បានរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ លោក ហ៊ុល រស្មី នៃ VOA បានផ្តិតយករូបភាពមួយចំនួននៃពិធីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតអតីតមហាក្សត្រព្រះបាទ នរោត្តម សីហនុនេះ៕
11/12
ក្រុមមន្ត្រីរដ្ឋាភិបាលដើរសំដៅមករូបសំណាកអតីតព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)
នៅថ្ងៃទី១៥ ខែតុលានេះ កាលពីប្រាំពីរឆ្នាំមុនព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានយាងចូលទិវង្គត។ ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា បានរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ លោក ហ៊ុល រស្មី នៃ VOA បានផ្តិតយករូបភាពមួយចំនួននៃពិធីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតអតីតមហាក្សត្រព្រះបាទ នរោត្តម សីហនុនេះ៕
12/12
ក្រុមមន្ត្រីរដ្ឋាភិបាលថតរូបជុំគ្នាដើម្បីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)
នៅថ្ងៃទី១៥ ខែតុលានេះ កាលពីប្រាំពីរឆ្នាំមុនព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានយាងចូលទិវង្គត។ ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា បានរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ លោក ហ៊ុល រស្មី នៃ VOA បានផ្តិតយករូបភាពមួយចំនួននៃពិធីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតអតីតមហាក្សត្រព្រះបាទ នរោត្តម សីហនុនេះ៕
Previous slide
Next slide
ក្នុងពិធីរំឭកខួបនៃការយាងចូលទិវង្គតនេះ ក្រុមមន្ត្រីរដ្ឋាភិបាលនិងអ្នកវិភាគបានរំលឹកពីអនុស្សាវរីយ៍និងកេរ្តិ៍ដំណែលរបស់ព្រះអង្គ។
បន្ទាប់ពីការដាក់កម្រងផ្កានៅក្នុងទីតម្កល់រូបសំណាកអតីតព្រះមហាក្សត្រខ្មែរនរោត្តមសីហនុ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់អ្នកកាសែតថា៖
«យើងទាំងអស់គ្នា ចាំមិនភ្លេចទេ នូវគុណូបការៈ របស់សម្ដេចតា វីរភាពសម្ដេចតា ដែលដណ្ដើមបានឯករាជ្យ ជូនប្រទេសជាតិយើង»។
ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាដាក់កម្រងផ្កានៅរូបសំណាកអតីតព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
ដោយមានក្រុមមន្ត្រីអមសងខាង លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច មានប្រសាសន៍ថា ស្នាព្រះហស្តរបស់អតីតមហាក្សត្រ មិនអាចបំភ្លេចបានទេ។
«យើងទាំងអស់គ្នានៅតែបន្តចងចាំ។ យើងនៅតែបន្ត ចងចាំនូវអ្វីដែលលោកបានបន្សល់ទុក [ជូន]ប្រជាជនកម្ពុជាទាំងមូលបាទ»។
កេរដំណែលព្រះបរមរតនៈកោដ្ឋ មានភាពលាយចម្រុះគ្នា តែជាការពិតដែលមានមនុស្សជាច្រើន ចាត់ទុកការដឹកនាំប្រទេសរបស់ព្រះអង្គ ក្នុងអំឡុងទសវត្សរ៍ ១៩៥០ និង ១៩៦០ ថាជាសម័យដ៏រុងរឿងនៃប្រទេសកម្ពុជា គឺនៅពេលដែលព្រះមហាក្សត្រនរោត្តមសីហនុ បានទាមទារឯករាជ្យពីប្រទេសបារាំង ជូនប្រទេសកម្ពុជា ហើយបានលើកស្ទួយវិស័យសុខាភិបាលនិងអប់រំរបស់ប្រទេសជាតិ។
ប៉ុន្តែក្រោយរដ្ឋសភាទម្លាក់ព្រះអង្គចេញពីតំណែងក្នុងរដ្ឋប្រហារមិនបង្ហូរឈាមមួយ នៅឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានរមៀលធ្លាក់ក្នុងសង្គ្រាមស៊ីវិល និងឈានដល់របបកាប់សម្លាប់របស់ពួកខ្មែរក្រហម។ មនុស្សជិតពីរលាននាក់បានស្លាប់និងត្រូវបានសម្លាប់។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយមួយរូប ចាត់ទុកថា អតីតព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម សីហនុ ជាស្ថាបនិកឯករាជ្យប្រទេសកម្ពុជា ដោយព្រះអង្គបានបញ្ចប់ការត្រួតត្រារបស់បរទេសមកលើកម្ពុជា។ លោកគូសបញ្ជាក់ថា ព្រះអង្គក៏ជាអ្នកផ្សះផ្សា និងបង្រួបបង្រួមជាតិដ៏មានសារៈសំខាន់មួយរូបក្រោយការដួលរលំរបស់របបខ្មែរក្រហម និងការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ លោកបានរំឭកទៀតថា ព្រះអង្គក៏មានប្រវត្តិដឹកនាំប្រទេសតាមរបៀបផ្ដាច់ការផងដែរ តែថា ក្រោមការគ្រប់គ្រងរបស់ព្រះអង្គ គ្មានការដណ្ដើមដីពីរាស្ត្រទៅឲ្យក្រុមហ៊ុនឯកជននោះទេ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថាអតីតព្រះមហាក្សត្រ មានព្រះរាជទំនាក់ទំនងទូលាយជាមួយប្រជារាស្ត្រក្រីក្រ ហើយមានការឆ្លើយតបជាប្រចាំចំពោះសំណើ និងញត្តិនានារបស់រាស្ត្រផងដែរ មិនដូចអង្គព្រះមហាក្សត្រសព្វថ្ងៃ ដែលមានការឆ្លើយតបទៅនឹងញត្តិរបស់រាស្ត្រដោយកម្រ។
នៅចំថ្ងៃប្រារព្ធខួបទី៧នៃការយាងសោយទិវង្គតរបស់ព្រះមហាវីរក្សត្រនរោត្តម សីហនុ នៅថ្ងៃនេះ ស្ថានទូចចិនប្រចាំទីក្រុងភ្នំពេញ បានដាក់រូបថតមួយសន្លឹកធំរបស់ព្រះអង្គលើទំព័រហ្វេសប៊ុករបស់ខ្លួន។
ស្ថានទូតចិនបានសរសេរយ៉ាងដូច្នេះថា «ព្រះអង្គជាមិត្តចាស់នៃប្រជាជនចិន យើងទាំងអស់គ្នាចងចាំព្រះអង្គជារៀងរហូត»៕