នៅថ្ងៃទី១៥ ខែតុលានេះ កាលពីប្រាំពីរឆ្នាំមុនព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានយាងចូលទិវង្គត។ ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា បានរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ លោក ហ៊ុល រស្មី នៃ VOA បានផ្តិតយករូបភាពមួយចំនួននៃពិធីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតអតីតមហាក្សត្រព្រះបាទ នរោត្តម សីហនុនេះ៕
កម្រងរូបភាពVOA៖ កម្ពុជារំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតអតីតមហាក្សត្រព្រះបាទ នរោត្តម សីហនុ

១
កងកិត្តិយសត្រែទ័ពកម្ពុជាកាន់កម្រងផ្កានៅមុខរូបសំណាកអតីតព្រះមហាក្សត្រ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)

២
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្រុមមន្ត្រីយោធាផ្តល់ការគោរពដល់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ ក្នុងខួបគម្រប់ប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់ព្រះអង្គ ក្នុងរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)

៣
ក្រុមមន្ត្រីនគរបាលជាតិគោរពកងកិត្តិយសត្រែទ័ពកម្ពុជា ក្នុងពិធីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)

៤
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គោរពកងកិត្តិយសត្រែទ័ពកម្ពុជា ក្នុងពិធីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)

៥
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សំដែងការគោរពដល់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងទីក្រុងភ្នំពេញ។ (ហ៊ុល រស្មី/VOA)

៦
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ ចូលរួមពិធីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)
៧
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្រ្តីក្រោមឱវាទសំដែងការគោរពដល់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងទីក្រុងភ្នំពេញ។ (ហ៊ុល រស្មី/VOA)
This image contains sensitive content which some people may find offensive or disturbing - Click to reveal
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្រ្តីក្រោមឱវាទសំដែងការគោរពដល់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងទីក្រុងភ្នំពេញ។ (ហ៊ុល រស្មី/VOA)
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្រ្តីក្រោមឱវាទសំដែងការគោរពដល់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងទីក្រុងភ្នំពេញ។ (ហ៊ុល រស្មី/VOA)

៨
លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចថ្លែងពីស្នាព្រះហស្ថរបស់អតីតព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៩
ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាដាក់កម្រងផ្កានៅរូបសំណាកអតីតព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

១០
លោក ងួន ញិល អនុប្រធានទីមួយនៃរដ្ឋសភា ដើរកាត់កងកិត្តិយសត្រែទ័ពកម្ពុជា ក្នុងពិធីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)

១១
ក្រុមមន្ត្រីរដ្ឋាភិបាលដើរសំដៅមករូបសំណាកអតីតព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)

១២
ក្រុមមន្ត្រីរដ្ឋាភិបាលថតរូបជុំគ្នាដើម្បីរំឭកខួបប្រាំពីរឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)