ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅក្នុងរាជធានីភ្នំពេញ នាំគ្នាធ្វើការដាក់បិណ្ឌនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៩ ដែលត្រូវជាថ្ងៃកាន់បិណ្ឌទី១៣។ កញ្ញា កាន់ វិច្ឆិកា នៃ VOA បានផ្តិតយករូបភាពមួយចំនួន៕
ពលកររាប់រយនាក់ ដែលស្លៀកពាក់សម្លៀកបំពាក់ចម្រុះពណ៍និងម៉ូដបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ នៅវត្តស៊ីសុដារាម ក្នុងទីក្រុងបាងកក ដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវជាបិណ្ឌទី៩ នៅប្រទេសកម្ពុជា។
ខណៈដែលកម្មករកម្មការនីខ្មែរជាច្រើនបានវិលត្រឡប់ពីប្រទេសថៃដើម្បីចូលរួមពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌក្នុងប្រទេសកម្ពុជា មានពលករខ្មែរមួយចំនួនទៀតមិនបានមកជួបជុំក្រុមគ្រួសារនៅស្រុកកំណើតរបស់ពួកគេនោះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកដដែលបានបន្ថែមថា ជំនន់ទឹកភ្លៀងអាចនឹងកើតមានឡើងនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩។
លោកមានប្រសាសន៍លើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកថា «ខ្ញុំកំពុងចាប់ផ្តើមរកនិងសាកមើលម្ហូបខ្មែរដែលឆ្ងាញ់ៗ!»
មហោស្រពសិល្បៈដើម្បីសន្តិភាព ឬ Arts4Peace Festival ដ៏ធំមួយ នឹងបង្ហាញពីភាពចម្រុះនិងច្នៃប្រឌិតថ្មីនៃសិល្បៈបុរាណនិងសម័យរបស់កម្ពុជា ក្រោយ៤០ឆ្នាំបន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលបានសម្លាប់អ្នកសិល្បៈខ្មែរជាច្រើននាក់។
កញ្ញា សេង សុវណ្ណរចនា លើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការគាំទ្រការច្នៃម៉ូតបែបទំនើបដែលច្នៃដោយជនជាតិខ្មែរ នឹងជួយលើកតម្កើងវប្បធម៌ និងសេដ្ឋកិច្ចជាតិ។
ស្ត្រីអ្នកច្នៃម៉ូតវ័យក្មេងកម្ពុជាទាំង១២រូប ទទួលបានការបណ្តុះបណ្តាលពីមជ្ឈមណ្ឌលរចនាបែបទំនើប (Modern Ethnic Design Center)។ ហើយពួកគេត្រូវធ្វើការប្រកួតប្រជែងនៅកម្ពុជា មុននឹងត្រូវចេញទៅប្រកួតជាលក្ខណៈអន្តរជាតិនៅប្រទេសអាល្លឺម៉ង់។
អ្នកនាង នាង សុវឌ្ឍនា ឬ (DJ NANA) បានឆ្លៀតពេលផ្តល់បទសម្ភាសន៍ដល់អ្នកស្រី ស៊ូ ពេជ្រចិន្តានៃ VOA អំពីដំណើរទស្សនកិច្ចរបស់អ្នកនាងនៅសហរដ្ឋអាមេរិក ក៏ដូចជាការងារសិល្បៈរបស់អ្នកនាង និងការចូលរួមចំណែកជួយសង្គមតាមរយៈវីដេអូអប់រំខ្លីៗនៅលើបណ្តាញសង្គម។
ខ្សែភាពយន្តឯកសារមួយ ដែលមានចំណងជើងថា «យប់មិញបងឃើញអូនញញឹម» របស់កម្ពុជាដែលត្រូវបានដឹកនាំផលិតដោយផលិតករខ្មែរវ័យក្មេងមួយរូប និងដែលបង្ហាញពីការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋខ្មែរពីអគារប៊ូឌិញ បានឈ្នះពានរង្វាន់នៅមហោស្រពភាពយន្តអន្តរជាតិមួយ កាលពីពេលថ្មីៗនេះ។
លោក សួង សុភ័ក្ត្រ អាយុ ៤១ឆ្នាំ គឺជាអ្នកនិពន្ធនិងដឹកនាំល្ខោននិយាយដ៏កម្រមួយរូប ដែលនៅតែបន្តខិតខំរក្សាទម្រង់សិល្បៈចំណាស់របស់កម្ពុជាគឺ «ល្ខោននិយាយ» នេះ ឲ្យនៅរស់រាន។ មានដើមកំណើតនៅខេត្តកណ្ដាល លោក សួង សុភ័ក្ត្រ បានមកសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកល្ខោននិយាយនៅរាជធានីភ្នំព
ព័ត៌មានផ្សេងទៀត
No media source currently available