ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អាមេរិក​រឹបអូស​បាន​រូប​ចម្លាក់​បុរាណ​​ខ្មែរ​មួយ​ដើម្បី​បញ្ជូន​ទៅ​កម្ពុជា​វិញ


រូបចម្លាក់បុរាណខ្មែរត្រូវបានរឹបអូសដោយក្រុមភ្នាក់ងារស៊ើបអង្កេតផ្នែកសន្តិសុខមាតុភូមិអាមេរិក នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។ (រូបថតដោយក្រសួងសន្តិសុខមាតុភូមិ)
រូបចម្លាក់បុរាណខ្មែរត្រូវបានរឹបអូសដោយក្រុមភ្នាក់ងារស៊ើបអង្កេតផ្នែកសន្តិសុខមាតុភូមិអាមេរិក នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។ (រូបថតដោយក្រសួងសន្តិសុខមាតុភូមិ)

លោក David Keller ភ្នាក់ងារ​ពិសេស​ប្រចាំ​ទីក្រុង​សាន់ហ្វ្រានស៊ីស្កូ ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា បាន​រឹបអូស​រូប​បដិមា​នេះ នៅ​កន្លែង​ដាក់​លក់​ដេញថ្លៃ​មួយ ក្នុងទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ ក្រោយ​ពេល​ដែល​អ្នក​ប្រមូល​វត្ថុបុរាណ​ម្នាក់​ដែល​បាន​ទិញ​រូប​បដិមា​នេះ ​បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០១៥។​

កាលពី​ខែកញ្ញា​កន្លង​ទៅនេះ ក្រុមភ្នាក់ងារ​ស៊ើបអង្កេត​ខាង​ផ្នែក​សន្តិសុខ​មាតុភូមិ​នៃ​ក្រសួង​សន្តិសុខមាតុភូមិ​អាមេរិក​ រឹប​អូស​បាន​រូបចម្លាក់​បុរាណ​ខ្មែរ​មួយ​ ដែល​ធ្វើពី​ថ្មភក់​ក្នុង​យុគសម័យ​គ.ស. ៩២១ – ៩៤៥ ពី​ការ​ស៊ើបអង្កេត​មួយ​លើ​ការ​លួច​វត្ថុបុរាណ នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ ហើយ​ក្រុម​ស៊ើបអង្កេត​នេះ​គ្រោង​នឹង​បញ្ជូន​រូបដិមា​បុរាណ​មួយ​នេះ​ទៅ​ឲ្យ​កម្ពុជា​វិញ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​គយ​និង​អន្តោប្រវេសន៍​នៃ​ក្រសួង​សន្តិសុខមាតុភូមិ ដែល​ចេញ​ផ្សាយ​តាម​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន កាលពី​ថ្ងៃ​ចន្ទ​ ទី៧​ ខែតុលា​កន្លង​ទៅនេះ។

រូបចម្លាក់​នេះ ដែល​ត្រូវបាន​ពិពណ៌នា​ជា​បដិមា​តំណាង​ព្រះសិវៈ និង​ព្រះនាង​ឧមា មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ៣សែន​៥ម៉ឺន​ដុល្លារ។ រូប​បដិមា​បុរាណ​មួយ​នេះ ត្រូវបាន​រក​ឃើញនៅ​ទីក្រុង​ញូវយ៉ក ក្រោម​ការ​ស៊ើបអង្កេត​របស់​ក្រុម​ភ្នាក់ងារ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ​ប្រចាំ​ទីក្រុងញូវយ៉ក។ ការ​ស៊ើប​អង្កេត​នោះ ផ្តោត​លើ​សកម្មភាព​លួច​វត្ថុបុរាណ​របស់​បុរស​ម្នាក់​ឈ្មោះ Douglas Latchford ដែល​ជា​អ្នក​ប្រមូល​វត្ថុបុរាណ​ខ្មែរ​ជាច្រើន។

ដោយ​ទទួល​បាន​ជំនួយពី​លោក John Paul Labbat ​ភ្នាក់ងារ​ពិសេស​នៃ​ផ្នែក​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ​ប្រចាំ​ទីក្រុង​ញូវយ៉ក​ លោក David Keller ភ្នាក់ងារ​ពិសេស​ប្រចាំ​ទីក្រុង​សាន់ហ្វ្រានស៊ីស្កូ ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា បាន​រឹបអូស​រូប​បដិមា​នេះ នៅ​កន្លែង​ដាក់​លក់​ដេញថ្លៃ​មួយ ក្នុងទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ ក្រោយ​ពេល​ដែល​អ្នក​ប្រមូល​វត្ថុបុរាណ​ម្នាក់​ដែល​បាន​ទិញ​រូប​បដិមា​នេះ ​បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០១៥។​

រូបបដិមា​នេះ​នឹង​ត្រូវបាន​បញ្ជូន​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​វិញ​ ក្រោយពេល​ដែល​ក្រុម​ភ្នាក់ងារ​ស៊ើបអង្កេត​ផ្នែក​សន្តិសុខ​មាតុភូមិ​បញ្ចប់​ការ​ស៊ើប​អង្កេត​ទាំង​ស្រុង​របស់​ខ្លួន៕

XS
SM
MD
LG