សេចក្តីរាយការណ៍ជាសំឡេង៖ ៤០ឆ្នាំក្រោយរបបខ្មែរក្រហម កម្ពុជាអបអរសាទរការអភិរក្សនិងការវិវត្តថ្មីនៃសិល្បៈខ្មែរ
នៅក្រោមរបបខ្មែរក្រហម សិល្បៈខ្មែរស្ទើរតែគ្រប់ទម្រង់ ត្រូវបានបំផ្លាញចោល រីឯសិល្បៈករភាគច្រើនក៏ត្រូវបានសម្លាប់។ យ៉ាងណាមិញ ៤០ឆ្នាំក្រោយរបបខ្មែរក្រហម សិល្បៈករមួយចំនួនតូចដែលនៅរស់រានមានជីវិត បានតស៊ូថែរក្សាសិល្បៈខ្មែរទាំងនោះឲ្យមានជីវិតឡើងវិញ ស្របពេលជាមួយគ្នានោះ ក៏មានកិច្ចខិតខំប្រឹងប្រែងជាច្រើនដែលជំរុញឲ្យមានការបង្កើតសិល្បៈបែបថ្មីនៅកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ នៅខែវិច្ឆិកាខាងមុខនេះ សិល្បៈខ្មែរទាំងបែបបុរាណនិងសម័យ គ្រប់ទម្រង់ នឹងត្រូវបានយកមកសម្តែងជាសាធារណៈនៅក្នុងមហោស្រពសិល្បៈដ៏ធំមួយ ដើម្បីអបអរសាទរការរក្សាកេរដំណែល ភាពជឿនលឿន និងច្នៃប្រឌិតថ្មីនៃសិល្បៈនៅកម្ពុជា។ អ្នកនាង ទែន សុខស្រីនិត នៃ VOA រាយការណ៍លម្អិតពីរដ្ឋធានីវ៉ាស៊ីនតោនដូចតទៅ៕