លោក David Keller ភ្នាក់ងារពិសេសប្រចាំទីក្រុងសាន់ហ្វ្រានស៊ីស្កូ ក្នុងរដ្ឋកាលីហ្វ័រញ៉ា បានរឹបអូសរូបបដិមានេះ នៅកន្លែងដាក់លក់ដេញថ្លៃមួយ ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្រោយពេលដែលអ្នកប្រមូលវត្ថុបុរាណម្នាក់ដែលបានទិញរូបបដិមានេះ បានស្លាប់កាលពីឆ្នាំ២០១៥។
រឿងរ៉ាវអំពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ត្រូវបានចង់ក្រងជាអាល់ប៊ុមតន្ត្រីមួយ ដោយផលិតករអាមេរិកាំងឈ្នះពានរង្វាន់ Grammy ម្នាក់ គឺលោក Ian Brennan កាលពីឆ្នាំ ២០១៦។ ថ្មីៗនេះ លោក Brennan ទើបតែបានមករដ្ឋធានីវ៉ាស៊ីនតោន ដើម្បីធ្វើទស្សនកិច្ចផ្សព្វផ្សាយសៀវភៅអំពីការផលិតតន្ត្រ
បង្កើតឡើងលើកដំបូងនៅឆ្នាំ២០១៧ ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់អំណាននិងការនិពន្ធនៅកម្ពុជា មហោស្រពអក្សរសិល្ប៍ខ្មែរបានបន្តរីកចម្រើនទៅមុខ ដោយទទួលបានការចូលរួមពីក្រុមអ្នកនិពន្ធវ័យក្មេងកម្ពុជា និងការទទួលស្គាល់និងគាំទ្រពីសាធារណជនខ្មែរដែលស្រឡាញ់អំណាននិងអក្សរសិល្ប៍ខ្មែរ។
ពលរដ្ឋខ្មែរ-អាមេរិកាំងយល់ថា ពិធីនេះ គឺជាការផ្សារភ្ជាប់ពួកគេទៅនឹងប្រពៃណីទំនៀមទម្លាប់នៃប្រទេសកំណើតផងខ្លួន។
គ្រាដែលពលរដ្ឋខ្មែរនៅកម្ពុជាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋខ្មែរ-អាមេរិកាំង បានប្រារព្ធពិធីពុទ្ធសាសនាដ៏ធំនេះ នៅតាមវត្តអារាមខ្មែរនានាកាលពីចុងសប្ដាហ៍កន្លងទៅ។ ពលរដ្ឋខ្មែរ-អាមេរិកាំងយល់ថា ពិធីនេះ គឺជាការផ្សារភ្ជាប់ពួកគេទៅនឹងប្រពៃណីទំនៀមទម្លាប់នៃប្រទេសកំណើតផងខ្លួន។
ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅក្នុងរាជធានីភ្នំពេញ នាំគ្នាធ្វើការដាក់បិណ្ឌនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៩ ដែលត្រូវជាថ្ងៃកាន់បិណ្ឌទី១៣។ កញ្ញា កាន់ វិច្ឆិកា នៃ VOA បានផ្តិតយករូបភាពមួយចំនួន៕
ពលកររាប់រយនាក់ ដែលស្លៀកពាក់សម្លៀកបំពាក់ចម្រុះពណ៍និងម៉ូដបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ នៅវត្តស៊ីសុដារាម ក្នុងទីក្រុងបាងកក ដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវជាបិណ្ឌទី៩ នៅប្រទេសកម្ពុជា។
ខណៈដែលកម្មករកម្មការនីខ្មែរជាច្រើនបានវិលត្រឡប់ពីប្រទេសថៃដើម្បីចូលរួមពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌក្នុងប្រទេសកម្ពុជា មានពលករខ្មែរមួយចំនួនទៀតមិនបានមកជួបជុំក្រុមគ្រួសារនៅស្រុកកំណើតរបស់ពួកគេនោះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកដដែលបានបន្ថែមថា ជំនន់ទឹកភ្លៀងអាចនឹងកើតមានឡើងនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩។
លោកមានប្រសាសន៍លើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកថា «ខ្ញុំកំពុងចាប់ផ្តើមរកនិងសាកមើលម្ហូបខ្មែរដែលឆ្ងាញ់ៗ!»
មហោស្រពសិល្បៈដើម្បីសន្តិភាព ឬ Arts4Peace Festival ដ៏ធំមួយ នឹងបង្ហាញពីភាពចម្រុះនិងច្នៃប្រឌិតថ្មីនៃសិល្បៈបុរាណនិងសម័យរបស់កម្ពុជា ក្រោយ៤០ឆ្នាំបន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលបានសម្លាប់អ្នកសិល្បៈខ្មែរជាច្រើននាក់។
ព័ត៌មានផ្សេងទៀត
No media source currently available