លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនបានប្រាប់វីអូអេថា រហូតមកដល់ពេលនេះ ចំណូលរបស់ពួកគេនៅតែបន្តថយចុះ ខណៈតម្លៃទំនិញនៅលើទីផ្សារកើនឡើង។
អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនបានប្រាប់វីអូអេថា រហូតមកដល់ពេលនេះ ចំណូលរបស់ពួកគេនៅតែបន្តថយចុះ ខណៈតម្លៃទំនិញនៅលើទីផ្សារកើនឡើង។
ពួកគេក៏បានទទូចសុំឲ្យមានជំនួបរវាងពលរដ្ឋ មន្ត្រីរដ្ឋាភិបាល និងភាគីក្រុមហ៊ុន ឃុនសៀ អ៊ីមផត អ៊ិចផត ដើម្បីទទួលបានព័ត៌មានអំពីការធ្វើប្លង់កាន់កាប់ដីធ្លី និងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន។
នៅឯប្រទេសអូស្ត្រាលី លោកបានចូលរួមសកម្មភាពជាច្រើនក្នុងបុព្វហេតុជួយស្តារដំណើរការប្រជាធិបតេយ្យ និងលើកកម្ពស់សេរីភាពបញ្ចេញមតិនៅប្រទេសកម្ពុជា ហើយក៏បានបង្កើតអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី។
បើតាមសំណេរបញ្ចេញមតិដែលចេញផ្សាយតាមគេហទំព័រអាស៊ីសេរីកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ច្បាប់ថ្មីនេះអាចនឹងឲ្យមានទោសជាប់ពន្ធនាគារដល់ ៥ ឆ្នាំ ចំពោះអ្នកដែល «មិនទទួលស្គាល់ ឬក៏ច្រានចោល ឬយល់ថាជារឿងឥតប្រយោជន៍ ឬក៏ចង់ជំទាស់នឹងភាពពិតប្រាកដនៃឧក្រិដ្ឋកម្ម»។
ទោះជាយ៉ាងណាក្តី មេដឹកនាំអង្គការនិងសមាគមមួយចំនួននៅកម្ពុជា រំពឹងថា រដ្ឋាភិបាលអាមេរិកអាចធើ្វការកែប្រែសេចក្តីសម្រេចរបស់ខ្លួន ដោយអនុញ្ញាតឲ្យទីភ្នាក់ងារ USAID បានដំណើរការឡើងវិញ។
លោក ហ៊ុល រស្មី អ្នកយកព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញ បានជួបសម្ភាសន៍ជាមួយប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា អំពីការរំពឹងរបស់សង្គមស៊ីវិល ចំពោះការដំណើរការឡើងវិញនៃទីភ្នាក់ងារផ្តល់ជំនួយសាកលមួយនេះ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា អង្គការសមាគមនៅកម្ពុជានឹងមានក្តីសង្ឃឹមថា ក្នុងរយៈពេល ៩០ ថ្ងៃនេះ ការប្រែប្រួលអាចនឹងកើតមានឡើងចំពោះប្រតិបត្តិការរបស់ទីភ្នាក់ងារ USAID ដែលជាម្ចាស់ជំនួយដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា។
កាលពីថ្ងៃអាទិត្យ ប្រជាពលរដ្ឋរាប់សិបនាក់ដែលជាអ្នករស់នៅលើកោះមាស និងម្ចាស់ដីលើកោះដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាទាមទារឲ្យរដ្ឋាភិបាលចេញប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី ដើម្បីពួកគេមានលទ្ធភាពផ្ទេរទៅឲ្យកូនឬក៏បម្រើដល់សេចក្តីត្រូវការផ្ទាល់ខ្លួនផ្សេងទៀត។
ការទាមទារនេះបានកើតឡើង ខណៈពលរដ្ឋ និងម្ចាស់ដីប្រមាណ ១៦៨ គ្រួសារ កំពុងប្រឈមនឹងគម្រោងអភិវឌ្ឍន៍មួយរបស់ក្រុមហ៊ុនឃុនសៀ អ៊ីមផត អិចផត ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលតាម ស.ជ.ណ មួយឲ្យជួលអចិន្ត្រៃយ៍រយៈពេល ៥០ ឆ្នាំ និងអាចជួលបន្តជាថ្មី និងវិនិយោគអភិវឌ្ឍលើកោះមាសទំហំប្រមាណ ៣៥០ ហិកតា។
លោក ជុំ សំអឿន អាយុ ៧២ ឆ្នាំ ប្រាប់វីអូអេថា បើតាម ស.ជ.ណ នោះ ដីដែលប្រជាពលរដ្ឋធ្លាប់កាន់កាប់នឹងក្លាយជាដីសាធារណៈរបស់រដ្ឋ ដែលអាចត្រូវបានជួលដោយក្រុមហ៊ុន ឃុន សៀ។
ទោះជាយ៉ាងណាក្តី ការបាញ់សម្លាប់លោក លិម គិមយ៉ា នេះនឹងមិនបំបាក់ទឹកចិត្តអ្នកដែលពុះពារស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ នេះបើតាមការបញ្ជាក់របស់សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោកអ៊ូ ច័ន្ទរ័ត្ន។
លោក ហ៊ុល រស្មី អ្នកយកព័ត៌មានឲ្យវីអូអេ បានជួបសម្ភាសន៍ជាមួយប្រធានសមាគមអាដហុកលោកនី សុខា អំពីការអាក់ខាននៃសវនាការលោក កឹម សុខា នៅសាលាឧទ្ធរណ៍ និងផលប៉ះពាល់នានាដែលអាចកើតមានលើប្រទេសកម្ពុជា ប្រសិនបើសំណុំរឿងលោក កឹម សុខា មិនត្រូវបានដោះស្រាយប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌នោះ៕
ក្នុងចំណោមជនទាំងនោះមាន ១៧៦ នាក់ ត្រូវបានរកឃើញថា ជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញដូចជាល្បែងស៊ីសង កម្មវិធីវិនិយោគក្លែងក្លាយតាមប្រព័ន្ធកំព្យូទ័រ ឬទូរស័ព្ទ និងការឆបោកតាមរបៀបលួងលោមដែលត្រូវបានប្រព្រឹត្តដោយក្រុមហ៊ុនមួយក្នុងខេត្តស្វាយរៀងប្រទេសកម្ពុជា។
បើតាមលោក នី សុខា កម្ពុជាអាចនឹងរងសម្ពាធឬទណ្ឌកម្មផ្សេងៗពីសហគមន៍អន្តរជាតិ ជាពិសេសប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ បើសិនរឿងក្តីលោក កឹម សុខា មិនត្រូវបានដោះស្រាយប្រកបដោយភាពត្រឹមត្រូវនិងឆាប់រហ័សនោះ។
មេធាវីការពារក្តីរបស់អ្នកនយោបាយរូបនេះ រួមទាំងអង្គការសង្គមស៊ីវិលមួយចំនួន បានស្នើឲ្យតុលាការជាន់ខ្ពស់មួយនេះពន្លឿននីតិវិធីកាត់ក្តីលោក កឹម សុខា ដើម្បីធានាសិទ្ធិទទួលបានការកាត់ក្តីដោយត្រឹមត្រូវ និងដើម្បីចៀសវាងការរិះគន់និងការថ្កោលទោសពីបណ្តាប្រទេសប្រជាធិបតេយ្យអំពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកកាសែតលោក អ៊ុង ថាប់រាំង ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យផ្តន្ទាទោសចំពោះការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការសង្ស័យនៃការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីពីររូបដោយយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ។
ក្រសួងបរិស្ថានបានប្រកាសជាសាធារណៈនៅថ្ងៃសុក្រថា គុណភាពខ្យល់ទីក្រុងភ្នំពេញ និងខេត្តមួយចំនួនស្ថិតក្នុងសន្ទស្សន៍ខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ជមាឌតូចជាង ឬស្មើ២,៥មីក្រូម៉ែត្រ (PM25) នៅក្នុងបរិយាកាស។
ប្រទេសកម្ពុជានៅមិនទាន់ទទួលបានការបន្តឡើងវិញនូវឋានៈអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ដែលអ្នកជំនាញផ្នែកពាណិជ្ជកម្មថា មានប្រយោជន៍ច្រើនដល់ការប្រកួតប្រជែងរបស់កម្ពុជា។
ទោះបីជាលោក Trump ត្រូវអ្នកវិភាគនយោបាយមើលឃើញថា នឹងផ្តល់អាទិភាពលើវិស័យសេដ្ឋកិច្ច ក៏អ្នកឃ្លាំមើលមួយចំនួននៅកម្ពុជាមានសុទិដិ្ឋនិយមថា ប្រធានាធិបតីទី៤៧របស់អាមេរិករូបនេះ នឹងគិតគូរផងដែរលើការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ព័ត៌មានផ្សេងទៀត