ពលរដ្ឋនិងម្ចាស់ដីនៅលើកោះមាសស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការជួលដីឲ្យក្រុមហ៊ុនឃុន សៀ
ប្រជាពលរដ្ឋរាប់សិបនាក់ដែលជាអ្នករស់នៅលើកោះមាស និងម្ចាស់ដីលើកោះដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យនៅកោះដែលសម្បូរដោយដំណាំដាំដុះមួយនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលចេញប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី ដើម្បីពួកគេមានលទ្ធភាពផ្ទេរទៅឲ្យកូន ឬក៏បម្រើដល់សេចក្តីត្រូវការផ្ទាល់ខ្លួនផ្សេងទៀត។ ការទាមទារនេះបានកើតឡើង ខណៈពលរដ្ឋ និងម្ចាស់ដីប្រមាណ ១៦៨ គ្រួសារ កំពុងប្រឈមនឹងគម្រោងអភិវឌ្ឍន៍មួយរបស់ក្រុមហ៊ុនឃុនសៀ អ៊ីមផត អិចផត ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលតាម ស.ជ.ណ មួយឲ្យជួលអចិន្ត្រៃយ៍រយៈពេល ៥០ ឆ្នាំ និងអាចជួលបន្តជាថ្មី និងវិនិយោគអភិវឌ្ឍលើកោះមាសទំហំប្រមាណ ៣៥០ ហិកតា។ សូមអស់លោកអ្នកនាងរង់ចាំទស្សនាព័ត៌មានលម្អិតនាពេលខាងមុខ៕
កម្មវិធីនីមួយៗ
-
១៤ កុម្ភៈ ២០២៥
អ្នកនយោបាយនិងអ្នកតាមដានបន្តជំរុញឲ្យ គ.ជ.ប ពង្រឹងឯករាជ្យភាព