ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថា រុស្ស៊ីបានប្រើមីស៊ីលជាង ១០០ គ្រាប់និងដ្រូនប្រមាណ ១០០ គ្រឿងនៅក្នុងការវាយប្រហារនេះ ដោយដៅលើ «ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ»។
អ៊ុយក្រែននិងរុស្ស៊ីបានធ្វើការដោះដូរ ឈ្លើយសង្គ្រាមជាលើកទី១កាលពីថ្ងៃសៅរ៍ ទី២៤ ខែសីហាចាប់តាំងពីការចាប់ផ្តើមកិច្ចប្រតិបត្តិការរបស់អ៊ុយក្រែននៅក្នុងតំបន់ Kursk។ ការដោះដូរនេះបានកើតឡើងនៅចំថ្ងៃអ៊ុយក្រែនប្រារព្ធខួបឯករាជ្យទី៣៣។
ហេតុការណ៍កាលពីថ្ងៃចន្ទ ទី១៩ ខែសីហា ដែលបានធ្វើឱ្យធ្លាយក្លាយជាប្រហោងមួយដល់នាវាឆ្មាំសមុទ្រហ្វីលីពីន បានកើតឡើងជិតតំបន់ថ្មប៉ប្រះទឹកSabina ស្ថិតក្នុងដែនសេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន។ ចិននិយាយថាតំបន់ថ្មប៉ប្រះទឹកនេះគឺជាផ្នែកមួយនៃដែនដីរបស់ខ្លួន។
ផ្លែស្ត្របឺរីស្ទើទាំងអស់នៅក្នុងសហរដ្ឋអាមេរិកគឺមកពីរដ្ឋកាលីហ្វ័រញ៉ា ទីដែលរ៉ូបត់កសិកម្មកំពុងជួយប្រមូលផលផ្លែបឺរីនៅក្នុងពេលវេលាត្រឹមត្រូវ។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖
ការរត់ចម្ងាយជិត ៥គីឡូម៉ែត្រនេះនឹងបញ្ចប់ដោយមានការទៅផឹកស្រាបៀរនៅហាង ដែលក្នុងពេលនោះសមាជិកក្រុមរត់នេះព្យាយាមស្វែងរកដៃគូរស្នេហាឬមិត្តភក្តិថ្មីៗ។
ទើបតែរយៈពេលមួយខែបន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានប្រកាសថាលោកនឹងមិនស្វះស្វែងរកការឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីម្តងទៀត លោកស្រី Kamala Harrisបានទទួលយកការតែងតាំងដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។
ស្នាដៃរបស់ពួកគេត្រូវបានចងក្រងនៅក្នុងសៀវភៅមួយក្បាលក្រោមចំណងជើងថា "Wartime Posters" ឬជាភាសាខ្មែរថា «គំនូរសម័យសង្រ្គាម» ដែលត្រូវបានដាក់បង្ហាញនៅទីក្រុងញូវយ៉ក។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការប៉ាឡេស្ទីនWAFAបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងទីក្រុង Beit Lahiya ភាគខាងជើងតំបន់ហ្កាហ្សាបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏១១នាក់ដែរ។
វាជាដំណើរទស្សនកិច្ចលើកទី១របស់លោកទៅកាន់ទីកន្លែងមួយនៅជិតព្រំដែនជាមួយរុស្ស៊ីចាប់តាំងពីកងទ័ពរបស់រដ្ឋាភិបាលក្រុងកៀវបានធ្វើការលុកលុយយ៉ាងសម្ងាត់ចូលក្នុងតំបន់ Kursk របស់រុស្ស៊ីនៅដើមខែសីហានេះ។
អភិបាលរដ្ឋ Minnesota លោក Tim Walz បានទទួលយកការតែងតាំងរបស់គណបក្សប្រជាធិបតេយ្យជាបេក្ខជនអនុប្រធានាធិបតីក្នុងអំឡុងថ្ងៃទី៣ នៃសន្និបាតជាតិរបស់គណបក្ស។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកYoav Gallant និយាយថាកងទ័ពរបស់លោកកំពុងផ្លាស់ប្តូរបណ្តើរៗពីការចាប់អារម្មណ៍របស់ខ្លួនចេញពីតំបន់ហ្កាហ្សាទៅកាន់ព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលជាមួយប្រទេសលីបង់
អតីតប្រធានាធិបតីអាមេរិកលោក Barack Obama បានថ្លែងសុន្ទរកថាទៅកាន់សមាជិកគណបក្សប្រជាធិបតេយ្យនៅក្នុងទីក្រុង Chicago រដ្ឋ Illinoisកាលពីថ្ងៃអង្គារ ដោយនិយាយថា អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris គឺជាជម្រើសដ៏ត្រឹមត្រូវដើម្បីប្រជែងនឹងលោក Donald Trump។
ប្រទេសអេហ្ស៊ីបបានអំពាវនាវកាលពីថ្ងៃអង្គារឱ្យមានការឈប់បាញ់គ្នានៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សាដោយនិយាយថាជម្លោះនោះ អាចរីកកាន់តែធំធ្លាក់ចូលក្នុងសង្គ្រាមក្នុងតំបន់
ការវាយប្រហារតាមអាកាសនេះបានធ្វើឡើងបន្ទាប់ពីរុស្ស៊ីបានវាយប្រហារដោយគ្រាប់ផ្លោងមីស៊ីលកាលពីថ្ងៃអាទិត្យលើរដ្ឋធានីកៀវ។
The president’s message to Democrats, 'Win'
លោក Blinken បានជួបកាលពីថ្ងៃចន្ទជាមួយប្រធានាធិបតីអ៊ីស្រាអែលលោក Issac Herzog។
ពួកអ្នកវិភាគនិយាយថា រដ្ឋាភិបាលវៀតណាមកំពុងពង្រីកជំហររបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដោយការអនុវត្តសមយុទ្ធរួមគ្នាជាមួយប្រទេសហ្វី លីពីន ដើម្បីពង្រឹងព្រំដែនទឹកដីជាមួយបណ្តាប្រទេសជិតខាងនៅតំបន់អាស៊ីអាគ្នេយ៍។
ពួកមន្ត្រីរុស្ស៊ីកាលពីថ្ងៃពុធបានប្រកាសពីការជម្លៀសពលរដ្ឋជាង២ម៉ឺននាក់នៅពេលដែលកងទ័ពអ៊ុយក្រែនបានបន្តជំរុញចូលក្នុងតំបន់ Kursk។
ពួកអ្នកចរចាអន្តរជាតិធ្វើការចរចានៅក្នុងរាជធានីដូហានៃប្រទេសកាតាកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលពួកគេមានគោលបំណងឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយនៅតំបន់ហ្កាហ្សាដើម្បីព្យាយាមនិងមិនធ្វើឱ្យសង្គ្រាមនេះរីកកាន់តែធំឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyបាននិយាយកាលពីថ្ងៃពុធថាកងទ័ពរបស់ប្រទេសលោកបាន«រុលកាន់តែជ្រៅ»ចូលក្នុងតំបន់ Kurskនៃប្រទេសរុស្ស៊ីហើយបានអះអាងថាទាហានរុស្ស៊ីរាប់រយនាក់បានត្រូវចាប់ខ្លួនឬចុះចាញ់។
ព័ត៌មានផ្សេងទៀត