ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​​កម្ទេច​​ដ្រូន​​រុស្ស៊ី​ ៦០គ្រឿង​​នៃ​ដ្រូន​៧៨គ្រឿង​​ដែល​​វាយ​​ប្រហារ​​នៅ​​តំបន់​​នានា​​ទូទាំង​ប្រទេស


រូបឯកសារ៖ អ្នក​ស្ម័គ្រ​ចិត្ត​សម្រាប់​អង្គភាព​ការពារ​អាកាស​រៀបចំ​កាំភ្លើង​យន្ត​នៅ​ជិតតំបន់ Bucha ទីក្រុងកៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។
រូបឯកសារ៖ អ្នក​ស្ម័គ្រ​ចិត្ត​សម្រាប់​អង្គភាព​ការពារ​អាកាស​រៀបចំ​កាំភ្លើង​យន្ត​នៅ​ជិតតំបន់ Bucha ទីក្រុងកៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។

យោធា​អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​ខ្លួន​បាន​កម្ទេច​ដ្រូន ៦០គ្រឿង​នៃ​ដ្រូន​ទាំង​អស់​ចំនួន៧៨គ្រឿង​របស់​រុស្ស៊ី​ដែល​បាន​វាយ​ប្រហារ​តំបន់​នានា​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន។

កងទ័ព​អាកាស​អ៊ុយក្រែន​បាន​និយាយ​ថា​ការបាញ់​ស្ទាក់​បាន​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់Cherkasy, Chernihiv, Dnipropetrovsk, Kharkiv, Kherson, Kirovohrad, Kyiv, Poltava, Vinnytsia, Zaporizhzhia និង​តំបន់ Zhyomyr។

លោក Serhiy Lysak អភិបាល​តំបន់ Dnipropetrovsk បាន​និយាយ​នៅ​លើ​តេឡេក្រាម​ថា​ការវាយ​ប្រហារ​មួយ​របស់​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​ខូចខាត​ការដ្ឋាន​ហេដ្ឋារចនា​សម្ពន្ធមួយ​កន្លែង​និង​មនុស្ស​ម្នាក់​រង​របួស។

នៅ​ក្នុង​តំបន់ Kherson ពួក​មន្ត្រី​បាន​រាយការណ៍​ថា​ការវាយ​ប្រហារ​របស់​រុស្ស៊ី​ដែល​ត្រូវចំ​មន្ទីរពេទ្យ២កន្លែង​ហើយ​បាន​ធ្វើ​ឱ្យ​មនុស្ស២នាក់​រងរបួស។

លោក Filip Pronin អភិបាល​តំបន់ Poltava បាន​និយាយ​នៅ​លើ​តេឡេក្រាម​ថា​កងទ័ព​រុស្ស៊ី​បាន​វាយ​ប្រហារ​វិទ្យាស្ថាន​អប់រំ​មួយ​កន្លែង ក៏ប៉ុន្តែ លោក​មិន​បាន​ផ្តល់​ព័ត៌មាន​អំពី​មនុស្ស​ស្លាប់​និង​រងរបួស​ទេ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​បាន​កម្ទេច​គ្រាប់​រ៉ុក្កែត​មួយ​គ្រាប់​និងដ្រូន​អ៊ុយក្រែន២គ្រឿង​នៅ​លើ​តំបន់ Belgorod។ អភិបាល​តំបន់​នោះ​បាន​និយាយនៅ​លើ​តេឡេក្រាម​ថា​មាន​ការខូចខាត​ផ្ទះ​មួយ​ខ្នង​ហើយ​ថា​មនុស្ស​ម្នាក់​ទៀត​បាន​រងបួស។

ក្រសួង​ការពារ​ជាតិ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ប្រព័ន្ធ​ការពារ​ដែន​អាកាស​រុស្ស៊ី​ក៏​បាន​បាញ់​ទម្លាក់​ដ្រូន៣គ្រឿង​នៅ​លើ​តំបន់ Kursk ហើយ​និង​ដ្រូន២គ្រឿង​ទៀត​នៅ​លើ​តំបន់ Bryansk។

សភា​អ៊ុយក្រែន​បាន​បោះឆ្នោត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​សុខចិត្ត​ទទួលយក​ការលា ឈប់​ពីតំណែង​របស់​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kulebaមួយ​ថ្ងៃ​បន្ទាប់ពី​លោក​បាន​ស្នើ​សុំ​លាចេញ​ពី​តំណែង​នៅពេល​មាន​ការរុះរើ​រដ្ឋាភិបាល។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ស្នើ​ឱ្យ​លោក Andrii Sybiha អនុ​រដ្ឋមន្ត្រី​របស់​លោក Kuleba ធ្វើ​ជា​រដ្ឋមន្ត្រី​ការបរទេស​ថ្មី៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG