សហរដ្ឋអាមេរិកបានផ្តល់សញ្ញាកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនប្រហែលអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់កាំជ្រួចមីស៊ីលកាន់តែច្រើនឡើងចូលកាន់តែជ្រៅក្នុងប្រទេសរុស្ស៊ីដើម្បីបំផ្លាញអាវុធដែលរដ្ឋាភិបាលក្រុងមូស្គូបានដាក់ពង្រាយដើម្បីវាយប្រហារតាមអាកាសទូទាំងប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថារដ្ឋាភិបាលក្រុងមូស្គូបានកេងប្រយោជន៍ពីការស្ទាក់ស្ទើររបស់សម្ពន្ធមិត្តលោកខាងលិចរបស់រដ្ឋាភិបាលក្រុងកៀវអំពីការអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារចូលកាន់តែជ្រៅក្នុងទឹកដីរុស្ស៊ី។
លោកប្រធានាធិបតី Zelenskyy បាននិយាយទៀតថា«ការពន្យានៅក្នុងដំណើការនេះនាំឱ្យរុស្ស៊ីរំកិលទីដៅយោធាទាំងនោះចូលកាន់តែជ្រៅក្នុងប្រទេសរុស្ស៊ី»។
សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តលោកខាងលិចរបស់ខ្លួនដែលគាំទ្រអ៊ុយក្រែនមានលក្ខណ្ឌក្នុងការផ្គត់ផ្គង់កាំជ្រួចមីស៊ីលរបស់ខ្លួននដល់អ៊ុយក្រែនដោយមានលក្ខខណ្ឌដែលថាកាំជ្រួចទាំងនេះមិនត្រូវបាញ់ចូលកាន់តែជ្រៅក្នុងប្រទេសរុស្ស៊ី ដោយការភ័យខ្លាចថាសង្គ្រាមរបស់រុស្ស៊ីជាង៣០ខែក្នុងប្រទេសអ៊ុយក្រែននឹងរីកកាន់តែធំឡើង។
អ៊ុយក្រែនបានវាយប្រហារទីក្រុងមូស្គូដោយប្រើដ្រូនហើយបានបាញ់ផ្តក់លើទីដៅនានាដែលខិតកាន់តែជិតទៅនឹងព្រំដែនអ៊ុយក្រែននិងរុស្ស៊ី ក៏ប៉ុន្តែ លោក Zelenskyy បានទាមទារម្តងហើយម្តងទៀតឱ្យសម្ពន្ធមិត្តលោកខាងលិចរបស់ខ្លួនអនុញ្ញាតឱ្យរដ្ឋាភិបាលក្រុងកៀវវាយប្រហារទីដៅនានាជាទីកន្លែងដែលរុស្ស៊ីកំពុងស្តុកទុកកាំជ្រួចមីស៊ីលរបស់ខ្លួនដើម្បីប្រើប្រាស់វាយប្រហារទឹកដីអ៊ុយក្រែន៕